លុយ ៧០០ លានវ៉ុនមិនស្មើតម្លៃខ្លួន Kim Soo-hyun សម្ដែងរឿង ៣ ភាគ តែធ្វើឱ្យ Kim Sae-ron រងសម្ពាធដល់បញ្ចប់ជីវិត?

ថ្មីៗនេះរឿងអាស្រូវពាក់ព័ន្ធទំនាក់ទំនងតារាសម្ដែងកូរ៉េ Kim Soo Hyun និង Kim Sae Ron គឺជាប្រធានបទកំពុងភ្ញោចអារម្មណ៍មហាជនទូទាំងអាស៊ី។ យោងតាមព័ត៌មានដែលបានលាតត្រដាងឡើងមក ហេតុផលមួយក្នុងចំណោមហេតុផលដែលរុញច្រានឱ្យតារាសម្ដែងស្រី Kim Sae Ron រងសម្ពាធខ្លាំងរហូតបញ្ចប់ជីវិតខ្លួនគឺបំណុលចំនួន ៧០០ លានវ៉ុន (ជាង ៤៨ ម៉ឺនដុល្លារ) ដែលនាងជំពាក់ Kim Soo Hyun និងក្រុមហ៊ុនរបស់លោក។

សារព័ត៌មានកូរ៉េ Money Today ធ្លាប់រាយការណ៍ថា Kim Soo Hyun បានទទួលប្រាក់ឈ្នួលសរុប ៥ ពាន់លានវ៉ុន (ប្រហែល ៣,៥ លានដុល្លារ) សម្រាប់ការសម្ដែងរឿង “Queen Of Tears” ចំនួន ១៦ ភាគ ដែលមានន័យថាក្នុងមួយភាគលោកអាចទទួលបានចំនួន ៣០០ លានវ៉ុន (ជាង ២០ម៉ឺនដុល្លារ) ជាតួលេខដ៏ខ្ពស់សម្រាប់តារាកូរ៉េ។

ដូច្នោះហើយ ប្រាក់ចំនួន ៧០០ លានវ៉ុនដែល Kim Sae Ron ជំពាក់ គឺមិនស្មើនឹងប្រាក់ឈ្នួលដែល Kim Soo Hyun ទទួលបានសម្រាប់ការសម្ដែងរឿង ៣ ភាគក្នុងឆ្នាំ២០២៤នោះទេ ធ្វើឱ្យមហាជនកាន់តែមានចម្ងល់ថាតើ ហេតុអ្វីលោកត្រូវជំរិតទារប្រាក់ទាំងនេះភ្លាមៗពី Kim Sae-ron ខណៈដែលអាជីពលោកកំពុងរុងរឿងយ៉ាងនេះ? យ៉ាងណាក៏ដោយ ម្ដាយមីងរបស់ Kim Sae-ron បានអះអាងថាចំនួនទឹកប្រាក់នេះបានជំរុញឱ្យក្មួយស្រីវ័យ ២៥ ឆ្នាំរបស់គាត់ដើរដល់ផ្លូវទ័ល។ នៅក្នុងសារដែលផ្ញើទៅកាន់ Kim Soo Hyun កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៤ Kim Sae Ron បានសរសេរថា៖ “ខ្ញុំគ្មានចេតនាមិនបង់ប្រាក់ទេ ប៉ុន្តែប្រសិនបើអ្នកសុំឱ្យខ្ញុំបង់ប្រាក់ ៧០០ លានភ្លាមៗ ខ្ញុំពិតជាមិនអាចទេ។ មិនមែន​ថា​ខ្ញុំ​គេច​ទេ គ្រាន់តែ​ថា​ខ្ញុំ​មិនទាន់​មាន​សមត្ថភាព​នៅឡើយ​។ តើយើងពិតជាត្រូវប្ដឹងផ្ដល់គ្នាមែន​ទេ? សូម​ជួយ​ខ្ញុំផង… សូម​ទុក​ពេល​ឲ្យ​ខ្ញុំ​បន្ថែម​ទៀតទៅ”។

ពាក់ព័ន្ធករណីនេះ ភាគីក្រុមហ៊ុន Gold Medalist បានប្រាប់សារព័ត៌មាន Dispatch នៅពេលក្រោយនេះថា ការជូនដំណឹងផ្លូវច្បាប់ទៅកាន់ Kim Sae-ron គឺគ្រាន់តែជាការបង្គ្រប់និតីវិធីក្រុមហ៊ុន​ មិនមែនជាការជំរិតឱ្យនាងត្រូវតែសងនោះទេ។ ទោះជាយ៉ាងណា ប្រភពផ្សេងទៀតដែល Dispatch បានសម្ភាសបានបញ្ជាក់ថា លិខិតជូនដំណឹងនេះធ្វើឱ្យនាងមានសម្ពាធខ្លាំងបំផុត ព្រោះក្រោយពីទទួលលិខិតគំរាមនេះ នាងមិនអាចទាក់ទង Kim Soo-hyun ឬភ្នាក់ងាររបស់លោកដើម្បីចរចាគ្នាបានទេ។

តើទឹកប្រាក់ ៧០០ លានវ៉ុននោះគឺជាបំណុលអ្វី?

ទឹកប្រាក់ចំនួន ៧០០ លានវ៉ុនដែលត្រូវបានលើកឡើងនៅក្នុងសេចក្តីជូនដំណឹងផ្លូវច្បាប់ត្រូវបានគេរាយការណ៍ថាជាចំនួនទឹកប្រាក់ដែលបានព្រមព្រៀងរវាង Kim Sae-ron និង Studio N ជាក្រុមហ៊ុនផលិតរឿងភាគ Netflix មានចំណងជើងថា “Bloodhounds” ដែលនាងកំពុងថតមុនពេលហេតុការណ៍គ្រោះថ្នាក់ចរចរណ៍បើកបរដោយស្រវឹង។ ដោយសារតែឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍របស់នាង ធ្វើឱ្យរឿងភាគនេះត្រូវមានការកែប្រែស្គ្រីប និងថតឡើងវិញរយៈពេល ២ ខែបន្ថែម បណ្តាលឱ្យមានការខាតបង់ដោយផ្ទាល់ជាង ១ ពាន់លានវ៉ុន។ ដំបូងឡើយ ខាងផលិតកម្មបានទាមទារសំណងចំនួន ៧ពាន់លានវ៉ុន ប៉ុន្តែ Kim Sae-ron បានទៅសុំអភ័យទោសពួកគេផ្ទាល់ និងអង្វរសុំការបន្ធូរបន្ថយ រហូតមានការព្រមព្រៀងចុងក្រោយនូវសំណងចំនួន ៧០០លានវ៉ុននេះ។

លើសពីនេះ Kim Sae-ron ត្រូវបានគេរាយការណ៍ថាបានរ៉ាប់រងថ្លៃផាកពិន័យលើកិច្ចសន្យាផ្សាយពាណិជ្ជកម្មរបស់នាងដោយបានលក់រថយន្ត និងប្រើប្រាស់ប្រាក់សន្សំរបស់នាង។ ទោះជាយ៉ាងណាក៏ដោយ ការទូទាត់ប្រាក់ ៧០០ លានវ៉ុនត្រូវបាន Gold Medalist បង់ជំនួសនាង ដោយសារនាងមិនមានលទ្ធភាពបង់បានទេនៅពេលនោះ។

មកទល់ពេលនេះ Gold Medalist នៅតែបដិសេធយ៉ាងម៉ឺងម៉ាត់រាល់ការចោទប្រកាន់ទាក់ទងនឹងទំនាក់ទំនងអតីតកាលរបស់ Kim Soo-hyun ជាមួយ Kim Sae-ron នៅពេលនាងនៅជាអនីតិជន ហើយបានច្រានចោលការអះអាងដែលថាទីភ្នាក់ងារនេះបានដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍របស់នាងមិនបានល្អ។ ទីភ្នាក់ងារនេះក៏បានប្រកាសចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងប៉ុស្តិ៍ YouTube Garo Sero Institute ដែលបានរាយការណ៍ពីដំបូងការអះអាងនេះផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន



Leave a Reply

Your email address will not be published.Required fields are marked *