ពេលមានកូនតមាត់ មិនស្ដាប់បង្គាប់ ទើបយល់ដល់អារម្មណ៍របស់អ្នកម្ដាយកន្លងមក

យើង​ប្រាកដជា​មាន​អារម្មណ៍​ធុញទ្រាន់ ឬ​ខឹង​ម្ដាយ​ពេល​គាត់​និយាយ ឬ​ប្រដៅ​ជាក់ជា​មិន​ខាន។ ខ្ញុំ​ក៏​ជា​ក្មេង​ស្រី​ម្នាក់​មាន​អារម្មណ៍​បែប​នោះ​ដែរ ហើយ​ថែម​ទាំង​ធ្លាប់​សួរ​ទៅ​គាត់​វិញ​ថា បើ​មិន​និយាយ​ច្រើន សួរនាំ​ដដែល ឬ​មិន​ខ្វល់​ពី​ខ្ញុំ​ខ្លះ​បាន​អត់ ព្រោះ​ធ្វើឲ្យ​ខ្ញុំ​រឹតតែ​ធុញទ្រាន់​ម៉ាក់​ណាស់។ សំណួរ​ដែល​មិន​ខ្វល់​ពី​ទឹក​ចិត្ត​ស្រលាញ់​របស់​ម្ដាយ​ចំពោះ​កូន​នោះ បាន​ធ្លាក់​មក​លើ​ខ្លួន​ខ្ញុំ​ពេល​ក្លាយ​ជា​ម្ដាយ​កូន ២ ទាំង​វ័យ​នៅ​មិន​ទាន់​ដល់ ២៥ ឆ្នាំ​ផង។

កាល​អាយុ ២១ ខ្ញុំ​សម្រេច​ចិត្ត​រៀបការ ទោះ​ជា​មាន​ការ​ជំទាស់​ពី​គ្រួសារ​ក៏​ដោយ​ជា​ពិសេស​ម៉ាក់​តែ​ម្ដង ខ្ញុំ​​គិត​ថា​វ័យ​ប៉ុណ្ណេះ​មិន​ក្មេង​ពេក​ទេ ថែម​ទាំង​បោះ​ពាក្យ​ឲ្យ​ទៅ​គាត់​វិញ​ថា “ចុះ​កាល​ម៉ាក់​ការ​ប្រាប់​ថា​អាយុ​មិន​ទាន់ ១៨ ឆ្នាំ​ស្រួលបួល​ផង​នោះ”?

ដោយសារ​តែ​ខ្ញុំ​ជា​មនុស្ស​រឹង​ក្បាល​មិន​ស្ដាប់​នរណា ពេល​ចង់​ធ្វើ​អ្វី​មួយ​ហើយ​នោះ ពិធី​រៀបការ​​ក៏​កើត​ឡើង​ភ្លាម ក្រោយ​ភ្ជាប់ពាក្យ​បាន​តែ ២ ខែ។ បក​មក​និយាយ​ពី​ម៉ាក់​ខ្ញុំ​វិញ ទោះ​គាត់​ជំទាស់​មិន​ឲ្យ​រៀបការ​មែន តែ​គាត់​ចង់​ឲ្យ​ភ្ជាប់​ពាក្យ​ទុក​គម្លាត ១ ទៅ ២ ឆ្នាំ​សិន ព្រោះ​ដើម្បី​ទុក​ពេល​ឲ្យ​ពួក​យើង​ស្វែង​យល់​ចិត្ត​គ្នា​ថែម និង​ចង់​ឲ្យ​ខ្ញុំ​ចាស់​ចិត្ត​ចាស់​គំនិត​ជាង​នេះ​បន្តិច។

ផ្ទុយ​ទៅ​វិញ​ខ្ញុំ​ជា​មនុស្ស​ឈាម​រាវ​មិន​ស្ដាប់​ពាក្យ​ទាំង​នោះ​ឡើយ ដោយសារ​តែ​ការ​ស្រលាញ់​ងប់ងុល និង​គិត​ថា​មាន​គ្រួសារ​ជា​រឿង​ងាយស្រួល។ ក្រឡេក​ទៅ​មើល​ឋានៈ​តួនាទី​របស់​ដៃគូ​ខ្ញុំ​វិញ បើ​ស្រី​ដទៃ​ដឹង​ខ្ញុំ​គិត​ថា គេ​ក៏​ប្រញាប់​រៀបការ​ដូច​ខ្ញុំ​ដែរ ព្រោះ​គាត់​ជា​កូន​ប្រុស​ពៅ​ក្នុង​ចំណោម​បង​ស្រី ៥ នាក់ ហើយ​អនាគត​ម៉ាក់​ប៉ា​ក្មេក​ធ្វើការ​ក្នុង​វិស័យ​ឯកជន ហើយ​គាត់​ជា​ប្រធាន​ផ្នែក​ធនធាន​មនុស្ស​នៅ​សាខា​ធនាគារ​ដ៏​ល្បី​មួយ ដោយសារ​តែ​មាន​សាច់ញាតិ​ធ្វើ​ធំ​នៅ​ទីនោះ​ស្រាប់ តែ​ប្រវត្តិ​សិក្សា និង​ធ្វើការ​គាត់​ក៏​មិន​ណយ​ដែរ អ្វី​ដែល​កាន់តែ​ពិសេស គឺ​គាត់​សង្ហា ហើយ​អាយុ​មិន​ទាន់ ៣០ ផង និយាយ​ទៅ​គ្រួសារ​គាត់​ជា​អ្នក​មាន​គួរសម។ រី​ឯ​ខ្ញុំ​វិញ​ទើប​រៀន​ចប់ និង​ចេញ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ប្ដី ទើប​មាន​ឱកាស​ស្គាល់​គ្នា តែ​ពេល​រៀបការ​គាត់​សុំ​ឲ្យ​ខ្ញុំ​ឈប់ ដោយ​ឲ្យ​នៅ​ផ្ទះ​ថែទាំ​ខ្លួន​ឲ្យ​ស្អាត​ៗ​ទៅ។

បន្ទាប់​ពី​រៀបការ​រួច​ខ្ញុំ​ក៏​បាន​ផ្លាស់​ចូល​ទៅ​រស់នៅ​ខាង​គ្រួសារ​ប្ដី ព្រោះ​តែ​បង​ថ្លៃ​ស្រី​ៗ​ខ្ញុំ​ទាំង ៥ មាន​គ្រួសារ ហើយ​រើ​ចេញ​ទៅ​នៅ​ខាង​ក្រៅ​អស់ ហើយ​ប្ដី​ជា​កូន​ពៅ​ត្រូវ​នៅ​ជាមួយ​ម៉ាក់ប៉ា។ តាម​ពិត​មុន​ដំបូង​ពួក​យើង​បាន​ពិភាក្សា​ថា នឹង​រើ​ទៅ​នៅ​ក្រៅ​ដូច​បង​ៗ​ដែរ ព្រោះ​ខ្ញុំ​មិន​សូវ​ពូកែ​ការងារ​ផ្ទះ ខ្លាច​ម៉ាក់ប៉ា​ក្មេក​មិន​ពេញ​ចិត្ត តែ​ពួកគាត់​មិន​អនុញ្ញាត​ព្រោះ​តាម​រយៈ​ទង្វើ​គឺ​ពួកគាត់​ស្រលាញ់​ខ្ញុំ​ណាស់។ បើក​រង្វង់​ក្រចក​និយាយ​ពី​ខ្ញុំ​បន្តិច បើ​ទោះ​ជា​គ្រួសារ​ខ្ញុំ​មិន​មាន តែ​ម៉ាក់​ប៉ា​ខ្ញុំ​មិន​ដែល​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឡើយ ដោយសារ​ខ្ញុំ​រៀន​ពូកែ ដូចនេះ​ពួកគាត់​ឲ្យតែ​ខ្ញុំ​ខំ​រៀន​តែ​មួយ​មុខ​គត់ សូម្បី​បាយ​ក៏​មិន​ឲ្យ​ដាំ​ដែរ ទោះ​ចេះ​ក៏​ដោយ​កុំ​ថា​ឡើយ​ដល់​ធ្វើ​ម្ហូប បោកគក់ រៀបចំ​ផ្ទះ​សម្បែង​ទៀត​នោះ គឺ​មិន​ធ្លាប់​សោះ​ឡើយ បើ​ពួកគាត់​រវល់​ជាមួយ​ការ​រក​ស៊ី គាត់​សុខ​ចិត្ត​ប្រើ​បង​ៗ ឬ​ប្អូន​ប្រុស​ពៅ​ខ្ញុំ​តែ​ម្ដង។

ជីវភាព​រស់នៅ​ក្នុង​នាម​ជា​កូនប្រសា​ស្រី​ពៅ ពិតជា​មាន​ក្ដី​សុខ​ណាស់ ទាំង​ប្ដី និង​គ្រួសារ​គាត់​ស្រលាញ់ យក​ចិត្ត​ទុក​ដាក់ និង​ស្រប​តាម​ខ្ញុំ​គ្រប់​ពេល។ តែ​អារម្មណ៍​អស់​ទាំង​នោះ​បាត់បង់​បន្តិច​ម្ដង​ៗ​នៅ​ពេល​ខ្ញុំ​មាន​កូន។ ដោយសារ​តែ​នៅ​ក្មេង ហើយ​មិន​សូវ​ចេះ​ប្រយ័ត្ន​ធ្វើឲ្យ​ខ្ញុំ​បាត់បង់​កូន​ក្នុង​ផ្ទៃ​អាយុ​ជិត ៤ សប្ដាហ៍ ព្រោះ​មិន​ដឹង​ខ្លួន​ថា​មាន​ផ្ទៃពោះ ដោយ​ខ្ញុំ​បាន​ទៅ​រៀន​ជិះ​ស្គី ហើយ​រអិលដួល។

ពេល​ដួល​ឈាម​ក៏​ធ្លាក់​មក ហើយ​មិត្តភក្ដិ​ខ្ញុំ​ប្រញាប់​ជូន​ខ្ញុំ​ទៅ​ពេទ្យ។ ពេល​នោះ​ខ្ញុំ​វិល​វល់​អស់​ហើយ ព្រោះ​មិនដឹង​ថា​នោះ​ជា​ឈាម​អ្វី បន្ទាប់​ពី​ចូល​ទៅ​ក្នុង​ផ្នែក​សង្គ្រោះ​បន្ទាន់ ពេទ្យ​ចាប់ផ្ដើម​ពិនិត្យ និង​ព្យាបាល​ហើយ​គ្រូពេទ្យ​ធំ​ម្នាក់​បាន​ប្រាប់​មក​ខ្ញុំ​ថា កូន​បាន​រលូត​ហើយ។ អារម្មណ៍​ពេល​នោះ​សោកស្ដាយ​ណាស់ តែ​ក៏​ភ័យ​ណាស់​ដែរ បើ​ប្ដី និង​គ្រួសារ​គាត់​ដឹង​ពិតជា​រន្ធត់​ស្លាប់​ជាក់ជា​មិន​ខាន ព្រោះ​ពួកគាត់​ចង់​បាន​កូន និង​ចៅ​ខ្លាំង​ណាស់ ដោយ​នៅ​ផ្ទះ​ពួកគាត់​តែងតែ​សួរ​ថា​មាន​កូន​នៅ? ថែ​ខ្លួន​កុំ​ធ្វើ​អី​ធ្ងន់​ៗ ខ្លាច​មាន​អត់​ដឹង​ខ្លួន ហើយ​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ។

ប្រហែល​ជា​ជិត​មួយ​ម៉ោង ក្រោយ​គ្រោះថ្នាក់​សាច់​ញាតិ​ខ្ញុំ និង​ប្ដី​បាន​ទៅ​ដល់​ពេញ​ពេទ្យ បន្ទាប់ពី​ពួកម៉ាក​ខ្ញុំ​បាន​តេ​ទៅ​ប្រាប់។ ខ្ញុំ​សង្ឃឹម​ថា​ប្ដី​នឹង​យល់​ចិត្ត​រឿង​នេះ តែ​ផ្ទុយ​ទៅ​វិញ​គាត់​បែរ​ជា​បន្ទោស​ខ្ញុំ​នៅ​ចំពោះ​មុខ​អ្នក​រាល់​គ្នា​ក្នុង​បន្ទប់។ ខ្ញុំ​តក់ស្លុត​ខ្លាំង​ណាស់ មិន​នឹក​ស្មាន​ថា គាត់​ហ៊ាន​ថា​ឲ្យ​ខ្ញុំ និង​ប្រើ​ក្រសែភ្នែក​ដូច​ខ្ញុំ​មាន​ចេតនា​សម្លាប់​កូន​ខ្លួនឯង។

ក្រោយ​បន្ទោស​ចប់​ប្ដី​ខ្ញុំ ព្រម​ទាំង​គ្រួសារ​គាត់​បាន​ចាកចេញ​ពី​មន្ទីរពេទ្យ​អស់ ធ្វើឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ពិភពលោក​ប្រែជា​ក្រឡាប់ចាក់​អស់។ គ្រា​នោះ​អ្នក​ដែល​មិន​ទៅ​ណា​ចោល​ខ្ញុំ​មានតែ​ម៉ាក់​ប៉ុណ្ណោះ មិន​ត្រឹម​តែ​មិន​បន្ទោស​ថែម​ទាំង​លើក​ទឹក​ចិត្ត និង​យក​កំហុស​ខ្ញុំ​ទៅ​ដាក់​ខ្លួនឯង ថា​មិន​បាន​ប្រាប់​ខ្ញុំ​ពី​រឿង​នេះ​ឲ្យ​បាន​ច្បាស់។ គ្រាន់តែ​ឮ​សម្ដី​នោះ​ភ្លាម​ខ្ញុំ​យំ​ខ្លាំង និង​ឱប​គាត់​ជាប់។

រឿង​នោះ​កន្លង​ទៅ​មួយ​រយៈ ខ្ញុំ​ក៏​បាន​ពពោះ​កូន​ប្រុស​១​ទៀត ហើយ​ឆ្នាំ​បន្ទាប់ ក៏​មាន​ថែម​ម្នាក់​ទៀត​​ជា​កូន​ស្រី។ លុះ​ពេល​ដល់​កូន​បង​ធំ​ដល់​អាយុ ៤ ឆ្នាំ ធ្លាប់​ប្រើ​ពាក្យ​សម្ដី​ដែល​ខ្ញុំ​ធ្លាប់​និយាយ​ខ្លាំង​ៗ​ដាក់​ម្ដាយ​កាល​ពី​មុន​ថា “ចូលចិត្ត​និយាយ​ច្រើន សួរនាំ​ដដែល ឬ​ឈប់​ខ្វល់​ពី​ខ្ញុំ​ខ្លះ​បាន​អត់ បាន​ធ្លាក់​លើ​ខ្លួនឯង​ហើយ”។

ពេល​មាន​កូន ហើយ​គ្មាន​អ្នក​ជួយ​សម្រាល​បន្ទុក​ខ្ញុំ​ចាប់ផ្ដើម​មាន​អារម្មណ៍​ថា ខ្ញុំ​កាន់តែ​ស្រលាញ់ កាន់តែ​យល់​ចិត្ត​ម៉ាក់​មាន​ចំពោះ​ខ្ញុំ។ នៅ​ពេល​ម៉ាក់​ជំទាស់​មិន​ទាន់​ចង់​ឲ្យ​រៀបការ ព្រោះ​ដឹង​ថា​ខ្ញុំ​ត្រូវ​មាន​កូន និង​មើល​ថែ​ដោយ​ខ្លួនឯង គ្មាន​ប្ដី ឬ​ម៉ាក់ប៉ា​ក្មេក​ណា​មក​ជួយ ពួកគាត់​រវល់​ធ្វើ​ការងារ ហើយ​ខ្ញុំ​គ្មាន​បទពិសោធន៍​អស់​ទាំង​នោះ​ឡើយ។

នៅ​ពេល​កូន​ខ្ញុំ​តមាត់​ជាមួយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ឈឺចាប់​ខ្លាំង​ណាស់ ហើយ​ពេល​នោះ​ក៏​គិត​ទៅ​ដល់​ម្ដាយ​ខ្លួន​ឯង​ភ្លែត។ ពេល​កូន​មិន​ស្ដាប់​បង្គាប់​មាន​អារម្មណ៍​ថា​ពិបាក​ចិត្ត​ខ្លាំង​ណាស់ នោះ​ក៏​គិត​ដល់​ពេល​ខ្ញុំ​មិន​ស្ដាប់​ម្ដាយ​ខ្លួន​ឯង តើ​គាត់​មាន​អារម្មណ៍​បែប​ណា​ទៅ? ហើយ​កូន​និយាយ​ថា​ធុញ​ម៉ាក់​ណាស់​ខ្ញុំ​តូច​ចិត្ត​ណាស់ ខឹង​ណាស់ ចុះ​ពេល​នោះ​ខ្ញុំ​និយាយ​ដាក់​ម៉ាក់ ម៉េច​ក៏​ម៉ាក់​មិន​ខឹង​ខ្ញុំ​វិញ​អ៊ីចឹង?

អារម្មណ៍​ស្រលាញ់ និង​យល់​ចិត្ត​ម្ដាយ​កាន់​តែ​មាន​ច្រើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពេល​ខ្លួន​ឯង​មាន​កូន​ខ្លួនឯង។ ដើម្បី​កុំ​ឲ្យ​ស្ដាយក្រោយ ទាន់​មាន​ឱកាស​នៅ​ជាមួយ​គាត់ ធ្វើ​ល្អ បង្ហាញ​ការ​ស្រលាញ់ ជួយ​កិច្ចការ និង​កុំ​ធ្វើឲ្យ​គាត់​ពិបាក​ចិត្ត ទើប​គ្មាន​អារម្មណ៍​ថា​មាន​វិប្បដិសារី​ដូច​ខ្ញុំ​កាលពី​អតីតកាល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *