ដេត ស្រីនាឌ វិលមកកាន់ឆាកបវរកញ្ញា Miss Planet Cambodia 2024 សម្រស់កាន់តែស្អាតខ្លាំងឡើង

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

អតីត Miss Grand Cambodia 2019 កញ្ញា ដេត ស្រីនាឌ បានវិល​ត្រឡប់​មក​កាន់​ឆាក​បវរកញ្ញា​ម្ដង​ទៀត​ហើយ ដោយ​ជ្រើសរើស​កម្មវិធី Miss Planet Cambodia 2024។ អ្នក​គាំទ្រ​បាន​កត់សម្គាល់​ឃើញ​ថា ស្រីនាថ រឹតតែ​មាន​សម្រស់​ស្រស់​ស្អាត និង​ការ​រៀបចំ​ខ្លួន​បាន​កាន់តែ​សមរម្យ​ជាង​មុន ព្រម​ទាំង​ឈុត​ស្អាត​ៗ​ជាច្រើន​ទៀត។

ដេត ស្រីនាឌ វិល​មក​កាន់ Miss Planet Cambodia 2024 ធ្វើ​ឲ្យ​ហ្វេន​ៗ​ភ្ញាក់ផ្អើល ព្រម​ទាំង​គាំទ្រ​នាង​ពេញ​ទំហឹង​តែម្ដង ព្រម​ជាមួយ​អ្នក​ចាំ sponsor ជាច្រើន​ផង​ដែរ។ តារា​ម៉ូដែល​វ័យ ២៤ ឆ្នាំ​រូប​នេះ ក៏​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ជាច្រើន ព្រម​ទាំង​បន្ថែម​ការ​ហ្វឹកហាត់​ជា​ហូរហែ​ផង​ដែរ ដើម្បី​តស៊ូ​ក្នុង​សមរភូមិMiss Planet ឆ្នាំ​នេះ។

អ្នក​គាំទ្រ​ជឿជាក់​ថា​បវរកញ្ញា​ចង្កេះ​តូច​ច្រឡឹង​រូប​នេះ អាច​ដណ្ដើម​មកុដ Miss Planet Cambodia 2024 បាន​ជាក់ជា​មិន​ខាន ព្រោះ​ទាំង​រូប​សម្រស់ ចំណេះដឹង និង​សមត្ថភាព ស្រីនាឌ មាន​ទាំងអស់។ ព្រម​ឬទាំង​អាច​បន្ត​ដំណើរ​ទៅ​កាន់ Miss Planet International បាន។

កាល​ពី​យប់មិញស្ថាប័ន Miss Planet Cambodia បាន​បង្ហាញ​មុខ​បេក្ខភាពកំពូលទាំង ១០ រូប ដែល​ត្រូវបានសម្រិតសម្រាំង តាំងពីវគ្គជម្រុះដំបូង រហូតដល់វគ្គសម្ភាសន៍ផ្ទាល់មាត់ ជាមួយគណៈកម្មការ ដើម្បីជ្រើសរើសយកបេក្ខភាព​ពោរពេញដោយសមត្ថភាព ចំណេះដឹង និងភាពស្រស់ស្អាត។ បេក្ខភាព​ទាំង​១០ រូប រួម​មាន ខន សុវណ្ណសូនីតា, នី ដាលីន, សេង សុភ័ណ, រស់ ចិត្រា, គង់ ចាន់កូពីន ដន ស្រីដែត, ថុន ថារដ្ឋ, ដេត ស្រីនាឌ, នី សុវណ្ណវត្តី និង​កញ្ញា នី លីឡា។

គួរ​បញ្ជាក់​ថា ដេត ស្រីនាឌ បាន​ខកខាន​ចេញ​ទៅ​តំណាង​ប្រទេស​កម្ពុជា​នៅ Miss Grand International 2019 នៅ​ប្រទេស​វេណេហ្ស៊ុយអេឡា ព្រោះ​តែ​អ្នក​កាន់​កម្មវិធី​បារម្ភ​ពី​សុវត្ថិភាព​របស់​នាង​ពេល​ចេញ​ទៅ​ប្រកួត។ ព្រោះ​​ប្រទេស​នោះ មាន​បញ្ហា​អសន្តិសុខ។ បើ​និយាយ​ពី​សមត្ថភាព​សិល្បៈ​វិញ បវរកញ្ញា​រូប​ស្រស់​នេះ​អាច​រាំ​របាំ​បុរាណ​ខ្មែរ អាច​បកស្រាយ​បទ​ចម្រៀង លេង​ឧបករណ៍​តន្ត្រី​ប៉្យាណូ ដើរម៉ូដ ហើយ​នាង​ថែម​ទាំង​ធ្លាប់​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​ទៀត​ផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ