បង្ហាញភស្តុតាងក្នុងសម្ភាសន៍ថ្មីរបស់ម្ដាយមីង Kim Sae Ron ស្របពេលភ្នាក់ងារ Kim Soo Hyun សុំពេលប្រមូលភស្តុតាងមកបញ្ជាក់  

ក្រោយនាំឱ្យរឿងអាស្រូវរវាង Kim Soo Hyun និង Kim Sae Ron ផ្ទុះឡើង តាមរយៈវីដេអូនៅលើគណនីយូធូប នៅថ្ងៃទី១២ ខែមីនា Garosero Research Institute ក៏បានចេញមក live វីដេអូម្ដងទៀត ដោយនាំយកភស្តុតាងថ្មីៗមកជាមួយ។

Garosero Research Institute បានបង្ហាញពីសំបុត្រស្នេហា និងរូបថតដែល Kim Soo Hyun បានផ្ញើទៅឱ្យ Kim Sae Ron បានពេលដែលខ្លួនបានចូលហ្វឹកហាត់ក្នុងជួរទាហាន ដោយបានសន្និដ្ឋានថា រូបថតប្រភេទនេះទំនងមានតែមនុសជិតដិតគ្នាតែប៉ុណ្ណោះដែលផ្ញើឱ្យគ្នា។ បន្ថែមពីនេះ នៅក្នុងសំបុត្រ ដែលបានសរសេរឡើងនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ Kim Soo Hyun បានរៀបរាប់ពីសកម្មភាពនៅក្នុងកងយោធា និងអារម្មណ៍របស់ខ្លួនចំពោះតារាស្រី ដោយលោកបានប្រើប្រាស់ឈ្មោះអ្នកទទួលថា “Saero-Nero” និងជំនួសឈ្មោះពិតរបស់ខ្លួន ដោយឈ្មោះ “Kim Private First Class”។  

យោងតាម Koreaboo តារាស្រី Kim Sae Ron ធ្លាប់បានប្រើប្រាស់ឈ្មោះហៅថាក្រៅថា “Saero-Nero” ដោយមានរូបភាព និងសំណេរដែលតារាស្រីរូបនេះបានបង្ហោះនៅលើគណនី X កាលពីឆ្នាំ ២០១៦ ជាអំណះអំណាង។ ទន្ទឹមគ្នានេះ Kim Soo Hyun ចូលចិត្តហៅឈ្មោះក្រៅរបស់ខ្លួន ដោយប្រើប្រាស់ពាក្យថា​ “Kim” ភ្ជាប់ជាមួយនឹង “ទីតាំង ឬរបស់របរនានា”។ ជាពិសេស នៅពេលដែលផ្ញើសារឆ្លើយឆ្លងជាមួយនឹងអ្នកគាំទ្រ។ តួយ៉ាង នៅក្នុង Postcard ដែលបានសរសេរ​នៅឯទីក្រុងប៉ារីស កាលពីឆ្នាំ២០១៩ ក៏មានប្រើប្រាស់ឈ្មោះ Saero-Nero និង YouTuber Kim Paris ផងដែរ។​

បន្ថែមពីនេះ Garosero Research Institute ក៏បាននិយាយដែលថា Kim Soo Hyun ធ្លាប់បាននិយាយពីរឿងរៀបការជាមួយនឹង Kim Sae Ron នៅអំឡុងពេលដែលអ្នកទំាងពីររួមស្នេហាជាមួយគ្នា។

ស្របគ្នានឹងការបកស្រាយខាងលើ កាលពីពេលថ្មីៗនេះម្ដាយមីងរបស់ Kim Sae Ron ក៏បានប្រាប់ទៅកាន់សារព័ត៌មាន The Fact ដែរថា ការផ្លាស់ប្ដូរភ្នាក់ងារបស់ក្មួយខ្លួន មានហេតុផលមួយផ្នែកធំពី Kim Soo Hyun។ ជាក់ស្ដែង នៅពេលដែលដឹងពីទំនាក់ទំនងរវាងអ្នកទាំងពីរ គ្រួសារ Kim Sae Ron បានព្រួយបារម្ភខ្លាំង ដ្បិតតែគម្លាតអាយុរបស់តារាទាំងពីរខុសគ្នាខ្លាំងពេក។

ម្ដាយមីងរូបនេះបានបកស្រាយទៀតថា មុននឹងចាកចេញពី YG Entertainment តារាស្រីរូបនេះធ្លាប់បានប្រាប់ឪពុកម្ដាយថា ខ្លួន និង Kim Soo Hyun មានទំនាក់ទំនងពិសេសជាមួយគ្នា ដូច្នេះខ្លួននឹងចុះកិច្ចសន្យាជាមួយនឹង Gold Medalist។ ម្ដាយមីងក៏អះអាងដែរថា នៅគ្រានោះតារាប្រុសផ្ទាល់ក៏ធ្លាប់មកបញ្ចុះបញ្ចូល មិនឱ្យឪពុកម្ដាយព្រួយបារម្ភពីការចុះកិច្ចសន្យានេះឡើង ដោយសន្យាថា ខ្លួននឹងទទួលខុសត្រូវសព្វគ្រប់បែបយ៉ាងចំពោះ Kim Sae Ron។

ឆ្លើយតបនឹងការបែកធ្លាយនូវភស្តុតាងថ្មីៗជាបន្តបន្ទាប់ នៅថ្ងៃទី១៣ ខែមីនានេះ Gold Medalist ដែលជាភ្នាក់ងាររបស់ Kim Soo Hyun បានចេញសេចក្ដីថ្លែងការផងដែរ ដោយបាននិយាយថា នៅសប្ដាហ៍ក្រោយនេះ ខ្លួននឹងចេញសេចក្ដីថ្លែងការជាផ្លូវការមួយ ដើម្បីបកស្រាយទៅលើបញ្ហាចម្រូងចម្រាស់ខាងលើ ភ្ជាប់ជាមួយនឹងភស្តុតាងពីភាគីខាងខ្លួន។

Gold Medalist ក៏បានសុំទោសចំពោះរឿងហេតុដែលធ្វើឱ្យសាធារណជនមិនសប្បាយចិត្ត និងសុំទោសចំពោះការពន្យាពេលក្នុងការបកស្រាយការពិត។ ភ្នាក់ងារនេះក៏បានបញ្ចាក់ដែរថា ការឆ្លើយតបលើកនេះគឺដើម្បីច្រានចោលនៅការអះអាងពីភាគីតែម្ខាង ដែលកំពុងរីករាយដាលនៅក្នុងចំណោមសាធារណជន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *