ផ្សាយពាណិជ្ជកម្មមួយៗស៊ីថ្លៃរាប់សែនដុល្លារ ពេលនេះ Kim Soo Hyun អាចត្រូវសងគេវិញរាប់សិបលានដុល្លារបើរឿងអាស្រូវក្លាយជាការពិត

កំពូលតារាសម្ដែងកូរ៉េ Kim Soo-hyun កំពុងប្រឈមមុខនឹងការបញ្ចប់កិច្ចសន្យាផ្សាយពាណិជ្ជកម្មទាំងអស់ ខណៈដែលលោកនៅតែរក្សាភាពស្ងៀមស្ងាត់ចំពោះព័ត៌មានចម្រូងចម្រាសជុំវិញទំនាក់ទំនងរបស់លោកជាមួយតារាសម្ដែងស្រី Kim Sae-ron។ យោងតាមសារព័ត៌មានកូរ៉េ Nate ប្រសិនបើស្ថានការណ៍កាន់តែអាក្រក់ទៅៗ លោកអាចនឹងត្រូវបង់ថ្លៃប្រាក់ពិន័យរហូតដល់ខ្ទង់ ២០ ពាន់លានវ៉ុន ឬប្រមាណ ១៣ លានដុល្លារ។

ប្រភពព័ត៌មានដដែលបានបង្ហាញថាបច្ចុប្បន្ន Kim Soo-hyun កំពុងជាប់កុងត្រាផ្សាយពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុនចំនួន ១៦ រួមមាន Eider, Shabu All Day, Dinto, Homeplus, Shinhan Bank, Tous Les Jours, Cuckoo, Prada, Jo Malone London និងក្រុមហ៊ុនផ្សេងៗទៀត ដូច្នេះហើយការពាក់ព័ន្ធរបស់លោកនៅក្នុងព័ត៌មានចម្រូងចម្រាសផ្ទាល់ខ្លួន ធ្វើឱ្យឧស្សាហកម្មផ្សាយពាណិជ្ជកម្មបានធ្លាក់ចូលទៅក្នុងភាពចលាចល។

ម៉ាកយីហោដូចជា K2 Korea និង Shabu All Day បានលុបរូបភាពទាំងអស់របស់ Kim Soo-hyun ចេញពីវេទិការបស់ពួកគេ ដោយសារតែមានការព្រួយបារម្ភអំពីការខូចខាតដល់កេរ្តិ៍ឈ្មោះម៉ាករបស់ពួកគេ។ លើសពីនេះ ក្រុមហ៊ុនគ្រឿងសំអាង Dinto បានផ្អាកកាលវិភាគទាំងអស់ទាក់ទងនឹងតារាប្រុសរូបនេះ។ ចំណែកក្រុមហ៊ុន CJ Foodville ដែលបានចុះហត្ថលេខាជ្រើសរើស Kim Soo-hyun ជាអ្នកតំណាងផ្សព្វផ្សាយសម្រាប់ហាង Tous Les Jours កាលពីខែកញ្ញាឆ្នាំមុន អាចនឹងមិនបន្តកុងត្រាទៀតទេ បន្ទាប់ពីកុងត្រាចុងក្រោយនោះត្រូវផុតកំណត់នៅចុងខែនេះ។

តម្លៃផ្សព្វផ្សាយកាន់តែខ្ពស់ ថ្លៃពិន័យកាន់តែខ្ពស់

គួរបញ្ជាក់ថា Kim Soo-hyun ទទួលបានតម្លៃខ្លួនក្នុងការផ្សាយពាណិជ្ជកម្មនៅលំដាប់កំពូល ដោយប្រើប្រាស់ប្រជាប្រិយភាពរបស់ខ្លួននៅក្នុងប្រទេសចិន និងអាស៊ីអាគ្នេយ៍។ បន្ទាប់ពីជោគជ័យនៃរឿងភាគ “My Love from the Star” (សង្សារខ្ញុំជាមនុស្សភពផ្កាយ) នៅឆ្នាំ ២០១២ ប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មប្រចាំឆ្នាំរបស់លោកត្រូវបានគេប៉ាន់ស្មានថាឈានដល់ ៥០ ពាន់លានវ៉ុន (ប្រហែល ៣៤ លានដុល្លារ)។ នៅពេលនោះ តម្លៃខ្លួនរបស់លោកក្នុងការម៉ូដែលប្រចាំផលិតផលមួយគឺប្រហែល ១ ពាន់លានវ៉ុន (ប្រហែល ៦៩ ម៉ឺនដុល្លារ) ក្នុងមួយឆ្នាំ។ ទោះបីជាសន្ទុះភាពល្បីល្បាញរបស់លោកបានធ្លាក់ចុះដោយសារតែការចូលបម្រើយោធាក៏ដោយ ក៏លោកនៅតែជាតារាម្នាក់ក្នុងចំណោមតារាដែលមានតម្លៃខ្លួនខ្ពស់បំផុតដដែល។

នៅក្នុងរបាយការណ៍ចំណាត់ថ្នាក់កេរ្តិ៍ឈ្មោះម៉ាកយីហោរបស់សិល្បករ ប្រចាំខែមករាឆ្នាំ ២០២៥ ដែលចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មកូរ៉េ Kim Soo-hyun បានជាប់ចំណាត់ថ្នាក់ទី ៨ តាមពីក្រោយ Byeon Woo-seok, Son Heung-min, Lim Young-woong, aespa, Cha Eun-woo, BTS និង BLACKPINK ។ ដោយសារតម្លៃផ្សព្វផ្សាយរបស់ Cha Eun-woo ត្រូវបានគេដឹងថាមានចន្លោះពី ៧០០ លានទៅ ១ ពាន់លានវ៉ុនក្នុងមួយឆ្នាំ ដូច្នេះតម្លៃរបស់ Kim Soo-hyun ត្រូវបានគេរំពឹងថានឹងមានកម្រិតស្រដៀងគ្នា ឬទាបជាងបន្តិច។

ដោយសារតម្លៃខ្លួនរបស់លោកខ្ពស់ ដូច្នេះថ្លៃពិន័យដែលអាចកើតមានក៏ត្រូវបានគេរំពឹងថានឹងខ្ពស់ដូចគ្នាដែរ។ ខណៈពេលដែលតួលេខពិតប្រាកដមិនត្រូវបានគេដឹងជាសាធារណៈ ប៉ុន្តែកិច្ចសន្យាផ្សាយពាណិជ្ជកម្មជាធម្មតារួមបញ្ចូលបទប្បញ្ញត្តិដែលតម្រូវឱ្យភាគីទទួលផ្សាយពាណិជ្ជកម្មបង់ប្រាក់ ២ ទៅ ៣ ដងនៃថ្លៃផ្សាយពាណិជ្ជកម្មក្នុងករណីមានការរំលោភបំពានផ្លូវច្បាប់ ឬរឿងចម្រូងចម្រាស។

ប្រសិនបើតម្លៃផ្សព្វផ្សាយប្រចាំឆ្នាំរបស់ Kim Soo-hyun ត្រូវបានប៉ាន់ប្រមាណថា ៥០០ លានវ៉ុន (ប្រហែល ៣៤ ម៉ឺនដុល្លារ) ក្នុងមួយកិច្ចសន្យា នោះថ្លៃពិន័យសរុបរបស់លោកអាចមានចន្លោះពី ១៦ ពាន់លានវ៉ុន (១១ លានដុល្លារ) ដល់ ២៤ ពាន់លានវ៉ុន (១៦ លានដុល្លារ)។

គួររំឭកថា មុនករណី Kim Soo Hyun មាន​តារា​ល្បី​ៗកូរ៉េប៉ុន្មានរូបមកហើយដែល​បាន​បង់​ថ្លៃ​ផាក​ពិន័យ​ចំពោះ​ការ​បំពានកិច្ចសន្យា។ ក្នុងឆ្នាំ ២០១៤ តារាកំប្លែង Lee Soo-geun ត្រូវបានប្តឹងទាមទារសំណង ២ ពាន់លានវ៉ុនដោយក្រុមហ៊ុនផលិតផលរថយន្ត Bullsone បន្ទាប់ពីត្រូវបានកាត់ទោសពីបទល្បែងខុសច្បាប់ ប៉ុន្តែទីបំផុតតុលាការបានសម្រេចថាលោកត្រូវបង់ប្រាក់ចំនួន ៧០០ លានវ៉ុន ស្មើនឹង ២៨០% នៃថ្លៃទទួលផ្សព្វផ្សាយដែលមានតម្លៃ ២៥០ លានវ៉ុន។

ដូចគ្នាដែរ កាលពីឆ្នាំ ២០១២ ក្រុមចម្រៀងស្រី T-ara ដែលជាប់ពាក់ព័ន្ធក្នុងរឿងចម្រូងចម្រាសត្រូវបានប្តឹងដោយម៉ាកសម្លៀកបំពាក់ Chatelaine ដោយពេលនោះភ្នាក់ងាររបស់ពួកគេបានសារភាពកំហុស ហើយបានបង់ថ្លៃពិន័យចំនួន ៤០០ លានវ៉ុន ស្មើនឹងថ្លៃផ្សព្វផ្សាយគុណនឹងពីរ។ តារាសម្តែង Kim Min-hee ដែលជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវស្នេហាជាមួយអ្នកដឹកនាំរឿង Hong Sang-soo ក៏ត្រូវបានគេរាយការណ៍ថាបានបង់ប្រាក់ពិន័យរាប់រយលានវ៉ុនទៅឱ្យក្រុមហ៊ុនគ្រឿងសំអាងដែលនាងធ្វើម៉ូដែល។

ទោះ​បី​ជា​មាន​រូបថត​និងភស្តុតាងផ្សេងៗលេចចេញបន្តបន្ទាប់​ក៏​ដោយ ប៉ុន្តែមកដល់ថ្ងៃទី១៣ ខែមីនានេះភ្នាក់ងារ​របស់ Kim Soo Hyun នៅតែប្រកាន់ជំហរបដិសេធ​គ្រប់ពាក្យ​ចចាមអារ៉ាមដែលគ្រួសាររបស់ Kim Sae ron បានអះអាង និងបានប្រកាសចេញសេចក្ដីថ្លែងការណ៍ផ្លូវការព្រមទាំងបង្ហាញភស្តុតាងដែលខ្លួនមាននៅសប្ដាហ៍ក្រោយ​ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *