អ្នកគាំទ្របារម្ភខ្លាំង ក្រោយឃើញតារាប្រុស Kevin Cheng នៅមន្ទីរម្នាក់ឯងទាំងទឹកមុខស្លេកស្លាំង

តារាប្រុសហុងកុងល្បីលោក Kevin Cheng  បានធ្វើឱ្យមហាជន និងអ្នកគាំទ្រជាច្រើនហាក់មានការភ្ញាក់ផ្អើលក្រោយប្រទះឃើញលោកនៅមន្ទីរពេទ្យម្នាក់ឯង ខណៈស្ថានភាពហាក់មិនសូវល្អ និងមានទឹកមុខស្លេកស្លាំង។

ថ្មីៗ នេះ តារាប្រុស Kevin Cheng បានចូលរួមថតកម្មវិធីមួយមានឈ្មោះថា “Call Me By Fire 3” នៅប្រទេសចិន។ ប៉ុន្ដែក្នុងកំឡុងពេលនោះ លោកក៏ត្រូវបានគេប្រទះឃើញទៅមន្ទីរពេទ្យពិនិត្យម្នាក់ឯង ស្របពេលជាមួយគ្នាដែរ ទឹកមុខលោកហាក់មានសភាពស្លេក មិនសូវមានកម្លាំងកំហែងក្នុងខ្លួន។ មិនតែប៉ុណ្ណោះ ទឹកមុខរបស់លោកក៏មើលទៅក្រៀមក្រំ និងស្ងៀមស្ងាត់។

មែនទែនទៅ មិនទាន់មានដំណឹងច្បាស់លាស់ណាបញ្ជាក់ថាលោកមានបញ្ហាអ្វីឡើយ ទើបដល់ថ្នាក់ទៅមន្ទីរពេទ្យម្នាក់ឯងពិនិត្យបែបនេះ។ ស្របពេលដែល មតិមួយចំនួនជឿថា ប្រហែលជាលោកប្លែកកន្លែង ឬចាញ់អាកាសធាតុព្រោះនៅឆ្ងាយផ្ទះជាដើមទើបបានជាឈឺ និងត្រូវមកមន្ទីរពេទ្យដូច្នេះ។ មនុស្សជាច្រើនក៏បានបញ្ចេញមតិជូនពរលោកឱ្យឆាប់ជាសះស្បើយ និងមើលថែសុខភាពរបស់ខ្លួនឱ្យបានល្អ។

គួរបញ្ជាក់ថា តារាប្រុស Kevin Cheng  បច្ចុប្បន្នមានអាយុ ៥៣  ឆ្នាំហើយ លោកបានរៀបការជាមួយ តារាស្រី Grace Chan ក្នុងឆ្នាំ ២០១៨ ដោយអ្នកទាំងពីរមានអាយុខុសគ្នា ២២ ឆ្នាំ។ បន្ទាប់ពីរៀបការរួច អ្នកទាំងពីរទទួលបានចំណងដៃកូនប្រុស ៣ នាក់។ មួយរយៈចុងក្រោយ តារាប្រុស  Kevin Cheng  បានចាប់ផ្តើមកាត់បន្ថយការងារសិល្បៈរបស់ខ្លួនដោយចំណាយពេលច្រើនជាមួយភរិយា និងកូនប្រុស។ អ្នកទាំងពីរក៏ឧស្សាហ៍បង្ហោះរូបភាពផ្អែមល្ហែមជុំគ្នាលើបណ្ដាញសង្គមផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ