ឈ្នះមួយវិញ្ញាសារហើយ! ប្រាសាទ ដាវីន Miss Universe Cambodia ឈ្នះ Best Make Up ក្នុងកម្មវិធី Miss Universe

ជោគជ័យ​ជំហាន​ដំបូង​របស់​កម្ពុជា ដោយ​អ្នកនាង ប្រាសាទ ដាវីន ទទួល​បាន​ជយលាភី​ផ្នែក Best Make Up ក្នុងកម្មវិធី Miss Universe។ Miss Universe Cambodia 2024 នឹង​ទទួល​ឈុតMake Up ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ ៣០០០ ដុល្លារ ពី Brand Miss Universe Cosmetics។

ត្បិត​ថា​នេះ​ជា​ជយលាភី​តូច​មួយ​ក៏​ពិត​មែន តែ​វា​បាន​បង្ហាញ​ឲ្យ​ឃើញ​ផង​ដែរ​ថា ប្រាសាទ ដាវីន ពិតជា​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ និង​ឆ្លាសវៃ​ក្នុង​ការ​សិក្សា​ស្វែងយល់​ពី​វិញ្ញាសារ​ដែល​ខាង​កម្មវិធី​តម្រូវ​ឲ្យ​ប្រកួតហើយ​គ្រូ​នៅ​ក្នុង​កម្មវិធី​ក៏​បាន​លើក​មេដៃ ពេល​បង្ហាត់បង្ហាញ ដាវីន ដូចគ្នា។

មិនមែន​តែ​ពេល​ប្រកួត​ឡើយ សូម្បីតែ​ការផាត់​មុខ​ធ្វើ​សក់​ប្រចាំ​ថ្ងៃ​ដែល​បវរកញ្ញា​ចក្រវាល​កម្ពុជា ២០២៤ ធ្វើ​ជា​ប្រចាំ​ដោយ​ខ្លួនឯង ក៏​មើល​ទៅ​ស្អាយ​ខ្ញង់​ៗ​ដូច​អ្នក​ជំនាញ​ស្រាប់​ទៅ​ហើយ។ ម្យ៉ាង​ទៀត ប្រាសាទ ដាវីន គឺជា​តារា​ស្រី​មួយ​រូប​ដែល​មាន​រសនិយ​ម​ក្នុង​ការ​រៀបចំ​ខ្លួន​បាន​យ៉ាង​ល្អ ដូចនេះ​ហើយ​វាមិនមែន​ជា​ការ​លំបាកខ្លាំង​សម្រាប់​អ្នកម្ដាយ​រូប​មួយ​ក្នុង​វិញ្ញាសារ Make Up នេះ​ទេ។

នេះ​ជា​ជំហាន​បន្ទាប់​ប៉ុណ្ណោះ ព្រោះ​ការ​ប្រកួត​នៅ​សល់​រយៈពេល ១០ ថ្ងៃ​ទៀត​ឯណោះ ទើប​ដឹង​ថា​នរណា​ជា​ម្ចាស់​មកុដ​ពិត​ប្រាកដ ហើយ​អ្នក​គាំទ្រ​កម្ពុជា​ជឿជាក់​ថា ប្រាសាទ ដាវីន នឹង​ធ្វើ​បាន​ល្អ​ជា​បន្តបន្ទាប់​ទៀត។

ការ​ប្រកួត​កាលពី​ម្សិលមិញ​នេះ​ដែរ ក៏​មាន​រឿង​ដែល​ធ្វើឲ្យ​ភ្នែក​មហាជន​ទូទៅ និង​អ្នក​នៅ​ក្នុង​កម្មវិធី​ផ្ទាល់​បាន​ឃើញ​ពី​ទឹក​ចិត្ត​ល្អ​របស់​បវរកញ្ញា​ខ្មែរ គ្រា​ដែល Miss Universe អូស្រ្តាលី បាន​ដួល​សន្លប់ ហើយ​អ្នកនាង ប្រាសាទ ដាវីន តាម​មើល​មិត្ត​រួម​ប្រកួត​រហូត​នោះ ឃើញ​ភ្លាម​នាង​ក៏​ស្ទុះ​ទៅ​ជួយ​មើល​ភ្លាម​ៗ​តែម្ដង។

សកម្មភាព Miss Universe អូស្ត្រាលី មិនស្រួលខ្លួន មានក្រុមការងារដើរ​តាម​ជាប់ តែ MUកម្ពុជា បាន​សម្លឹង​តាម​មើល​ពី​ក្រោយ​ដោយ​ក្ដី​បារម្ភ ពេល Miss Universe អូស្ត្រាលី ដួលភ្លាម ដាវីន ស្ទុះងើបពីកៅអីវឹង ទៅ​ជួយ​លើក​ភ្លាម​ៗ និង​មុនគេ ធ្វើឲ្យ​រូបភាព និង​វីដេអូ​នៃ​ពេល​វេលា​ Universe Cambodia 2024 ត្រូវ​បាន​ចែកចាយ​យ៉ាង​លឿន​គ្រប់ Fan Page បរទេស​សុទ្ធតែ​កោតសរសើរ​ពី​ទឹក​ចិត្ត និង​ការ​ចេះ​ជួយ​ទុក្ខ​ធុរៈ​គ្នា​បែបនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ



Leave a Reply

Your email address will not be published.Required fields are marked *