តារាកំប្លែង-សម្ដែងជើងចាស់ តាហ្វ៊ុយហ្សូ ចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់ព្រោះជំងឺសួតរើឡើង

តារា​កំប្លែង​ជើង​ចាស់​មួយ​រូប ដែល​មាន​ឈ្មោះ​បោះ​សំឡេង ក្នុង​អំឡុង​ឆ្នាំ ១៩៩០ និង ២០០០ លោក ​តា​ហ្វ៊ុយហ្សូ​ ​ស្ថិត​ក្នុង​ស្ថានភាព​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ​ខណៈ​ជំងឺ​សួត​ចាប់​រើ​ឡើង​ភ្លាម​ៗ។ នេះ​បើ​តាម​ការ​បង្ហោះ​ជូន​ដំណឹង​នៅ​លើ​ផេក​ផ្លូវ​ការ​សមាគម​សិល្បករ​ខ្មែរ។

តាម​រយៈ​ការ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ​សមាគម​សិល្បករ​ខ្មែរ​ម្សិលមិញ​បាន​ឱ្យ​ដឹង​ថា​ តារា​សម្ដែង​ជើង​ចាស់​និង​ជា​តារា​កំប្លែង​លោក ស៊ូ សាវ៉ាង ហៅ​ តា​ហ្វ៊ុយហ្សូ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ខណៈ​ជំងឺ​សួត​របស់​លោកតា​ចាប់​ផ្ដើម​រើ​ឡើង​ ដែលមក​ទល់​ពេល​នេះ​លោក​តា​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ព្យាបាល​និង​មើល​ថែ​ពី​សំណាក់​ក្រុម​គ្រូ​ពេទ្យនៅឡើយ។ គួរ​រម្លឹក​ឱ្យ​ដឹង​ដែរ​ថា ​កាល​ឆ្នាំ​ ២០០៧​ វីរ​សិល្បករ​ជើង​ចាស់​រូប​នេះ​ធ្លាប់​បាន​ធ្លាក់​ខ្លួន​ឈឺ​ម្ដង​រួច​មក​ហើយ​ដោយ​កាល​នោះ​រូប​លោក​ឈឺ​ជំងឺ​ជា​ច្រើន​មុខ​ក្នុង​នោះ​មាន​ទាំង​ជំងឺ​បូស​ថ្លើម​ផង​ដែរ។​​​​

ជាក់​ស្ដែង ​ដោយ​មើល​ឃើញ​ពី​ស្ថានភាព​លំបាក​របស់​លោក​តា​ក៏​ដូច​ជា​ក្រុម​គ្រួសារ​ ​ខាង​សមាគម​សិល្បករ​ខ្មែរ​បាន​រៀប​ចំ​កញ្ចប់​ថវិកា​ដើម្បី​ជួយ​សម្រាល​បន្ទុក​ខ្លះដល់ការ​ព្យាបាលនិងបាន​អំពាវនាវ​ដល់​សប្បុរស​ជន​ជិត​ឆ្ងាយ​ដែល​តែង​គាំទ្រ​សិល្បករ​រៀម​ច្បង​រូប​នេះ​ចូល​រួម​បរិច្ចាគ​ថវិកា​តាម​លទ្ធភាព​ដើម្បី​រំលែក​ការ​លំបាក​លើ​ការ​ចំណាយ​ដ៏​ច្រើន​ក្នុង​ការ​ព្យាបាល​ជំងឺ​របស់​សិល្បករ​រៀមច្បងលោកតា ស៊ូ សាវ៉ាង ហៅហ្វ៊ុយហ្សូ។

គួរ​ឱ្យ​ដឹង​ដែរ​ថា ​ពេញ​មួយ​ជីវិត​របស់​តារា​សម្ដែង និង​កំប្លែង​លោក តា​ហ្វ៊ុយហ្សូ និង​ភរិយា​ បាន​បម្រើ​វិស័យ​សិល្បៈ​រហូត​មក ព្រមទាំងបាន​លះបង់​គ្រប់​បែប​យ៉ាង ក្នុង​ការ​បណ្ដុះបណ្ដាល​ជំនាញ​សិល្បៈ​ និង​តន្ត្រីបុរាណ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ជា​ច្រើន​នាក់​ជួយ​ឱ្យ​ពួក​គាត់​មាន​អាជីព​និង​ប្រាក់​ចំណូល​ចិញ្ចឹម​ជីវិតទៀតផង៕

ប្រភពរូបភាព ៖ សមាគម​សិល្បករ​ខ្មែរ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *