វ័យ ៦៥ ឆ្នាំហើយ! តួ ស៊ុន អ៊ូខុង ឆ្នាំ ១៩៨៦ នៅបន្ដថតរឿងយ៉ាងសប្បាយ និងមានកម្លាំងមាំមួនធម្មតា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

តារាប្រុសចិនជើងចាស់ Zhang JinLai ឬ Liu Xiao Ling Tong​ ត្រូវបានមហាជនជាច្រើនស្គាល់​លោកតាមរយៈរឿងភាគល្បី “ដំណើរឆ្ពោះទៅទិសខាងលិច” ឬរឿង ស៊ុន អ៊ូខុង​ ឆ្នាំ ១៩៨៦។ រឿងភាគនេះ បានធ្វើឲ្យ JinLai មានភាពលេចធ្លោ និងល្បីល្បាញខ្លាំង ព្រមទាំងបានឈ្នះពានរង្វាន់ Golden Eagle Award សម្រាប់តួសម្ដែងប្រុសឆ្នើមក្នុងឆ្នាំ ១៩៨៨។

បច្ចុប្បន្ន តារាប្រុសជើងចាស់រូបនេះមានវ័យ ៦៥ ឆ្នាំទៅហើយ តែដោយសារនៅស្រឡាញ់អាជីពជាអ្នកសិល្បៈ លោកនៅ​បន្ដបង្ហាញមុខក្នុងរឿង។ ថ្មីៗនេះលោកបានបញ្ចប់ការថតរឿងភាគរបស់ខ្លួនយ៉ាងជោគជ័យមានចំណងជើងថា “The Sky Calls to The Sky”។ រឿងនេះមានការចូលរួមសម្ដែងពីតារាមានជំនាញ និងប៉ិនប្រសប់ដូចជា Tan Zhuo និង Zhang Yishan។

បើទោះជាមានវ័យកាន់តែចាស់ហើយក្ដី ប៉ុន្ដែរូបលោកនៅតែបន្ដប្រឹងប្រែងថតទាំងស្នាមញញឹម និងមានកម្លាំងមាំមួន ព្រមទាំងថតរូបធ្វើកាយវិការដូចសត្វស្វា យ៉ាងសប្បាយផងដែរ តារាប្រុសចិនជើងចាស់ Zhang JinLai។ សម្រាប់រឿង “The Sky Calls to The Sky” ត្រូវបានចំណាយពេលដល់ ៩ ខែ ដើម្បីថត ជាហេតុធ្វើឲ្យក្រុមការងារទាំងមូលសុទ្ធតែខិតខំប្រឹងប្រែង។

តារាប្រុស Zhang JinLai ធ្លាប់បានសម្រាកពីការសម្ដែងមួយរយៈធំ ក្នុងឆ្នាំ ២០១៥ ជាហេតុធ្វើឲ្យអ្នកគាំទ្រជាច្រើនហាក់មានអារម្មណ៍សោកសៅ ដោយសារលោកជាតារាសម្ដែងឆ្នើមម្នាក់ក្នុងពិភពសិល្បៈ​ចិន។ រហូតដល់ចុងឆ្នាំ ២០១៩ លោកក៏បានប្រកាសវិលចូលសិល្បៈវិញ និងសម្ដែងក្នុងរឿង ស៊ុន អ៊ូខុង ម្ដងទៀត។

គួរបញ្ជាក់ថា ថ្វីបើមានតារាសម្ដែងជាច្រើនជំនាន់ ត្រូវបានជ្រើសរើសមកសម្ដែងជាតួអង្គស្ដេចស្វា ស៊ុន​ អ៊ូខុង តែតារាប្រុស Zhang JinLai ឬ Liu Xiao Ling Tong​ នៅតែត្រូវបានគេចាត់ទុកជាតារាប្រុសម្នាក់ដែលសម្ដែងតួអង្គមួយនេះបានសមឥតខ្ចោះជាងគេ និងពិបាករកអ្នកមកជំនួសបានរហូតមកដល់បច្ចុប្បន្ន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ