មាន​រឿង​សំខាន់បែបនេះទើប មាន សូនីតា ទៅបរទេសយូរមិនទាន់ត្រលប់មកស្រុកខ្មែរវិញ

ជឿជាក់ថា ប្រិយមិត្តអ្នកអានដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេប៊ុក និងអ៊ីនស្រ្តាក្រាមជាដើម ប្រាកដជាជ្រាបច្បាស់ហើយថា នៅដំណាច់ឆ្នាំ២០២១ឈានចូលឆ្នាំថ្មី២០២២ មានអ្នកសិល្បៈខ្មែរជាច្រើនបានធ្វើដំណើរកម្សាន្តទៅក្រៅបរទេស តាមចំណង់ចំណូលចិត្តរៀងៗខ្លួន ដោយខ្លះបានធ្វើដំណើរឆ្លងកាត់ដល់៣ទៅ៤ប្រទេសឯណោះ។ តួយ៉ាង ម្នាក់ក្នុងចំណោមសិល្បករខ្មែរជាច្រើននោះ គឺកញ្ញា មាន សូនីតា ឬគ្រប់គ្នាស្គាល់ថា «រាជិនីក្រមា» ផងដែរ។ 

នេះមិនមែនលើកទី១ សម្រាប់កញ្ញា មាន សូនីតា ដែលធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស និងធ្វើដំណើរឆ្លងពីប្រទេសមួយទៅមួយទៀតដើម្បីធ្វើដំណើរកម្សាន្តនោះទេ ពោលជារឿយៗតារាស្រីរូបនេះ តែងចាយជីវិតហាយសូរ ធ្វើដំណើរកម្សាន្តឆ្លងកាត់ប្រទេសជាច្រើនជាញឹកញាប់ និងរមែងថតរូប និងវីដេអូប្លែកៗជាកម្រងអនុស្សាវរីយ៍សម្រាប់បង្ហោះចែកជូនដល់ហ្វេនៗ អ្នកគាំទ្រកញ្ញាថែមទៀតផង។

ជាក់ស្តែង សម្រាប់ដំណើរកម្សាន្តចុងឆ្នាំ២០២១ ឆ្លងចូលដើមឆ្នាំ២០២២របស់កញ្ញា មាន សូនីតា ពិតជាអស្ចារ្យ ដោយនាងបានធ្វើដំណើរទៅកម្សាន្តនៅប្រទេសបារាំង និងបានហោះឆ្លងទៅដើរលេងនៅប្រទេសហ្វាំងឡង់ថែមទៀតផង។ មិនយូរប៉ុន្មាននាងក៏បានធ្វើដំណើរត្រឡប់មកប្រទេសបារាំងវិញ។

តាមការកត់សម្គាល់ កញ្ញា មាន សូនីតា ជាតារាស្រីដែលធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសបានយូរជាងគេ ក្នុងចំណោមអ្នកសិល្បៈដែលធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសនៅចុងឆ្នាំ២០២១ រហូតហ្វេនៗខ្លះឆ្ងល់ថាហេតុអ្វីលើកនេះ សូនីតា ធ្វើដំណើរកម្សាន្តយូរខ្លាំងម្ល៉េះ នៅពេលដែលតារាផ្សេងៗទៀតដែលធ្វើដំណើរទៅស្របាលគ្នា តែគេបានត្រឡប់មកស្រុកខ្មែរ ដើម្បីបន្តការងារសិល្បៈវិញអស់ហើយ។

មិនយូរប៉ុន្មានផង ស្រាប់តែមានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយកញ្ញា មាន សូនីតា បានបង្ហោះឱ្យដឹងដំណឹងដ៏រីករាយមួយ គឺជាឱកាសការងារដ៏ធំ នៅប្រទេសបារាំង នៅដើមឆ្នាំថ្មី ២០២២នេះ។

តារាសម្ដែងស្រីថ្ពាល់ខួច មាន សូនីតា រៀបរាប់ថា៖ «ពិតជារំភើបក្នុងឆ្នាំថ្មី ជាមួយបទពិសោធន៍ថ្មីមួយសន្លាងមួយទៀតដែលម៉ាកដ៏ល្បី Pierre Cardin នៅប្រទេសបារាំង ប៉ារីសបានផ្តល់កត្តិយសមួយនេះ ហើយកាន់តែមានអ្វីប្លែកជាងនេះទៅទៀត នៅថ្ងៃ២៨ មករានេះ រង់ចាំទស្សនាទាំងអស់គ្នា»។

ទន្ទឹមនឹងនោះ កញ្ញាក៏បានឱ្យដឹងទៀតថា៖ «ផ្តើមឆ្នាំ២០២២​ Pierre Cardin ដែលជាម៉ាកដ៏ល្បីមួយ​ នៅទីក្រុងប៉ារីស​ ប្រទេសបារាំង​ បានផ្តល់កិត្តិយសថ្មីមួយដល់នាងខ្ញុំ​ ជឿជាក់ថានេះជាបទពិសោធន៍ដ៏អស្ចារ្យមួយសម្រាប់ឆ្នាំថ្មីនេះ​»។

ព្រោះឱកាសការងារដ៏ធំសម្បើមនេះសោះ ដែលធ្វើឱ្យកញ្ញា មាន សូនីតា នៅធ្វើដំណើរកម្សាន្តនៅបរទេសបានយូរជាងអ្នកដ៏ទៃ។ គេនៅពុំទាន់ដឹងនៅឡើយទេថា ស្រីស្រស់សោភារូបនេះ នឹងមានអ្វីថ្មីខ្លះជាមួយ ម៉ាកដ៏ល្បី Pierre Cardin នៅប្រទេសបារាំង បារីស នេះ គ្រាន់តែនាងផ្តាំផ្ញើរឱ្យហ្វេនៗរង់ចាំមើលនៅថ្ងៃទៅ ២៨ ខាងមុខនេះ។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត