កំពូលសម្រស់ទាំង២! វត្តី និង មាលា ឈុតពណ៌ដូចគ្នាហើយ មានរូបថតស្វីតៗថែមទៀត!

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

​កម្មវិធី 2nd Cambodia Asian Film Festival កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ អ្នក​ចូលរួម​ពិតជា​រំភើប​ជាមួយ​វត្តមាន​តារា​ប្រុស​ស្រី​ល្បី​ៗ​ប្រចាំ​ប្រទេស​កម្ពុជា។ ការ​ដើរ​លើ​កម្រាល​ព្រំ​ក្រហម ដើម្បី​ប្រគល់​ពាន​រង្វាន់​កម្មវិធី​មហោស្រព​ភាពយន្ត​អាស៊ី​លើក​ទី​២។

ក្នុង​រាត្រី​នោះ គេឃើញ​វត្តមាន​តារា​ប្រុស​ស្រី​បាន​លេង Fashion ខ្លាំង បើ​ទោះ​នោះ​ជា​កម្មវិធី​​មហោស្រព​ភាពយន្ត ក៏​ដោយ ម្នាក់​ៗ​លេង​ស្ទីល៍​ទាក់ទាញ​ការ​ចាប់​អារម្មណ៍។ ជាពិសេស ពេជ្រ វត្តីសារ៉ាវឌ្ឍី និង​តារា​ខ្មែរ​កូនកាត់ Mélia Constantin ស្លៀក​រ៉ូប​ពណ៌​ដូច​គ្នា ហើយ​បញ្ចេញ​កាយវិការ​ផ្អែមល្ហែម​ដាក់​គ្នា ប្រៀប​ដូច​គូស្នេហ៍។ ទាំង វត្តី និង Mélia ធ្លាប់​បាន​ថត​រូប​បែប GL ជាមួយ​គ្នារួច​មក​ហើយ និង​ធ្លាប់​រួម​ការងារ​ជាមួយ​គ្នា​ច្រើន​ទៀត​ផង។

អ្នក​ទាំង ២ ធ្លាប់​បាន​ពោល​សរសើរ​គ្នា​ទាំងអត្តចរិត និង​សម្រស់ ហើយ​អ្វី​ដែល​កាន់តែ​រំភើប គឺ​តារា​ស្រី​ទាំង​ ២ បានធ្វើឲ្យ​ហ្វេន​ផ្គូរផ្គង​ចង់​ឲ្យ​មាន​រឿង​ភាគ​គូរវាង​អ្នក​ទាំង ២ ព្រោះ​ទាំង​ស្រស់​ស្អាត ហើយ​មាន​ភាព​បត់បែន​ច្រើន ធ្វើឲ្យ​ការងារ​មួយ​ៗ​ចេញ​មក​បាន​យ៉ាង​ល្អ។

រ៉ូប​ពណ៌​ទឹក​ប្រាក់​របស់ 5th Runner up Miss Grand International 2022 ជា​ប្រភេទ​សាច់​កាំម្ញី និង​វាល​ខ្នង​ទាំង​ស្រុង ហើយ​កាន់តែ​ពិសេស​ខាង​មុខ​មាន​ភ្ជាប់​មក​ជាមួយ​មកុដ​អប្សរា​ខ្មែរ​ថែម​ទៀត​ផង ក្លាយជា​ឈុត​សហសម័យ​ស្អាត​មួយ​បែប។ ចំណែក មាលា ដែល​ជា​តួឯក​ស្រី​ក្នុង​រឿង «ប្រវត្តិ​ស្នេហ៍​នាងនាថ» វិញ ជា​ប្រភេទ​កំណាត់​ភ្លឺផ្លេក និង​មាន​ត្បូង​ចែងចាំង​រស្មី ពេល​ត្រូវ​ភ្លើង​បាញ់​ចំ។

ក្រៅ​ពី​តារា​ស្រី​កំពូល​សម្រស់​ទាំង ២ រូប​ខាង​លើ​ហើយ​ កម្មវិធី​មហោស្រព​ភាពយន្ត​អាស៊ី​លើក​ទី​២ ក៏​ប្រមូល​ផ្ដុំ​ទៅ​ដោយ​បវរកញ្ញា​ល្បី​ៗ និង​តារា​ប្រុស​ស្រី​ជាច្រើន​រូប និង​ឈុត​ស្រស់​ស្អាត ប្លែក​គ្នា​មិន​ធ្លាប់​ឃើញ​ពី​មុន៕

Mélia Constantin

ពេជ្រ វត្តីសារ៉ាវឌ្ឍី



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​