ក្នុងខ្លួនមនុស្សស្រីមានលក្ខណៈ ៥ យ៉ាងនេះអាចធ្វើឱ្យដៃគូស្រឡាញ់គោរព និងចង់រស់នៅជាមួយពេញមួយជីវិត

ជឿជាក់ថាមន្ដស្នេហ៍របស់មនុស្សស្រីម្នាក់ៗសុទ្ធតែមានចំណុចពិសេស និងទាក់ទាញផ្សេងៗគ្នា។ ត្រឹមតែភាពស្រស់ស្អាតពីខាងក្រៅអាចទាក់ទាញចិត្តមនុស្សប្រុសបានមួយភ្លែតប៉ុណ្ណោះ ប៉ុន្តែប្រសិនបើបន្ថែមជាមួយភាពស្រស់ស្អាតពីខាងក្នុងទៀត នោះនឹងកាន់តែទាក់ទាញរឹតតែខ្លាំងថែមទាំងប្រាថ្នាចង់រស់នៅក្បែរពេញមួយជីវិតទៀតផង។ តើប្រិយមិត្តមានដឹងអត់ថាចំណុចពិសេសទាំងអស់មានអ្វីខ្លះ ទើបអាចចងចិត្តមនុស្សជាទីស្រឡាញ់បានខ្លះបែបនេះ?

១. ការយល់ចិត្ត

មនុស្សស្រីគ្រប់រូបតែងតែប្រាថ្នាចង់បានឱ្យមនុស្សប្រុសដែលជាដៃគូរបស់ខ្លួនចេះយល់ចិត្តគ្រប់កាលៈទេសៈ។ ជាមួយគ្នានេះសម្រាប់មនុស្សប្រុសវិញក៏មិនខុសគ្នានោះទេ ពោលគឺពួកគេក៏ប្រាថ្នាចង់បាននារីម្នាក់ដែលចេះយល់ចិត្តរបស់ពួកគេវិញដែរ។ មនុស្សស្រីប្រភេទនេះមានទាំងចិត្តគំនិតចាស់ទុំ និងភាពវៃឆ្លាតក្នុងពេលតែមួយផងដែរ។ ពួកគេតែងតែយល់ពីរបៀបដែលមនុស្សប្រុសគិត និងដឹងពីរបៀបនៃការបង្ហាញអាកប្បកិរិយាបែបណាទៅតាមកាលៈទេសៈខុសៗគ្នា។ ដូច្នេះហើយមនុស្សស្រីបែបនេះទោះបីជានៅស្ងៀមៗក៏មនុស្សប្រុសជាដៃគូយល់ថាគួរឱ្យស្រឡាញ់ថ្នាក់ថ្នមខ្លាំងណាស់ដែរ។

២. ភាពថ្លៃថ្នូរ

សុភាពនារីភាគច្រើនតែងតែអាចយកឈ្នះចិត្តរបស់មនុស្សប្រុសបានដោយងាយ។ ពូកគេជាមនុស្សមានភាពវៃឆ្លាត ចេះគ្រប់គ្រងអារម្មណ៍ និងតែងតែយល់ពីរបៀបសង្កេតមើលចិត្តអ្នកជុំវិញខ្លួនទៀតផង។ ជាពិសេសពួកគេពិតជាមានជំនាញខ្លាំងក្នុងការនិយាយ ចេះសង្កេតមើលរកបញ្ហា និងដំណោះស្រាយដោយវិធីសាមញ្ញបំផុត។ ប៉ុន្តែអ្វីដែលមនុស្សស្រីប្រភេទនេះមិនសូវចេះនិយាយស្ដីច្រើនឡើយ តែតាមពិតគឺពោរពេញដោយភាពកក់ក្ដៅ ការលើកទឹកចិត្ត និងជួយជ្រោមជ្រែងមនុស្សជាទីស្រឡាញ់ខ្លាំងបំផុត។  

៣. ការយល់ដឹងទូលំទូលាយ

គ្មានទ្រព្យសម្បត្តិណាមួយដែលមានតម្លៃខ្លាំងជាងចំណេះដឹង និងបញ្ញានោះទេ។ មនុស្សស្រីមានចំណេះដឹង និងការយល់ដឹងទូលំទំលាយតែងតែមានចំណុចលេចធ្លោម្យ៉ាងដែលអាចបញ្ចេញមន្ដស្នេហ៍ទាក់ទាញបុរសៗបានយ៉ាងល្អ។ ជាងនេះទៅទៀត នាងតែងតែចេះយល់អំពីទុក្ខលំបាកដែលមនុស្សជាទីស្រឡាញ់កំពុងជួប ដូច្នេះហើយទើបនាងមានចិត្តអត់ធ្មត់នៅក្នុងគ្រប់ស្ថានភាពដើម្បីតស៊ូដើរទៅមុខជម្នះការលំបាកជាមួយគ្នាទៀតផង។ រួមដំណើរជីវិតជាមួយមនុស្សប្រភេទនេះ ភាគរយខ្ពស់បំផុតតែងតែជួបភាពជោគជ័យ មោទនភាព និងកិត្តិយសផងដែរ។

៤. មានឥរិយាបថល្អ

នេះជាប្រភេទមនុស្សស្រីដែលបុរសណាក៏ប្រាថ្នាចង់រៀបការជាមួយដែរដោយសារនាងចេះរៀបចំអាកប្បកិរិយាឱ្យមានការគួរសម និងសម្របខ្លួនបានគ្រប់កាលៈទេសៈផងដែរ។ មិនត្រឹមប៉ុណ្ណេះ នាងក៏ចេះអំពីរបៀបមើលថែទាំងដៃគូព្រមទាំងក្រុមគ្រួសារទាំងសង្ខាងដែលធ្វើឱ្យនាងក្លាយជាមនុស្សរឹងមាំ ពោរពេញដោយការគាំទ្រ ជាពិសេសជាកន្លែងសុវត្ថិភាពសម្រាប់មនុស្សក្នុងគ្រួសារទាំងមូលទៀតផង។

៥. ចេះរក្សាឯកជនភាព

ភាពស្រស់ស្អាតតែមួយមុខមិនទាន់គ្រប់គ្រាន់ក្នុងការចងចិត្តរបស់មនុស្សម្នាក់នោះទេ ជាក់ស្ដែងក្នុងនោះក៏រួមមានការចេះរក្សាឯនជនភាពផ្ទាល់ខ្លួនដែរ។ មិនមានអ្នកណាម្នាក់ចូលចិត្តឱ្យមនុស្សដែលខ្លួនស្រឡាញ់បើកចំហររឿងគ្រប់យ៉ាងឱ្យមនុស្សជុំវិញខ្លួនដឹងទាំងអស់នោះទេ ដូច្នេះក្រោយពេលសម្រេចចិត្តថារៀបការថាទើបប្រាកដចិត្តរឿងរ៉ាវក្នុងគ្រួសារមិនបែកធ្លាយចេញទៅខាងក្រៅ។ ហេតុនេះក្នុងនាមជាស្រ្តីត្រូវតែចេះរៀនលាក់ទុករឿងមួយចំនួនដោយមិនត្រូវបង្ហាញចេញមកទាំងអស់ពេកនោះទេដែលនេះក៏ជាវិធីក្នុងការបង្កើនទំនុកចិត្តដល់ដៃគូផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន



Leave a Reply

Your email address will not be published.Required fields are marked *