ភាពយន្តខ្លី ៤៦ ចំណងជើង ត្រៀមចាក់បញ្ចាំងតាមរោងភាពយន្តធំៗ ៤ ថ្ងៃជាប់គ្នា

ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នៅ​កម្ពុជា​បាន​ត្រឡប់​មក​ម្ដង​ទៀត​ជាមួយ​ការ​ចាក់​បញ្ចាំង​ភាពយន្ត​ខ្លី​ដល់​ទៅ ​៤៦​ ចំណងជើង​ដោយ​ឥត​គិត​ថ្លៃ​ នៅ​តាម​រោង​ភាពយន្ត​ធំ​ៗ​ និង​ទីតាំង​មួយ​ចំនួន​ទៀត​ក្នុងរាជធានី​​ភ្នំពេញ​​​​ ចាប់​ពី​ថ្ងៃ​ទី​ ២៦​ ខែ​វិច្ឆិកា​ នេះ​ត​ទៅ​។​

ជា​ការ​ចូលរួម​គាំទ្រ​ និង​លើក​ស្ទួយ​វិស័យ​ខ្សែ​ភាពយន្ត​ខ្លី​ឆ្ពោះ​ទៅ​កាន់​ភាពយន្ត​វែង​របស់​កម្ពុជា​ មហោស្រព​ភាពយន្ត​អន្តរជាតិ​ខ្នាត​ខ្លី​​ បាន​សម្រិត​សម្រាំង​រឿង​ខ្លី ​​ខ្លឹម​ ដល់​ទៅ ​៤៦​ ចំណងជើង​ ដើម្បី​ចាក់​បញ្ចាំង​ជូន​មហាជន​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ​ ក្នុង​រយៈពេល​ ៤​ ថ្ងៃ​ជាប់​គ្នា​ចាប់​ពី​ថ្ងៃ​ទី ​២៦ ​នេះដល់​ថ្ងៃ​ទី ​២៩​​ ខែ​វិច្ឆិកា ​ឆ្នាំ ​២០២៤​។​

ការ​ចាក់​បញ្ចាំង​ភាព​យន្ត​ខ្លី​ទាំង​ ៤៦​ ចំណង​ជើង​នេះ​ត្រូវ​បាន​ធ្វើ​នៅ​តាម​បណ្ដា​រោង​កុន​ធំ​ៗដូចជា រោងភាពយន្ត​ Major អ៊ីអន​១ , Major ​អ៊ីអន​២​ ,​ Major ​ផ្សារ​សូរិយា , រោង​ភាពយន្ត​ Legend ​អេដិន ​, Legend អូឡាំព្យា​ , រោង​កុន​ Feble ​និង​ទី​តាំង​១​កន្លែង​ទៀត​នៅ​មជ្ឈមណ្ឌល​បុប្ផាណា​។​​ គួរ​ឱ្យ​ដឹង​ដែរ​ថា ​ការ​ចាក់​បញ្ចាំង​រឿង​ខ្លី​ទាំង ​៤៦​ ចំណង​ជើង​ គឺ​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​របស់​កម្ពុជា​ មិន​តែ​ប៉ុណ្ណោះ​​ក៏​ចូលរួម​អបអរ​ព្រឹត្តិការណ៍​​​​​​​​​​​​​​​​​មហោស្រព​ភាពយន្ត​អន្តរជាតិ​ខ្នាត​ខ្លី ​លើក​ទី​៤ ​ផង​ដែរ​។​

គួរ​បញ្ជាក់​បន្ថែម​ដែរ​ថា​ មុន​ការ​ចាក់​បញ្ចាំង​រឿង​ខ្លី ​​​ខាង​មហោស្រព​ក៏​បាន​រៀប​ចំ​​ពិធី​បើក​មហោស្រព​​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា​លើក​ទី​៤​ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​ ភ្ញៀវ​កិត្តិយស​ជាតិ​ និង​អន្តរជាតិ​ តារា​​ក្នុង​ស្រុក​ ព្រម​ទាំង​ផលិតករ​ភាពយន្ត​ជា​ច្រើន​រូប​ផង​ដែរ៕

ប្រភពរូបភាព ៖ ហ្វេសបុក មហោស្រពភាពយន្តជាតិខ្នាតខ្លី Cambodia National Short Film Festival 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *