«6 Years In The Game» វណ្ណដា កំពុង Trending លេខ១លើយូធូប ហើយអ្នកមើលកើនដល់ជាង ១M

បទ​ថ្មី​របស់ វណ្ណដា ដែល​ទើប​តែ​ទម្លាក់​លើ YouTube កាលពី ២ ថ្ងៃ​មុន​ពេលនេះ​មាន​អ្នក​ចូល​មើល​រហូត​ដល់ ១.១ M ជាង​ទៅ​ហើយ។ បទ​ថ្មី​ដែល​តារា​ប្រុស​វ័យ ២៧ ឆ្នាំ និង​កំពូល​តារា​រ៉េប​ស្រី​ជប៉ុន Awich បាន​សហការ​គ្នា​នោះ ពិតជា​មាន​គុណ​ទាំង​អត្ថន័យ និង MV។

«6 Years In The Game» បាន​ឡើង​មក Trending លេខ១ លើ​យូធូប​តាំង​ពី​ម្សិលមិញ​ម្ល៉េះ ហើយ​រហូត​មក​ដល់​ពេលនេះ​អ្នក​ចុច​ចូល​មើល​ក៏​កំពុង​កើន​ឡើង​ជា​លំដាប់​ដែរ។ អាច​ថា​នេះ​មិន​មែន​ជា​រឿង​ថ្មី​ឡើយ​សម្រាប់ វណ្ណដា ដែល​បទ​​ចេញភ្លាម​ អាច​ឡើង​មក​ Trending លេខ១ បែប​នេះ បទ​ពី​មុន​ៗ​ទាំង​ប៉ុន្មាន​ក៏​មិន​ខុស​ពី «6 Years In The Game» ដែរ ងាក​ទៅ​មើល​បទ « ALL IN» ដែល​ចេញ​កាលពី​ដើម​ឆ្នាំ​នៅ​បន្ត​ជាប់ Trending លេខ​៤​ នៅឡើយ​ទេ។

និយាយ​ដល់​បទ​ថ្មី​នេះ​មហាជន​ដែល​គាំទ្រ​វិស័យ​ហ៊ីបហប គ្រាន់តែ ឃើញ​បទ «6 Years In The Game» ទម្លាក់​ភ្លាម សរសើរ​ពី​បច្ចេកទេស​គ្រប់​ផ្នែក​មក​បញ្ចូល​គ្នា​ទើប​អាច​ផលិត​ចេញ​ជា​បទ​ដ៏​មាន​គុណភាព​នេះ​ឡើង។ បទ​នេះ​មិន​ត្រឹម​តែ​មាន​ការ​គាំទ្រ​នៅ​ក្នុង​ប្រទេស​ឡើយ សូម្បី​តែ​បរទេស​ក៏​មាន​សន្ទុះ​មិន​ធម្មតា​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត​កូន​ខ្មែរ​ដែល​រស់នៅ​ជប៉ុន​បាន​បង្ហោះ​វីដេអូ បង្ហាញ​ពី​ក្ដី​រំភើប​ដែល​មាន​តារា​ចម្រៀង​ខ្មែរ​សហការ​គ្នា​ជាមួយ​តារា​ជប៉ុន ដែល​ជា​ប្រទេស​ខ្លួន​កំពុង​រស់នៅ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​មហាជន​ពិតជា​ឆ្ងល់​ថា​ហេតុអ្វី​បាន​ជា​ខាង បារមី ផលិត​បទ​ដ៏​មាន​គុណភាព​ខ្ពស់​បែប​នេះ​បាន​ត្រឹម​រយៈពេល​ខ្លី ព្រោះ Awich បាន​មក​ដល់​កម្ពុជា​អំឡុង​ចុង​ខែ ១២ ឆ្នាំ ២០២៣ សោះ ឬ​ក៏​មាន​គម្រោង​សហការ​គ្នា​នេះ​មាន​តាំងពី វណ្ណដា ទៅ​ច្រៀង​នៅ​ជប៉ុន? ចម្ងល់​នេះ​មិន​ទាន់​មាន​ខាង​ផលិតកម្ម ឬ​សាមី​ខ្លួន​បកស្រាយ​ឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត