Miss Grand Ukraine ឆ្លើយតបបែបនេះ ក្រោយលោក ណាវ៉ាត់ និយាយថានាងរកលេសចង់ដើរលេង

ក្រោយ Miss Grand Ukraine ប្រកាសដកខ្លួនជាបេក្ខនារីប្រកួត និងរៀបរាប់ពីបញ្ហាកៀបសង្កត់នានាដែលខ្លួនបានជួបនៅកំឡុងពេលប្រកួត លោក Nawat Itsaragrisil បានចេញមុខនិយាយថា នេះគ្រាន់តែជាលេសរបស់នាងតែប៉ុណ្ណោះ។ ដោយឡែក បរវកញ្ញា​រូបនេះបានឆ្លើយតបវិញថា វាជារឿងដែលគួរឱ្យអស់សំណើច។​

កាលពីថ្ងៃទី១៩ ខែតុលានេះ កញ្ញា Kateryna Bilyk ដែលជា Miss Grand Ukraine បានប្រកាសនៅលើគណនី Instagram ផ្ទាល់ខ្លួនថា នាងបានសម្រេចចិត្តបោះបង់សិទ្ធិប្រកួតក្នុងកម្មវិធី Miss Grand International 2024 ដោយហេតុផលនៃការបំពានសិទ្ធិសេរីភាព និងការបង្ខិតបង្ខំនានារហូតប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ខ្លួន។

បវរកញ្ញារូបនេះបានរៀបរាប់ថា ក្នុងរយៈពេល ២សប្ដាហ៍នៃការប្រកួត នាងត្រូវធ្វើការពីម៉ោង៨ព្រឹកដល់ម៉ោង ១១យប់ ឬដល់ពាក់កណ្ដាលអធ្រាត្រ។ លើសពីនេះទៀតនោះ មានថ្ងៃមួយនោះ នាងត្រូវចូលរួមតាំងតែពីម៉ោង ៣ព្រឹករហូតដល់ម៉ោង ១១យប់ បើទោះបីជានាងបានកើតគ្រុនក្ដៅ ហើយមានកម្ដៅចន្លោះ ៣៧ និង៣៨ អង្សាសេ នៅ ១១ថ្ងៃចុងក្រោយក៏ដោយចុះ។

កញ្ញា Kateryna បន្តថា ក្រោយពីនាងទទួលបានថ្នាំដែលមិនមានឈ្មោះពីក្រុមការងាររបស់ MGI ស្ថានភាពរបស់នាងកាន់តែយ៉ាប់យ៉ឺនឡើងដោយសារតែប្រតិកម្មថ្នាំ​ ហើយសុខភាពកាន់តែធ្ងន់ធ្ងន់រហូតដល់សន្លប់ជាមួយនឹងកម្ដៅឡើងដល់ ៣៨,៥ អង្សាសេ និងមានសម្ពោធឈាម ១៥១/៩០ ដែលជាកម្រិតគ្រោះថ្នាក់មួយ។ ផ្ទុយមកវិញ ក្រៅពីមិនបានហៅវេជ្ជបណ្ឌិតមកព្យាបាលនាង ក្រុមការងារនៅតែបង្ខំនាងឱ្យធ្វើការដូចដើម។

បន្ថែមពីនេះ នាងក៏បានរៀបរាប់ពីការបិទសិទ្ធសេរីភាពពីសំណាក់កម្មវិធីប្រកួតផងដែរ ដោយនាងបាននិយាយថា ក្រុមការងារបានរឹបអូសលិខិតឆ្លងដែនរបស់ខ្លួនអស់រយៈពេល ៣ថ្ងៃ ព្រមទាំងមានអ្នកគ្រប់គ្រងរបស់កម្មវិធីតេមកគំរាមនាងទៀតផង។  

មុននឹងបញ្ចប់សំណេររបស់ខ្លួន បេក្ខនារីរូបនេះបានសរសេរថា នាងនឹងដាក់ពាក្យបណ្ដឹង និងធ្វើការតាមផ្លូវច្បាប់ បើសិនជាមានករណីផ្សព្វផ្សាយព័ត៌មានមិនពិត និងការបង្ខូចកេរ្តិ៍ឈ្មោះនានា។

បន្ទាប់ពីសំណេរនេះបានបង្ហោះ ស្ថាបនិកនៃវេទិកាប្រកួតបវរកញ្ញា Miss Grand International បានចេញមុខឆ្លើយតបវិញថា នេះគ្រាន់តែជាលេសដើម្បីចង់ដើរលេងរបស់ Kateryna Bilyk តែប៉ុណ្ណោះ។ ដោយលោក ណាវ៉ាត់បានរៀបរាប់ថា នាងមើលទៅឈឹនេះឈឺនោះ និងរករឿងជាប្រចាំ។ លោកបានបន្តថា នាងគ្រាន់តែខ្ចិល ហើយរកលេសទៅដើរលេងជាមួយនឹងសាច់ញាតិដែលមកលេងនាងនៅក្នុងប្រទេសថៃ ហើយបើនាងចង់ទៅប្រទេសវិញ​លោកនឹងនាំនាងទៅព្រលានយន្តហោះដោយផ្ទាល់ និងមិនបណ្ដោយឱ្យនាងយកលិខិតឆ្លងដែន ហើយចង់ទៅណាក៏ទៅតាមចិត្តនោះទេ។

បន្ថែមពីនេះទៀត លោកក៏បាននិយាយថា នាងត្រូវបង់ថ្លៃសំណងដែលចាកចេញពីកម្មវិធីពាក់កណ្ដាលទី។ នេះបើយោងតាមកិច្ចសន្យាដែលបានធ្វើឡើងមុននឹងពេលប្រកួតចាប់ផ្ដើម។ ទាក់ទងនឹងរឿងពាក្យបណ្ដឹង លោក ណាវ៉ាត់ ឆ្លើយថា លោកមិនខ្វល់ទេ Kateryna Bilyk ចង់ប្ដឹងអីប្ដឹងទៅ។

ដោយឡែក Kateryna Bilyk ក៏មិនទុករឿងនេះឱ្យនៅស្ងៀមដែរ ក្រោយពីទៅដល់ប្រទេសកំណើតរបស់ខ្លួនវិញ​ នាងបានឆ្លើយតបតាមរយៈ Story នៅលើគណនី Instagram ថា គ្មានហេតុផលអ្វីដែលនាងត្រូវធ្វើបែបនេះទេ បើគ្រាន់តែចង់ទៅដើរលេងជាមួយសាច់ញាតិនៅក្នុងប្រទេសថៃនោះ ព្រោះទម្រាំតែទៅដល់ប្រទេសថៃនាងត្រូវធ្វើដំណើរយ៉ាងវេទនា។ នាងបានរៀបរាប់ពីដំណើររបស់ខ្លួនថា  ក្រោយសង្គ្រាម នៅក្នុងអ៊ុយគ្រែនគ្មានអាកាសចរណ៍នោះទេ ហេតុនេះហើយនាងត្រូវធ្វើដំណើរ ២០ ទៅ៣០ម៉ោង ទៅកាន់ទីក្រុង Warsaw ប្រទេស Poland និងត្រូវជិះយន្តហោះ ​១៨ម៉ោងទៀត។  

នាងបានសរសេរបន្តថា ការលើកឡើងរបស់លោក ណាវ៉ាត់ ជារឿងដែលគួរឱ្យអស់សំណើច​ ព្រោះនាងត្រូវចាយលុយគ្រប់សព្វបែបយ៉ាងដើម្បីធ្វើដំណើរ ព្រមទាំងត្រូវអង្គុយរង់ចាំជើងយន្តហោះត្រឡប់មកផ្ទះវិញជិត ២០ម៉ោងទាំងដែលខ្លួនមានជំងឺទៀតផង។

ទាក់ទងនឹងការចោទប្រកាន់នាងថា ជាបវរកញ្ញាដែលខ្ជិល Miss Grand Ukraine រូបនេះបានធ្វើការបកស្រាយថា នាងបានខិតខំកសាងខ្លួនឯង ទាំងគ្មានអ្នកឧបត្ថម្ភដើម្បីវេទិកាមួយនេះ ហើយថែមទាំងបានចូលរូមប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រសម្រាប់ឈុតហែលទឹកទាំងដែលមិនស្រួលខ្លួនទៀតផង។ នេះឬ ជាប្រភេទបរវកកញ្ញាដែលខ្ជិល និងគ្មានវិជ្ជាជីវៈ។

គួរបញ្ជាក់ផងដែរថា  Kateryna Bilyk មិនមែនជាបវរកញ្ញាទីមួយទេដែលបានដកខ្លួនចេញពីកម្មវិធីនេះ។ ជាក់ស្ដែង Miss Grand Cambodia, Miss Grand Hong Kong និង Miss Grand Costa Rica ក៏បានបោះបង់សិទ្ធិដូចគ្នាដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *