ម៉ានិត&ម៉ានុត ជាអ្នកនិពន្ធបទឱ្យ សុភ័ក្រ កុសុម៉ា ច្រៀងក្នុងថ្ងៃមង្គល

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

កូន​ក្រមុំ​ដ៏​គួរឱ្យស្រលាញ់ ​សុភ័ក្រ​ កុសុម៉ា​ បាន​ឡើង​ Surprise​ ស្វាមី​ជា​ទី​ស្រលាញ់​នៅ​ក្នុង​ថ្ងៃ​មង្គល​ការ​កាល​ពី​រាត្រី​ ជាមួយ​បទ​ចម្រៀង​ដ៏​សែន​ខ្យូត​ «​​​​Ema ស្រលាញ់​ពូ​ឡា»​ ក្រោម​ការ​តែង​និពន្ធ​របស់​បង​ប្អូន​ប្រុស​រូប​សង្ហា​ ម៉ុង ម៉ានិត ​និង​ម៉ុង ម៉ានុត​។

បទ​ចម្រៀង​មួយ​នេះ​តែង​និពន្ធ​ឡើង​ដោយ​រៀបរាប់​ពី​ស្នេហា​របស់ ​សុភ័ក្រ កុសុម៉ា​ និង​ស្វាមី​ កែវ ផុនផល្លា ចាប់​តាំង​ពី​អ្នក​ទាំង​ពីរ​ស្គាល់​គ្នា​ដំបូង ​រហូត​ដល់​ស្រលាញ់​គ្នា​។​ «​​​​Ema ស្រលាញ់​ពូ​ឡា»​​ ជា​បទ​ចម្រៀង​តែង​និពន្ធ​ដោយ​​ ម៉ានិត ​និង​ប្អូន​ប្រុស​ ម៉ានុត​​ ​ដែលអ្នក​ទាំង​ពីរ​ជាបង​ប្អូន​បង្កើត​និង​គ្នា​។​

ម៉ានិត ​មិន​ត្រឹម​ជា​តារា​ចម្រៀង​ និងអ្នក​និពន្ធ​ចម្រៀង​នោះ​ទេ ​លោក​ថែម​ទាំង​ជា​អ្នក​និពន្ធ​សៀវភៅ​ប្រលោមលោក ​និង​ជា​ស្ថាបនិក ​ស្រលាញ់​សៀវភៅ ​ផង​ដែរ​។ ​ម្ចាស់​បទ ​«​មាន​នាង​ក៏​ធុញ ​គ្មាន​នាង​ក៏​ធុញ​» ​រូប​នេះ​ក៏​ធ្លាប់​បាន​និពន្ធ​បទ​ចម្រៀង​ឱ្យ​ពិធី​ការិនី​ប៉ុស្តិ៍​ទូរទស្សន៍​​បាយ័ន​អ្នក​នាង ​ហ៊ិន​ ចាន់​នី​រ័ត្ន​ ក្នុងថ្ងៃមង្គលការ ក្រោម​ចំណង​ជើង ​«​My Destiny» ​​និង​បទ​ចម្រៀង ​«​ស្នាម​ថើប​១​នោះ​» ជូនពិធីកររូបសង្ហា ​​ជា សុវណ្ណារិទ្ធ និងភរិយា នៅក្នុងថ្ងៃមង្គលការផងដែរ ។​




រំឭក​ពី​ ម៉ានុត ​ដែល​ជា​ប្អូន​ប្រុស​របស់​លោក​វិញ​ នេះ​ជា​បទ​ចម្រៀង​ទី​១​ដែល​បាន​លោក​បាន​ចូលរួម​និពន្ធ​ជាមួយ​បង​ប្រុស​ ប៉ុន្តែ​នៅ​មាន​ស្នាដៃ​ផ្សេង​ទៀត​ជា​ច្រើន​ជា​ពិសេស​លើ​ការ​និពន្ធ​សៀវភៅ​ប្រលោម​លោក​។​ ​​រូប​លោក​ក៏​ត្រូវ​បាន​មហាជន​ស្គាល់​ផង​ដែរ​ថា​ជា​ម្ចាស់​បទ ​«លោកពូ» ក្នុងរឿង «​កុមារី​​ ២៥ ​ឆ្នាំ​» ​ដែល​សម្ដែង​ដោយ​តួ​អង្គ​ក្នុង​រឿង «​កូន​ប្រសា​ស្រី» ​អ្នក​នាង​ នី​ ម៉ុល្លីកា​ ផង​ដែរ៕

ទស្សនាវីដេអូ ​សុភ័ក្រ កុសុម៉ា ឡើងបកស្រាយចម្រៀង ​ Surprise​ ស្វាមី ៖ https://www.facebook.com/SopheakKosomaOfficial/videos/1061038805502190



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *