មហាជនសរសើរកាយវិការទន់ភ្លន់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នៅកម្មវិធី «អ្នកស្នងមរតក» គោរពថ្នាក់ដឹកនាំ និងភ្ញៀវ

នៅ​កម្មវិធី «អ្នកស្នងមរតក» ដែល​រៀបចំ​ឡើង​ដោយ​សមាគម​សិល្បករ​ខ្មែរ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​មហាជន​ខ្លាំង ព្រោះ​បង្ហាញ​ពី​ការ​ដឹង​គុណ​ដល់​ចាស់ព្រឹទ្ធាចារ្យ​ ត្រកូលរៀមច្បង ធ្លាប់​លះបង់​កម្លាំង​កាយ​ចិត្ត​ចំពោះ​វិស័យ​សិល្បៈ​កន្លង​មក។

ក្នុងកម្មវិធី «អ្នកស្នង​មរតក» ទិសស្លោក “រក្សា​ចាស់ បង្កើត និង​អភិវឌ្ឍ​ថ្មី​” ​មាន​ការ​ចូលរួម​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​ធិបតី ហ៊ុន ម៉ាណែត និងលោក​ជំទាវ ពេជ ច​ន្ទមុន្នី ព្រម​ទាំង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់ និង​អ្នក​ដឹកនាំ​តាម​ស្ថាប័ន​ជាច្រើន​រូប​ទៀត។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​វត្តមាន​របស់​អ្នក​ឧកញ៉ា គិត ម៉េង ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល ធនាគារ វីង និង​ជា​អគ្គនាយក​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប និង​ជា​ស្វាមី​លោក​ជំទាវ​អ្នក​​ឧកញ៉ា ម៉ៅ ចំណាន ផង​ដែរ។

ការ​រៀបចំ​កម្មវិធី​ទាំង​មូល​ពិតជា​មាន​ភាព​ល្អ​ឥត​ទាស់ ទាំង​បដិសណ្ឋារកិច្ច​ដល់​ភ្ញៀវ​គ្រប់​ជាន់​ថ្នាក់ ហើយ​កាន់តែ​អស្ចារ្យ គឺ​ផែនការ​សកម្មភាព ៥ ចំណុច ដើម្បី​អភិរក្ស អភិវឌ្ឍ និង​លើក​ស្ទួយ​វប្បធម៌​សិល្បៈ​ជាតិ​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំងក្លា​ពី​អ្នក​ចូលរួម។

អ្វី​ដែល​កាន់តែ​ឆក់​បាន​ការ​ស្ញប់ស្ញែង​ពី​អ្នក​លេង​បណ្ដាញ​សង្គម​ក្រោយ​ចប់​កម្មវិធី «អ្នក​ស្នង​មរតក» គឺ​វីដេអូ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អាណត្តិ​ទី​៦ រូប​នេះ មាន​ភាព​ឱនលំទោន​ចំពោះ​អង្គពិធី​ទាំង​មូល ថ្នាក់​​ដឹក​នាំ ជា​ពិសេស​ភ្ញៀវ​កិត្តិយស​ដែល​មក​ផ្ដល់​កម្លាំង​ចិត្ត និង​ជា​អ្នក​ជួយ​ជំរុញ​ឲ្យ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន សម្រេច​ការងារ​ជាច្រើន​បាន​នោះ គឺ​ឧត្ដម​ស្វាមី​អ្នក ឧកញ៉ា គិត ម៉េង តែ​ម្ដង។

ក្នុង​វីដេអូ​ដែល​ថត​ដោយ​ពិធី​ករ​លោក ជា សុវណ្ណារិទ្ធិ គេ​សង្កេត​ឃើញ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ​ចំណាន ក្រោយ​ថ្លែង​សន្ទរកថា​រួច ពេល​ត្រឡប់​ទៅ​តុ​វិញ បាន​សំពះ​មនុស្ស​ជុំវិញ​ខ្លួន​រហូត​ដល់​តុ​ដែល​មាន​ថ្នាក់​ដឹកនាំ​ជួរ​មុខ​អង្គុយ​នៅ​ទីនោះ ហើយ​បន្ត​សំពះ​រហូត​ដល់​អ្នក​ឧកញ៉ា គិត ម៉េង ដែល​នៅ​រួម​តុ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន នៅ​គោរព​សំពះ​ទាល់​ស្វាមី​ងាក​មក​ឃើញ និង​ឱប​ជា​ការ​តប​ចំពោះ​ការ​គោរព​របស់​ភរិយា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​



Leave a Reply

Your email address will not be published.Required fields are marked *