ប្រធានសមាគមសិល្បករខ្មែរ កៀរគរតារាប្រុសស្រីចូលរួមបរិច្ចាគឈាមស្ម័គ្រចិត្ត

ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​ដឹក​នាំ​សិល្បករ-សិល្ប​ការិនី​ជា​ច្រើន​ចូល​រួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត ក្រោម​ប្រធាន​បទ «តំណក់​ឈាម​សិល្បករ បន្ត​ជីវិត និង​ស្នាម​ញញឹម» កាល​ពី​រសៀល​ថ្ងៃ​ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៥។

ក្នុង​ឱកាស​នៃ​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​រវាង​សមាគម​សិល្បករ​ខ្មែរ និង​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ស្ដី​ពី​កិច្ច​សហ​ប្រតិបត្តិការ​ផ្សព្វផ្សាយ​និង​បរិច្ចាគ​ឈាម​សង្គ្រោះ​ជីវិត លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន ​បាន​ដឹក​នាំ​សិល្បករ-សិល្ប​ការិនី ដែល​ជា​តារា​ចម្រៀង តារា​សម្ដែង និង​តារា​បង្ហាញ​ម៉ូត ព្រម​ទាំង​បណ្ដា​អ្នក​ចូលរួម​ជា​ច្រើន​ទៀត​ឱ្យ​ចូលរួម​បរិច្ចាគ​ឈាម ហើយ​លោក​ជំទាវ​ផ្ទាល់​ក៏​បាន​ចូលរួម​ជាមួយ​គ្នា​ផង​ដែរ។ ក្រៅ​អំពី​សកម្មភាព​នៃ​ការ​បរិច្ចាគ​ឈាម​ដែល​រៀប​ចំ​ធ្វើ​នៅ​ទីតាំង​សមាគម​ផ្ទាល់ លោក​ជំទាវ​អ្នក​ឧកញ៉ា​ក៏​បាន​ផ្ដល់​អនុសាសន៍ និង​ភាព​ចាំ​បាច់​មួយ​ចំនួន​នៃ​ការ​បរិច្ចាគ​ឈាម​។

ជា​ការ​ពិតតាម​រយៈ​របាយការណ៍​របស់​មជ្ឈមណ្ឌល​ផ្ដល់​ឈាម​បាន​ឱ្យ​ដឹង​ថា​ក្នុង​​១​ឆ្នាំៗ​តម្រូវ​ការ​ឈាម​នៅ​កម្ពុជា​មាន​ប្រមាណ​ជា ១៧ ម៉ឺន​ប្លោក។ មួយ​វិញ​ទៀត​យើង​នៅ​ពុំ​ទាន់​មាន​រោងចក្រ​ដែល​អាច​ផលិត​ឈាម ​សម្រាប់​បំពេញ​តម្រូវការ​លើ​ទីផ្សារ ឬ​សង្គ្រោះ​ជីវិត​មនុស្ស​បាន​នៅ​ឡើយ​ពោល​ឈាម​គឺ​មាន​ប្រភព​តែ​មួយ​គត់ គឺ​ចេញ​ពី​មនុស្ស។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ជំទាវ​ប្រធាន​សមាគម​ក្នុង​ឱកាសនៃការ​ចុះ​អនុស្សរណៈ​។

លោក​ជំទាវ​ក៏​បាន​លើក​ឡើង​ទៀត​ថា «តាម​រយៈ​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​រវាង​សមាគម​សិល្បករ​ខ្មែរ​និង​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​នា​ពេល​នេះ​គឺ​ជា​សក្ខីភាព​បញ្ជាក់​ពី​ការ​រួបរួម​ជា​កម្លាំង​ធ្វើ​ការងារ​សង្គម​ប្រកប​ដោយ​ក្ដី​សប្បុរស​សុទ្ធសាធ។ គួរ​បញ្ជាក់​បន្ថែម​ថា​ ការ​បរិច្ចាគ​ឈាម​សម្រាប់​មនុស្ស​ប្រុស​អាច​ធ្វើ​ឡើង​ចំនួន ៤ ដង​ក្នុង​១​ឆ្នាំ រី​ឯ​ស្ត្រី​អាច​ធ្វើ​បាន​ក្នុង​ចំនួន ៣ ដង​ក្នុង​១​ឆ្នាំ»៕

រូបភាព ៖ សមាគមសិល្បករខ្មែរ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *