ROSÉ សមាជិកក្រុមចម្រៀង BLACKPINK ជាតារាចម្រៀងស្រីខេប៉ុបដ៏លេចធ្លោម្នាក់ ជាពិសេសមនុស្សជាច្រើនចាប់អារម្មណ៍រូបនាង ដោយសារសំឡេងដ៏ស្រទន់ពីរោះរណ្ដំចិត្ដ។ កាលពីចុងខែកក្កដា ឆ្នាំ ២០២៤ សមាជិកក្រុមចម្រៀង BLACKPINK រូបនេះ ត្រូវបានរាយការណ៍ថា នឹងបញ្ចេញសំនៀង សម្រាប់ចម្រៀងក្នុងរឿងភាគ “Pachinko” រដូវកាលទី២។ ដោយនាងនឹងច្រៀង cover បទរបស់ក្រុម Coldplay មានចំណងជើងថា «Viva La Vida»។ ដំណឹងនេះធ្វើឲ្យអ្នកគាំទ្រជាច្រើនហាក់មានអារម្មណ៍រំភើបយ៉ាងខ្លាំង។



អ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលនោះ តារាសម្ដែងប្រុសល្បីឈ្មោះជួរមុខប្រទេស Lee Minho ដែលជាតួឯកប្រុសក្នុងរឿង “Pachinko” ក៏បាននិយាយរំឭកដល់ ROSÉ ព្រមទាំងបានលើកឡើងថា លោកជាអ្នកគាំទ្ររបស់នាងមួយរូបផងដែរ។
Lee Minho បានបញ្ជាក់ថា សំឡេងរបស់ ROSÉ គឺជាប្រភេទសំឡេងមួយដែលលោកតែងតែចូលចិត្ដ។ នៅពេលដែលលោកបានដឹង ROSÉ នឹងច្រៀង cover បទរបស់ក្រុម Coldplay មានចំណងជើងថា «Viva La Vida» សម្រាប់រឿង “Pachinko” រដូវកាលទី២ ពិតជារឿងដ៏រីករាយមួយសម្រាប់លោក។ សំឡេងរបស់នាងកាន់តែធ្វើឲ្យ trailer របស់រឿងភាគ “Pachinko” កាន់តែមើលទៅមានអារម្មណ៍រំជួលចិត្ដ។ ដូច្នេះក្នុងនាមជាអ្នកគាំទ្រលោកពិតជាមានអារម្មណ៍រីករាយនៅពេលដែលបានស្ដាប់សំឡេងរបស់នាង។



គួរបញ្ជាក់ “Pachinko” ជារឿងនិយាយពីការកាន់កាប់របស់ប្រទេសជប៉ុននៅកូរ៉េចន្លោះឆ្នាំ ១៩១០ ទៅ ១៩៨០ ជាង។ សម្រាប់សាច់រឿង “Pachinko” រដូវកាលទី២ នឹងបន្ដសាច់រឿងដ៏ជក់ចិត្ដ ដែលបន្សល់ពីរដូវកាលទី១។ សម្រាប់រដូវកាលទី២ រឿងភាគ “Pachinko” នេះ គឺមានចំនួន ៨ ភាគ និងចាក់មួយសប្ដាហ៍មួយភាគ ចាប់ពីដើមខែសីហា ដល់ខែតុលា ឆ្នាំ ២០២៤។ រឿងនេះនឹងចាក់ផ្សាយនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៤ ខាងមុខ៕



























Account
Security
Favourite Content