Dispatch ចេញអត្ថបទបញ្ជាក់ថា រឿងរ៉ាវរវាង Kim Sae Ron និង Kim Soo Hyun គឺជារឿងពិត ដោយមានភស្តុតាងទាំងនេះ

Dispatch បានចេញផ្សាយនូវអត្ថបទស៊ើបអង្កេតរបស់ខ្លួនទាក់ទងនឹងពាក្យចចាមអារ៉ាមរបស់ Kim Sae Ron និង​​ Kim Soo Hyun ដោយមានភស្តុតាង និងប្រភពជាច្រើនដែលអាចបញ្ជាក់ថា រឿងអាស្រូវនេះជារឿងពិត។

ជាក់ស្ដែង ប្រភពមួយនេះបានលើកឡើងថា នៅក្នុងខែមីនា ឆ្នាំ២០២៣​ ភ្នាក់ងារ Gold Medalist បានផ្ញើលិខិតឱ្យ Kim Sae Ron សងប្រាក់ជិត ៧០០លានវ៉ុន ឬប្រមាណ ៤៨ម៉ឺនដុល្លារអាមេរិកដែលក្រុមហ៊ុនបានបង់នៅពេលមានគ្រោះថ្នាក់ចរាចរណ៍ ត្រឡប់ទៅឱ្យក្រុមហ៊ុនវិញត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ បន្ថែមពីនេះ នៅក្នុងលិខិតតែមួយនេះបានបញ្ជាក់ទៀតថា បើសិនតារាស្រីរូបនេះមិនសងបំណុលក្នុងពេលកំណត់ទេ ក្រុមហ៊ុននឹងធ្វើការដោះស្រាយរឿងនេះតាមផ្លូវច្បាប់។

ក្រោយទទួលបានលិខិតនេះ Kim Sae Ron ដែលមិនមានលទ្ធផលអាចសងលុយទាំងដុលត្រឡប់ទៅភ្នាក់ងារវិញ ក៏បែរទៅសុំជំនួយពី Kim Soo Hyun។ Dispatch បានឱ្យដឹងទៀតថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ Kim Sae Ron បានផ្ញើសារជាអក្សរទៅកាន់អតីតមិត្តប្រុស ដើម្បីសុំការបញ្ជាក់ពីលិខិតខាងលើ និងសុំជំនួយ តែនាងមិនទទួលបានការឆ្លើយតបវិញឡើយ។​ ទើប​ តារាស្រីរូបនេះសម្រេចចិត្តបង្ហោះរូបភាពរបស់ខ្លួន និង Kim Soo Hyun ព្រោះសង្ឈឹមថា នឹងទទួលបានទាក់ទងមកវិញ។

ក្រោយមានព័ត៌មាន ថា Kim Sae Ron នឹងធ្វើសេចក្ដីថ្លែងការណ៍ទាក់ទងនឹងរឿងខាងលើ Dispatch បានទាក់ទងទៅកាន់តារាស្រីរូបនេះដើម្បីធ្វើការបកស្រាយ តែនាងបែរជាប្រាប់ថា នាងមិនមានគោលបំណងបែបនេះទេ។ ស្របនឹងការឆ្លើយតបនេះ Dispatch បានសន្និដ្ឋានថា Kim Sae Rom ចង់ឱ្យរឿងនេះជារឿងសម្ងាត់រវាងខ្លួន និងក្រុមហ៊ុន និងមិនចង់ឱ្យមានបញ្ហាបន្តនោះទេ។ ក៏ប៉ុន្តែ Gold Medalist ក៏បានធ្វើសេចក្ដីថ្លែងការណ៍មួយ ច្រានចោលលើកទំនាក់ទំនងស្នេហារវាងតារាទាំងពីរ និងបានលើកឡើងថា ខ្លួនមិនយល់ពីមូលហេតុដែល Kim Sae Ron បង្ហោះរូបភាពមួយសន្លឹកនេះទេ។

លុះមកដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅពេលដែល Kim Sae Ron ស្លាប់ ចំថ្ងៃខួបកំណើតរបស់ Kim Soo Hyun សារព័ត៌មាន​ Dispatch បានធ្វើការសាកសួរទៅកាន់ Gold Medalist ម្ដងទៀតទាក់ទងនឹងបំណុលដែល តារាស្រីរូបខាងលើបានជំពាក់ទីភ្នាក់ងារ។ ជាការឆ្លើយតប ភ្នាក់ងារនេះបានប្រាប់ថា ខ្លួនគ្មានគោលបំណងទារសំណងនោះវិញឡើយ តែការផ្ញើលិខិតនេះគឺ គ្រាន់តែធ្វើឱ្យវាត្រឹមត្រូវតាមផ្លូវច្បាប់តែប៉ុណ្ណោះ។

នៅពេលដែលប្រភពដដែលបានចោទសួរថា៖ “តើក្រុមហ៊ុនបានពន្យល់ Kim Rae Ron ពីរឿងនេះទេ?”។ ភ្នាក់ងារមួយនេះបានឆ្លើយថា អ្នកគ្រប់គ្រងនាងជាអ្នកបកស្រាយរឿងរ៉ាវទាក់ទងនឹងលិខិតនេះទៅកាន់តារាស្រីដោយផ្ទាល់ ហើយក្រុមហ៊ុនមិនមែនចង់ឱ្យ Kim Sae Ron សងលុយទាំងអស់ភ្លាមៗទេ តែអាចរំដោះសងនៅពេលដែលមានលទ្ធភាព។

ផ្ទុយមកវិញ ការបកស្រាយរបស់ Gold Medalist គឺខុសគ្នាពីសកម្មភាពរបស់ Kim Sae Ron ទាំងស្រុង។ ជាក់ស្ដែង ក្រោយពីការស៊ើបអង្កេត Dispatch បានយល់ឃើញថា Kim Sae Ron មិនបានទទួលដឹងឮថា លិខិតនេះ គ្រាន់តែធ្វើឡើងដើម្បីភាពត្រឹមត្រូវតាមផ្លូវច្បាប់ទេ តែនាងយល់ថា វាជារឿងពិត រហូតតារាស្រីរូបនេះមានការពិបាកចិត្តជាខ្លាំង។

ភាពខុសប្លែកមួយទៀត គឺនៅពេលដែលប្រភពដដែលនេះ បានសាកសួរពីប្រាក់សំណងដែលក្រុមហ៊ុនទទួលបានពី Kim Sae Ron ក្រុមហ៊ុននេះបានឆ្លើយថា ខ្លួនទទួលបានតែ ៣៥លានវ៉ុន (ប្រមាណ ២៤០០០ដុល្លារអាមេរិក) ដែលជាលុយបានពីការលក់ឡានរបស់តារាស្រីរូបនេះ។ យ៉ាងណាមិញ នៅពេលដែល Dispatch ធ្វើការស៊ើបអង្កេតបន្ត បានប្រទះឃើញថា Kim Sae Ron បានលក់ទ្រព្យសម្បត្តិ ដូចជាឡាន និងភាគហ៊ុនរបស់ខ្លួនដើម្បីសងប្រាក់ទៅក្រុមហ៊ុន ដែលមានចំនួនសរុបប្រមាណ ២០០លានវ៉ុន (ប្រមាណ ១៣៧០០០ ដុល្លារអាមេរិក)។

ទាក់ទងនឹងចំណងស្នេហាររបស់អ្នកទាំងពីវិញ ដ្បិត Gold Medalist បានព្យាយាមច្រានចោលម្ដងជាពីរដង តែ Dispatch បានរកឃើញថា មានហេតុផលជាច្រើនដែលអាចបញ្ជាក់ថា វាជារឿងពិត។ ជាក់ស្ដែង ការព្យាយាមច្រើនចោលរបស់ Gold Medalist អាចមកពីបញ្ហាទាក់ទងនឹងអាយុរបស់ Kim Sae Ron ទើបមិនហ៊ានឱ្យសាធារណជនដឹង មានត្រឹមតែអ្នកជិតដិតតែប៉ុណ្ណោះដែលដឹងឮរឿងនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *