ដូចដឹងស្រាប់ហើយថា គង់ ចាន់ស្រីមុំ ជាតារាស្រីពូកែលេងម៉ូដ និងប្រើប្រាស់សុទ្ធតែរបស់ប្រណីតៗ ដូចនេះហើយកូនស្រីតែមួយជាត្រួយបណ្ដូលចិត្ត ម៉ូម៉ូ ក៏ទទួលបានរបស់របរប្រើប្រាស់សុទ្ធសឹងតែជារបស់ល្អដូចគ្នាដែរ។ បែបនេះហើយមិនមែនជារឿងចម្លែកទេ ដែលក្មេងស្រីដ៏គួរឲ្យស្រលាញ់ ម៉ូម៉ូ តែងតែស្លៀកពាក់ជាគូនឹងម្ដាយ ពេលចូលរួមក្នុងកម្មវិធីផ្សេងៗ។
កូនស្រី គង់ ចាន់ស្រីមុំ ដែលមានឈ្មោះពិត គឹម សីហ៏មរកត នៅថ្ងៃមង្គលការតារាស្រី សុភ័ក្រ កុសុម៉ា ក៏លេងម៉ូដសម្លៀកបំពាក់មិនធម្មតាដែរ។ ត្បិតតែមានវ័យ ៦ ឆ្នាំក៏ពិតមែន តែក្មេងស្រីរូបនេះ ទទួលបានការបង្ហាត់បង្ហាញពីឪពុកម្តាយនូវអាកប្បកិរិយាបានថ្លៃថ្នូរ និងមានរបៀបរៀបរយពេលចូលរួមកម្មវិធីម្ដងៗ។
ក្រឡេកទៅមើលរូបភាព ម៉ូម៉ូ កាលពីប៉ុន្មានថ្ងៃមុន អំឡុងពេលចូលរូមមង្គលការតារាកំប្លែងស្រី មិនចេះរីងស្ងួត សុភ័ក្រ កុសុម៉ា ឃើញទាំងទាំងឈុតប្រពៃណីសំពត់បត់ និងរ៉ូបរាត្រីសមោសពណ៌សាច់ មើលទៅនាងតូច ពិតជាដូចនារីពេញវ័យម្នាក់អ៊ីចឹងដែរ។
រ៉ូបចោមពង និងស្បៃបង់កទៅក្រោយដោយដាក់កន្លាស់ Chanel ដ៏ភ្លឺចិញ្ចាចមួយទៀត ឃើញហើយធ្វើឲ្យមិនសរសើរមិនបានពីការរើសម៉ូដ ក៏ដូចជាពណ៌ស៊ីនឹងសាច់ក្មេងស្រីរូបនេះតែម្ដង។ មិនអស់ត្រឹមប៉ុណ្ណេះឡើយ ម៉ូម៉ូ បានបន្ថែមកាបូបតូចមួយ កាន់ជាប់ដៃជានិច្ច រួបថតមួយណាក៏មើលហើយមិនចេះជិនណាយដែរ៕