M-Fatt សម្ងំធ្វើបទចម្រៀង ១ អាល់ប៊ុម លួងចិត្តហ្វេនមុនចេញទៅសម្ដែងនៅកោះបាលី

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

តារា​ចម្រៀង​សំឡេង​ស្រទន់​ M-Fatt បាន​ទម្លាក់ Playlist ​បទ​ចម្រៀង ១ ​អាល់ប៊ុមតែម្ដង ដើម្បី​ជា​កាដូ​លួង​ចិត្ត​ហ្វេន​ៗ​​ មុន​ចេញ​ទៅ​សម្ដែង​​​​ក្នុង​កម្មវិធី AXEAN Festival 2024 ​​នៅ​កោះ​បាលី ​ប្រទេស​ឥណ្ឌូណេស៊ី​។​​​​

អាល់ប៊ុម THE VIBE CENTER របស់​ម្ចាស់​បទ ​«ស្រមៃ»​ បាន​ចេញ​ហើយ​កាល​ពី​ថ្ងៃ​​ម្សិល​មិញ​នេះ​។​ ដូច​អ្វី​ដែល​បាន​សន្យា​ជាមួយ​អ្នក​គាំទ្រ​របស់​ខ្លួន​ M-Fatt ​បាន​ទម្លាក់​អាល់ប៊ុម​​បទ​ថ្មី​​​ជា​កាដូ​ ដើម្បី​​លួង​ចិត្ត​ហ្វេន​ៗ មុន​ដំណើរ​ទៅ​កាន់​កោះ​បាលី​ដើម្បី​ចូល​រួម​សម្ដែង​ក្នុង​មហោស្រព​នាំ​តន្ត្រី​ទៅ​កាន់​ឆាក​អន្តរជាតិ AXEAN Festival 2024។​ យ៉ាង​ណា​មិញ​ អាល់ប៊ុម​បទ​ថ្មី​នេះ​មាន​ការ​ដាក់​បញ្ចូល​ចម្រៀង​ពីរោះ​ៗ​សុទ្ធ​សឹង​ជា​បទ​បែប​យុវវ័យ​សម័យ​ថ្មី​ស័ក្ដិសម​​​បំផុត​ សម្រាប់​ការ​ស្ដាប់​កម្សាន្ត​​​បណ្ដែត​អារម្មណ៍​អណ្ដែត​អណ្ដូង​ទៅ​តាម​សាច់​ភ្លេង ​និង​អត្ថន័យ​នៃ​បទ​ចម្រៀង​។ រាល់​បទ​ចម្រៀង​របស់​តារា​ចម្រៀងមុខ​ស្រស់​រូបនេះ តែង​ទទួល​បាន​ការ​គាំទ្រ​​ពី​សំណាក់​ហ្វេន​ៗ​ក្នុង​ស្រទាប់​យុវវ័យ​។​​​​​​​​

ក្នុង​អាល់ប៊ុម​ថ្មី​នេះ​ដែរ M-Fatt ​មាន​បទ​ចម្រៀង​រហូត​ទៅ​ដល់ ១៨ បទ ហើយ​បើ​ក្រឡេក​មើល​តែ​ចំណងជើង ក៏​ធ្វើឲ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍ និងមើល​ទៅ​ថ្មី​ៗ​ច្រើន។ អាល់ប៊ុម THE VIBE CENTER នេះ​ដែរ M-Fatt ក៏​មាន​បទ​សហការ​ជាមួយ​តារា​ផ្សេង​ៗ​ទៀត​ដូចជា Kwan, Mann Doss, Vito និង Roachy3។

គួរ​ឱ្យ​ដឹង​ដែរ​ថា​ M-Fatt នឹង​មាន​វត្តមាន​រួមជាមួយ​តារា​ចម្រៀង​រ៉េប​ល្បី​ៗ​ ៤ ​​រូប​ទៀត​​ត្រៀម​បង្ហាញ​វត្តមាន​​ក្នុង​កម្ម​វិធី​ AXEAN Festival 2024 នៅ​បាលី នា​ថ្ងៃ​ទី​២៨​ និង​២៩ ​ចុង​ខែ​កញ្ញា​នេះ​៕​

សូមទស្សនាវីដេអូបទចម្រៀងខាងក្រោម ៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ