គី សាវីន ក្រោយកាន់កាប់ពាន Cambodian Idol ការងារសិល្បៈមមាញឹកលើសដើម

ក្រោយ​ក្លាយ​ជា​ម្ចាស់​ពាន Cambodian Idol កាលពី​ពេល​ថ្មី​ៗ​នេះ​រួច​មក តារា​ចម្រៀង គី សាវីន កំពុង​តែ​មមាញឹក​ក្នុង​ការ​ផលិត​បទ​ចម្រៀង​ថ្មី។ ដោយ​កាលពី​សប្ដាហ៍​មុន សាវីន បាន​ទៅ​ថត​សំឡេង​ជាមួយ​អ្នក​និពន្ធ THO MEET រួចរាល់​ហើយ ដែល​ដំណឹង​នេះ​ធ្វើឲ្យ​អ្នក​គាំទ្រ​លោក​រំភើប​ចិត្ត ព្រោះ​អាច​នឹង​មាន​បទ​ថ្មី​ឆាប់​ៗ។

ក្រៅពី​ការងារ​ថត​សំឡេង ត្រៀម​ផលិត​បទ​ចម្រៀង​ហើយ​នោះ សាវី ក៏​មមាញឹក​នឹង​ការងារ​សិល្បៈ​ផ្សេង​ៗ​ទាំង​ផ្នែក​ចម្រៀង​បែបបុរាណ និង​សម័យ ដែល​នោះ​គឺជា​ការងារ​ស្នូល​តាំងពី​មុន​លោក​ចូល​ប្រឡង​កម្មវិធី​លំដាប់​ពិភពលោក Cambodian Idol រដូវ​កាល​ទី៥ទៅទៀត។ តារា​ប្រុស​ដែល​មាន​ប្រភព​មកពី​ខេត្ត​បាត់ដំបង​រូប​នេះ មាន​ទីផ្សារ​ខ្លាំង តាំងពី​ជាប់​ជា​ម្ចាស់​ពាន​កម្មវិធី​ដ៏​ធំ​នោះ​រួច​មក។ ដូច​ថ្ងៃ​រៀបអាពាហ៍ពិពាហ៍​របស់​តារា​សម្ដែង​ប្រុស ប៉ាន់ខែមម៉ានូ ក៏ សាវីន ជា​អ្នក​ចម្រៀង​ភ្លេង​ខ្មែរ ក្នុង​កម្មវិធី​នោះ​ដែរ។ ក្រៅពី​ការងារ​ច្រៀង​សម័យ និង​បុរាណ​តាម​បណ្ដា​កម្មវិធី​មង្គលការ​ហើយ​ធំ តារា​ប្រុស​វ័យ ២៣ ឆ្នាំ​រូប​នេះ ក៏​មាន​ចេញ​ច្រៀង​តាម​ខនសឺត​ទាំង​នៅ​តាម​ខេត្ត និង​កម្មវិធី​ក្នុង​រាជធានី​ភ្នំពេញ។

គួរ​បញ្ជាក់​ផង​ដែរ​ថា គី សាវីន គឺជា​កូន​កំព្រា ដែល​ឪពុក​បាន​លា​ចាកលោកតាំង​ឆ្នាំ ២០១២ និង​ម្ដាយ​ជា​អ្នក​ទំនុកបម្រុង​ដល់​ការ​រៀន​សូត្រ។ សាវីន មាន​ស្រុក​កំណើត ភូមិ​អូរគគី ឃុំ​អូរដា ស្រុក​កំរៀង ខេត្ត​បាត់ដំបង។ សាវីន មានបង​ប្អូន​ប្រុស​ស្រី ៤ នាក់ ហើយ​លោក​គឺជា​កូន​ពៅ៕

រូបភាព៖ FB គី សាវីន



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *