ខួបកំណើតអាយុ៣២ឆ្នាំ មាន សូនីតា សុំរឿង២យ៉ាង!

ធ្មេចបើកៗខួបកំណើតឆ្នាំថ្មី ឈានចូលវ័យ៣២ឆ្នាំ របស់តារាសម្តែងស្រីល្បីឈ្មោះ កញ្ញា មាន សូនីតា បានមកដល់ទៀតហើយ គឺថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ខណៈសាមីខ្លួនផ្ទាល់ ក៏បានត្រឡប់មកដល់ទឹកដីកំណើតវិញដោយសុវត្ថិភាពហើយ កាលពីពេលថ្មីៗនេះ បន្ទាប់ពីបាននាងចេញទៅដើរបង្ហាញម៉ូដឱ្យម៉ាកយីហោដ៏ល្បី គឺ Pierre Cardin នៅប្រទេសបារាំង កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ កន្លងទៅ។ គេកត់សម្គាល់ថា កញ្ញា មាន សូនីតា នៅតែបន្តចាយភាពហាយសូរបស់នាងដូចដើម នៅពេលមកដល់ស្រុកខ្មែរវិញ និងបានកំពុងស្នាក់នៅសណ្ឋាគារ Rosewood Phnom Penh ដោយរៀងរាល់ថ្ងៃនាងតែងតែធ្វើបច្ចុប្បន្នភាពសកម្មភាពប្រចាំថ្ងៃរបស់នាងឱ្យហ្វេនៗបានដឹង តាមរយៈការបង្ហោះរូបថតស្អាតៗ ប្លែកៗលើបណ្តាញសង្គមហ្វេសប៊ុក និងគណនី Instagram របស់នាង។

ក្រឡេមកមើលថ្ងៃកំណើតគម្រប់៣២ឆ្នាំវិញនោះ រាជិនីក្រមា និងជាអ្នកជំនួញកំពុងជោគជ័យ កញ្ញា មាន សូនីតា មិនរវល់សុំរឿងមានបានអ្វីនោះទេ តែនាងបែរជាពោលសុំរឿងងាយៗចំនួន២យ៉ាងទៅវិញ។ ភ្ជាប់ជាមួយរូបថតស្លៀកឈុតប៊ីគីនី បែប Fashion ក្នុងអាងទឹកពោរពេញដោយផ្កាកុលាបក្រហមឆ្អិនឆ្អៅ អតីត Freshie Girl ជំនាន់ទី៨ កញ្ញា មាន សូនីតា បានរៀបរាប់ថា៖

 «Happy birthday to me 

—— អត់ចង់បានអីច្រើនទេ សុំអោយមានមនុស្សល្អៗនៅជិត 

___ មានរឿងល្អចូលមកក្នុងជីវិត អ្នកបង្ករឿងខ្វល់ចិត្តផ្អាកខ្លះទៅ»។

បំណងប្រាថ្នារបស់នារីហាយសូ ចាយរូបសម្រស់នេះ ស្តាប់ទៅហាក់ងាយៗខ្លីៗ ប៉ុន្តែបើគិតឱ្យដិតដល់នោះ គឺពិតជាចាក់ដោតខ្លាំងណាស់។ យ៉ាងណាមិញ គេពុំដឹងនោះទេថាឆ្នាំនេះតារាស្រីរូបនេះនឹងរៀបចំពិធីខួបកំណើតធំដុំដូចឆ្នាំមុនទៀតឬយ៉ាងណាទេ ខណៈពេលនេះនាងកំពុងតែស្នាក់នៅសណ្ឋាគារ Rosewood Phnom Penh នៅឡើយ។

គេនៅចាំបានថា កាលពីឆ្នាំ២០២១ មាន សូនីតា បានរៀបចំកម្មវីធីខួបកំណើតគម្រប់វ័យ៣១ឆ្នាំ ផ្គួបនឹងកម្មវិធីបើកមុខជំនួញថ្មីដែលគេដឹងថាបានបោះទុនរាប់ម៉ឺនដុល្លារ អមដោយវត្តមានសិល្បករ-សិល្បការនីល្បីៗយ៉ាងច្រើនកុះករ។ ២០២១ ត្រូវគេចាត់ទុកជាឆ្នាំលើកដំបូងដែលតារាស្រីរូបនេះបានរៀបចំកម្មវិធីទ្រង់ទ្រាយធំលើការរៀបចំកម្មវិធីខួបកំណើត ខណៈដែលមាននាងក៏ទទួលបានសាទរជាហូរហែរពីបណ្តាញសង្គមរបស់នាង តួយ៉ាង គ្រាន់តែឈានចូលឆ្នាំ២០២២ភ្លាម គេសង្កេតឃើញយ៉ាងច្បាស់ៗថា ជីវិតឯកជនរបស់តារាស្រីរូបនេះកាន់តែហាយសូខ្លាំង ចំណែកឯសម្រស់របស់នាងក៏កាន់តែស្រស់ស្អាតខ្លាំងឡើងមិនថមថយតាមអាយុដែលកំពុងរំកិលទៅមុខនោះទេ។

មាន សូនីតា ត្រូវបានគេចាត់ទុកជាតារាស្រីហាយសូម្នាក់ក្នុងចំនោមរង្វង់សិល្បៈខ្មែរ ជាក់ស្តែងដំណើរកម្សាន្តឆ្លងឆ្នាំ២០២១ ទៅប្រទេសបារាំងរបស់នាង ត្រូវគេមើលឃើញថា នាងពិតបានចាយជីវិតយ៉ាងហាយសូនៅទីនោះ ដោយបានចូលហាង Brand លំដាប់ពិភពលោក និងបានធ្វើដំណើរឆ្លងកាត់ទៅប្រទេសល្បីៗជាច្រើន ហើយកន្លែងដែលនាងបានធ្វើដំណើរទៅកម្សាន្តសុទ្ធសឹងជាកន្លែងល្បីៗ ថ្លៃៗ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ