តួម្ដាយក្នុង MV «សង្ក្រាន្ត​ស្គាល់​ស្នេហ៍» ត្រូវផលិតករស្ដីបន្ទោសថាជាន់ពន្លិចម្ចាស់ផលិតកម្ម ក្រោយពេលបង្ហោះសារលើហ្វេសប៊ុក

កាលពី​អំឡុង​ខែ​មករា ឆ្នាំ ២០២៥ កន្លង​ទៅ​តារា​សម្ដែង​ជើងចាស់ រ៉េត រ៉ូស បាន​បង្ហោះ​សារ​រៀបរាប់​ពី​ទុក្ខ​លំបាក ដែល​ត្រូវ​ផលិតករ​មួយ​ចំនួន កេងប្រវ័ញ្ច​កម្លាំង​ញើស​ឈាម​អ្នកស្រី​ដោយ​ពេល​ទាក់ទង​ហៅ ប្រាប់​ថា​ទៅ​ដល់​ទី​តាំង​ម៉ោង ៧៖ ៣០ នាទី​ព្រឹក ថតរហូតដល់ស្អែកឡើងម៉ោង ៦៖ ០០ ព្រឹក​វិញ​បាន​ចប់ តែ​បែរជា​ថា​តែ​១​ថ្ងៃ។

រឿង​នោះ​បាន​ផ្ទុះ​កក្រើក​ម្ដង​រួច​មក​ហើយ ដោយ​ទាំង​មហាជន និង​អ្នក​សិល្បៈ​ជាច្រើន​បាន​ចូលរួម​បញ្ចេញ​មតិ និង​ជួយ share ស្វែង​រក​យុត្តិធម៌​ដល់​តារា​ស្រី រ៉េត រ៉ូស ពេល​នោះ។ មិន​ទាន់​ចប់​ត្រឹម​ប៉ុណ្ណោះ​ឡើយ ដោយ​កាលពី​ថ្ងៃ ១២ ខែ​មីនា ឆ្នាំ ២០២៥ នេះ ​តារា​សម្ដែង​ដើរតួ​ជា​ម្ដាយ នៅ​ក្នុង MV របស់​បទ «សង្ក្រាន្ត​ស្គាល់​ស្នេហ៍» បាន​ឡើង​លើក​ករណី​នោះ​ម្ដង​ទៀត។

តារា​សម្ដែង​ស្រី​ជើងចាស់​រូប​នេះ​បាន share ខ្លឹមសារ និង​រូបភាព​នៃ “ផុស​ហើយ​ដាក់​លិខិត​ទៅ​សមាគម​ក៏​​យូរ​ដែរ​តែ​លទ្ធផល​ស្ងាត់​ឈឹង​ដូច​ចោរ​លួច​សេះ​នេះ ហើយ​ជីវិត​សិល្បករ​មិន​ល្បី​ដូច​ខ្ញុំយើង​សុំ​បើក​លុយ​កម្លាំង​ញើស​ឈាម​យើង​សោះ​មាន​អ្នក​ឆាត​មក​ស្ដី​ឲ្យ​ខ្ញុំ​គាត់​ថា​ខ្ញុំ​ជាន់​ពន្លិច​ម្ចាស់​ផលិតកម្ម​ទៅវិញ​សុំ​មិន​យល់​ទេ​លោក​ព្រះ​”។

ចំណែក status មួយ​ទៀត​ដែល​អ្នកស្រី​បាន​បន្ថែម​ខ្លឹមសារ​ច្រើន​ទៀត “ខ្ញុំផុសលើ Facebook ហើយ​ដាក់​លិខិត​ទៅ​សមាគម​ក៏​យូរ​ដែរ​តែ​លទ្ធផល​ស្ងាត់​ឈឹង​ដូច​ចោរ​លួច​សេះ​នេះ​ហើយ​ជីវិត​សិល្បករ​មិន​ល្បី​ដូច​ខ្ញុំ សង្ស័យ​តែ​បែងចែក​ភព​គ្នា​នៅ​ដូច​ទឹក និង​ប្រេង ដូច​ដែល​អូន ខាត់ សុឃីម និយាយ​មែន​ទេ​ដឹង​យើង​សុំ​បើក​លុយ​កម្លាំង​ញើស​ឈាម​យើង​សោះ​មាន​អ្នក​ឆាត​មក​ស្ដី​ឲ្យ​ខ្ញុំ​គាត់​ថា​ខ្ញុំ​ជាន់​ពន្លិច​ម្ចាស់​ផលិតកម្ម​ទៅ​វិញ​សុំ​មិន​យល់​ទេ​លោក​ព្រះ​ត្រូវ​ចាំ​ផង​ណា​ខ្ញុំ​មិន​បាន​សុំ​ជំនួយ​ពី​អ្នក​ទេ ខ្ញុំ​សុំ​បើក​លុយ​ថត​ចាំ​ឲ្យ​ច្បាស់​បើ​មិន​បាន​ជួយ​សិល្បករ​ចាស់​ៗ​ទេ កុំ​ជាន់​ពន្លិច​បែប​នេះ​គិត​ថា​អ្នក​ឯង​មិន​ចាស់​មែន? ជីវិត​អមត​មែន”។

កាលពីឆ្នាំមុនអ្នកស្រី រ៉េត រ៉ូស បាន​ដើរតួអង្គ​ជា​ម្ដាយ​របស់​តារា​ចម្រៀង វណ្ណដា ក្នុង MV «សង្ក្រាន្ត​ស្គាល់​ស្នេហ៍» ដោយ​បង្ហាញ​ពី​សមត្ថភាព​យ៉ាង​សម​ឥតខ្ចោះ​ក្នុង​ MV នោះ។ អ្នកស្រី​ក៏​ជា​តារា​សម្ដែង​ជើងចាស់ ដែល​បាន​សម្ដែង​ច្រើន​រឿង​ហូរហែ​មក​ហើយ​មិន​ថា​បែប​បុរាណ និង​សម័យ​ឡើយ៕

រូបភាព៖ Red Roes និង MV Vannda



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *