គ្មានទាស់! Laryn សង្សារសំណព្វចិត្ត វណ្ណដា ស្លៀកឈុតបែបប្រពៃណី ឃើញហើយភ្លឹកស្មារតី

អ្នក​គាំទ្រ​តារា​ចម្រៀង​រ៉េប វណ្ណដា ក៏​ពិតជា​ស្គាល់​សង្សារ​សំណព្វ​ចិត្ត​លោក​ដែរ ហើយ​នរណា​ក៏​ដឹង​ថា​កញ្ញា Laryn និយម​ស្លៀកពាក់​បែប​ស៊ីវិល័យ និង​ទាន់​សម័យ។ បើ​ទោះ​ជា​កញ្ញា​វ័យ ២១ ឆ្នាំ រូប​នេះ​ជា​យុវតី​សម័យ​ថ្មី និង​ស្លៀកពាក់​សិចស៊ី តែ​នាង​ចេះ​រៀបចំ​ខ្លួន​ត្រូវ​កាលៈទេសៈ ដូច​ពេល​ចូលរួម​មង្គលការ ទៅ​វត្ត គឺ​ជ្រើស​ឈុត​បុរាណ រម្យទមសមភ្នែកញាតិផងរបងតែមួយ។

មុន​នេះ​បន្តិច Laryn បាន​បង្ហោះ​រូបភាព​គ្រង​ឈុត​ហូល​ខ្មែរ​បុរាណ សំពត់​ចរបាប់ មាន​ស្បៃពានា និង​តុបតែង​បែបបុរាណពិតៗ។ គ្រាន់តែ​រូបភាព​នោះ​បង្ហោះ​ចេញ​ទៅ​ភ្លាម​មហាជន​ជាច្រើន​ចូល​មក​សរសើរ​ពី​រូប​សម្រស់​សង្សារ​ម្ចាស់​បទ «Solo again» ថា ការ​រៀបចំ​ខ្លួន​បែប​បុរាណ ធ្វើឲ្យ​នាង​កាន់តែ​ស្រស់​ស្អាត​ជាង​ពេល​ធម្មតាទ្វេ​ដង។

Laryn បាន​បង្ហោះ​រូបភាព​បែប​បុរាណ ១១ សន្លឹក និង​សរសេរ caption រៀបរាប់​ថា “Twirling into world of elegance”។ ទឹកមុខ​ក្នុង​រូបភាព​របស់​សង្សារ វណ្ណដា បង្ហាញ​ពី​ភាព​រឹងមាំ និង​មោះមុត មិន​ទន់ជ្រាយ​ឡើយ ហើយ​អ្នក​គាំទ្រ​ក៏​បាន​ចូល​ទៅ​បញ្ចេញ​មតិ ពី​ការ​យល់​ឃើញ​ផ្សេង​ៗ​គ្នា​ចំពោះ​រូប​ទាំង​អស់​នោះ។

បើ​ទោះ​ជា Laryn មិនមែន​ជា​តារា ប៉ុន្តែ​ស្រី​ស្អាត​រូប​នេះ​មាន​អ្នក​គាំទ្រ​ច្រើន និង​ទទួល​បាន​ការងារ​ជា​ហូហែ​ផ្នែក​ផ្សព្វផ្សាយ​ផលិតផល​សម្រស់ និង​ធ្លាប់​ត្រូវបាន​ក្រុមហ៊ុន​​​ដ៏​ធំ​មួយ​អញ្ជើញ​ទៅ​ថត​ស្ប៉ត​​ឡាន​ទៀតផង។ មិន​តែ​ប៉ុណ្ណោះ​នាង​ក៏​ជា​ម្ចាស់​ផលិតផល​ថែរក្សា​សម្រស់​មួយ​រូប​ផង​ដែរ ហើយ​ក៏​កំពុង​ត្រូវ​ប៉ាន់​ក្នុង​ការ​ថត​ពាណិជ្ជកម្ម​ពី​សំណាក់​ក្រុមហ៊ុន​នានា​ផង៕

រូបភាព៖ Lauryn Lauryn



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *