មិននឹកស្មានសោះ ព្រាយស្រីសក់កន្ទ្រើង សម្បុរខ្មៅក្រឹបក្នុងខ្សែភាពយន្តខ្មែរខ្នាតធំរឿង «ព្រាយតោងធ្នឹម» ជានារីដែលមានសម្រស់ស្រស់ស្អាត ថែមទាំងជាលំដាប់រងទី២ Miss Grand Cambodia 2024 ទៀតផង។

ឌី បញ្ញាវិមាលា ត្រូវបានមហាជនស្គាល់ថាជា Top 5 ក្នុងការប្រកួត Miss Grand Cambodia 2024 ដែលទទួលបានជយលាភីជា 2nd Runner Up បានសម្ដែងជាតួព្រាយនាងស្រណោះ នៅក្នុងខ្សែភាពយន្តខ្នាតធំរបស់ខ្មែររឿង «ព្រាយតោងធ្នឹម» ជាវិញ្ញាណសណ្ឋិតដែលមានរូបរាងគួរឱ្យខ្លាច ភ្នែកធំៗលៀនចេញខាងក្រៅ សម្បុរខ្មៅក្រឹប។ ពិតណាស់នៅក្នុងខ្សែរឿង នាងជាតួអង្គអាក្រក់គួរឱ្យខ្លាចខុសប្លែកពីរូបពិតនៅខាងក្រៅស្រលះតែម្ដង ព្រោះតួអង្គព្រាយម្នាក់នេះជានារីដែលមានរូបឆោមល្អ ស្អាត រាងតូចស្រឡូន ខ្ពស់ស្រលះ។






មិនត្រឹមតែមានសម្រស់ស្រស់ស្រស់ស្អាតតែប៉ុណ្ណឹងទេ Miss Grand ដែលតំណាងខេត្តសៀមរាបរូបនេះក៏ជាក្មេងស្រីដែលមានភាពទន់ភ្លន់ រួសរាយ និងគួរឱ្យស្រលាញ់ផងដែរ។

ដកឃ្លាមកនិយាយពីសាច់រឿង «ព្រាយតោងធ្នឹម» ជាសាច់រឿងបែបជំនឿដែលប្រជាជនខ្មែរតែងជឿតៗគ្នាថាកាលដែលជ្រើសឈើមកធ្វើសសរផ្ទះ ជារឿងសំខាន់ព្រោះមិនអ៊ីចឹងទេនឹងមានគេមកលងបន្លាចជារឿងរាល់យប់មិនខាន។ ជាក់ស្ដែងតាមរយៈ Trailer ដែលមានភាពរន្ធត់គួរឱ្យខ្លាចគួបផ្សំនឹងជំនឿខ្មែរដែរនោះ បានធ្វើឱ្យសាច់រឿង «ព្រាយតោងធ្នឹម» មានចំណុចគួរឱ្យចាប់អារម្មណ៍ និងគួរឱ្យចង់ទស្សនា៕
Trailer រឿង ព្រាយតោងធ្នឹម
























































Account
Security
Favourite Content