ផ្អែមណាស់! ឈ្នះពានរង្វាន់ភ្លាម Lee Dohyun មិនបង្អង់យូរ អរគុណមិត្ដស្រីភ្លែត

នៅរសៀលថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៤ តារាប្រុស Lee Dohyun បានបង្ហាញវត្ដមានក្នុងកម្មវិធីទទួលពានរង្វាន់ធំ Beaksang Art Awards លើកទី ៦០ បន្ទាប់ពីបង្ហាញស្នាដៃសម្ដែងយ៉ាងប៉ិនប្រសប់ក្នុងភាពយន្ដ​​ Exhuma។

ក្នុងកម្មវិធី តារាប្រុសវ័យ ២៩ ឆ្នាំរូបនេះ បានដើរលើកម្រាលព្រំពណ៌ក្រហមក្នុងឈុត​ពណ៌ខៀវចាស់ យ៉ាងស្រស់សង្ហា អមជាមួយស្នាមញញឹមដ៏ទាក់ទាញ។ តារាប្រុសរូបនេះ បានឈរឈ្មោះសម្រាប់ពានរង្វាន់ Best New Actor ផ្នែកភាពយន្ដកុន។ ជាលទ្ធផល លោកបានឈ្នះពានរង្វាន់មួយនេះ ហើយវាជាជោគជ័យធំមួយសម្រាប់តារាប្រុស Lee Dohyun នៅក្នុងឆ្នាំ ២០២៤។

កន្លងមក តារាប្រុស Lee Dohyun ធ្លាប់បានឈរឈ្មោះម្ដងរួចមកហើយសម្រាប់ពានរង្វាន់ Best New Actor តែផ្នែករឿងភាគ ហើយលោកក៏បានឈ្នះពានរង្វាន់មួយនេះដូចគ្នា នៅក្នុងឆ្នាំ ២០២១។ Lee Dohyun បានក្លាយជាតារាប្រុសឆ្នើមម្នាក់ដែលអាចយកពានរង្វាន់ Best New Actor ទាំងពីរផ្នែក គឺទាំងផ្នែករឿងភាគ និងភាពយន្ដកុន។

ជាមួយគ្នាដែរ អំឡុងពេលឡើងទទួលយកពានរង្វាន់ តារាប្រុស Lee Dohyun បានបង្ហាញនូវអារម្មណ៍រីករាយ និងក្ដុកក្ដួលដែលអាចមានឱកាសឈ្នះពានរង្វាន់ដ៏ធំមួយនេះ។ លោកមិនភ្លេចអរគុណដល់ក្រុមការងាររឿង Exhuma និងឳពុកម្ដាយរបស់លោក​ ពិសេសថែមមួយទៀត លោកក៏បានរំឮកដល់មិត្ដស្រីរបស់ខ្លួន។ លោកបានលើកឡើងថា អរគុណខ្លាំងណាស់ Jiyeon ah! ស្របពេលដែលទស្សនិក និងអ្នកមានវត្ដមានផ្សេងទៀតក្នុងកម្មវិធី ស្រែកហោរតែម្ដង។

ទន្ទឹមនេះ តារាស្រី Lim JiYeon ដែលជាមិត្ដស្រីរបស់តារាប្រុស Lee DoHyun ក៏បានចូលរួមក្នុងកម្មវិធី Beaksang Art Awards លើកទី ៦០ ផងដែរ។ ដោយរូបនាងបានឈរឈ្មោះដណ្ដើមពានរង្វាន់ Best Actress ផ្នែករឿងភាគ។

បកត្រឡប់ទៅកាន់ឆ្នាំ ២០២៣ តារាស្រី Lim JiYeon ក៏ធ្លាប់បានអរគុណមិត្ដប្រុសរបស់ខ្លួនតារាប្រុស Lee Dohyun នៅពេលរូបនាងឈ្នះពានរង្វាន់ Best Supporting Actress ផងដែរ។ ភាពផ្អែមល្ហែមដូច្នេះ ធ្វើឲ្យតារាប្រុសស្រីទាំងពីរក្លាយជាគូស្នេហ៍ក្នុងប្រទេសកូរ៉េ ដែលត្រូវបានគេសរសើរ និងលួចច្រណែនយ៉ាងខ្លាំង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ