ងប់ងល់ហួសហេតុ! តារាខេប៉ុបល្បីៗ ត្រូវហ្វេនរោគចិត្តតាមរំខានខ្លាំងបំផុត

ការរំលោភឯកជនភាពរបស់តារាខេប៉ុបពីក្រុមហ្វេនរោគចិត្ត បានក្លាយជាបញ្ហាគួរឱ្យព្រួយបារម្ភខ្លាំង ហើយក៏ជាកត្តាដែលជំរុញឱ្យពួកគេចាត់វិធានការតាមផ្លូវច្បាប់ផង​ដែរ។

ជាក់ស្ដែងថ្មីៗនេះកាលពីថ្ងៃទី ២២ ខែមករា តារាចម្រៀង Kim JaeJoong ជាអតីតក្រុមចម្រៀង TVXQ និងជាសមាជិកក្រុម JYJ បច្ចុប្បន្នបានបង្ហោះក្នុងបណ្ដាញសង្គមអ៊ីនស្ដាក្រាមដោយលើកឡើងពីការតាមរំខានខ្លាំងពីសំណាក់អ្នកគាំទ្ររោគចិត្ត។ ពួកគេបានជួលតាក់ស៊ីក្នុងតម្លៃថ្លៃតាមដានលោកគ្រប់ទីកន្លែង។ ក្រោយបង្ហោះសារបែបនេះ អ្នកគាំទ្រផ្សេងទៀតរបស់លោកក៏សង្ឃឹមថាលោកនឹងចាត់វិធានការប្ដឹងអ្នកគាំទ្ររោគចិត្តទាំងនោះឆាប់ៗនេះផងដែរ។

ខណៈពេលនេះសមាជិកក្រុម EXO ក៏បានសម្ដែងការព្រួយបារម្ភរបស់ពួកគេដែលបណ្ដាលមកពីអ្នកគាំទ្ររោគចិត្តផងដែរ។ ជាទាហរណ៍កាលពីខែមីនា ឆ្នាំមុន Baekhyun បានបង្ហោះនៅលើ Bubble ទាក់ទងទៅនឹងការផ្ដោតអារម្មណ៍លើការហ្វឹកហាត់សំឡេងដោយមិនមានការរំខាន។ ប៉ុន្តែបែរជាមានអ្នកគាំទ្ររោគចិត្តតាមរំខានលោកមិន​ឈប់​ធ្វើឱ្យពិបាកក្នុងការផ្ដោតអារម្មណ៍ខ្លាំងមែនទែន។

មិនមែនតែ Baekhyun សូម្បីតែ Sehun ក៏ធ្លាប់បានត្រូវគេរំខានដោយមានអ្នកហៅចូលទូរសព្ទរបស់លោកដល់ទៅជាង ១០០ ដងឯណោះក្នុងមួយថ្ងៃ។ កាលនោះលោកហាក់ដូចជាមានអារម្មណ៍ខកចិត្ត ហើយបាននិយាយថាលោកមិនប្ដូរលេខទូរសព្ទនោះឡើយព្រោះបើទោះជាប្ដូរក៏ដោយ ក៏ពួកគេនៅតែតេចូលមកលោកដដែលនោះទេ។

ទន្ទឹមនឹងនោះកាលពីឆ្នាំ ២០២៣ V សមាជិកក្រុម BTS ត្រូវបានអ្នកគាំទ្ររោគចិត្តម្នាក់តាមដានលោករហូតដល់ផ្ទះថែមទាំងប្រគល់សំបុត្រអាពាហ៍ពិពាហ៍ឱ្យលោកនៅក្នុងជណ្ដើរយន្ដទៀតផង។ ជាលទ្ធផលអ្នកគាំទ្រម្នាក់នោះត្រូវប្រឈមមុខជាមួយផ្លូវច្បាប់ពីបទល្មើសតាមដាន។ លើសពីនេះ Jungkook កូនពៅក្រុម BTS វិញក៏បានព្រមានអ្នកគាំទ្ររោគចិត្តដែលតែងតែបញ្ជូនអាហារទៅដល់ផ្ទះជាច្រើនលើកច្រើនសារថាលោកនឹងចាត់វិធានការផ្លូវច្បាប់ ប្រសិនបើពួកគេនៅតែប្រព្រឹត្តទង្វើនេះម្ដងទៀត។ ក្រោយកើតហេតុការណ៍ញឹកញាប់បែបនេះ Big Hit Music បានប្រកាន់ជំហរយ៉ាងរឹងមាំ ដើម្បីប្រឆាំង​សកម្មភាពរំលោភបំពាន​សិទ្ធិ​ឯកជនលើសិល្បកររបស់ខ្លួនផងដែរ។

គួរបញ្ជាក់ផងដែរ ដោយសារនាពេលបច្ចុប្បន្នសកម្មភាពរបស់អ្នកគាំទ្ររំលោភលើឯកជនភាពសិល្បករកាន់តែកើនឡើងច្រើនទៅៗបានធ្វើឱ្យអ្នកគាំទ្រត្រឹមត្រូវមានការព្រួយបារម្ភពីសុវត្ថិភាពរបស់អាយដល់ខ្លួនកាន់តែខ្លាំង។ បើទោះបីជាមានច្បាប់ដែលបានតាក់តែងឡើងរួមជាមួយការចាត់វិធានការដោយផ្ទាល់ក៏ដោយ ក៏វប្បធម៌របស់ហ្វេនរោគចិត្តនៅតែបន្ដមានមិនចេះអស់នោះទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត