មានភាពជោគជ័យមកដល់សព្វថ្ងៃ សម្រាប់ Han So Hee សម្រស់តែមួយមុខមិនមែនជាអ្វីគ្រប់យ៉ាងឡើយ

Han So Hee បច្ចុប្បន្នជាតារាសម្ដែងស្រីកូរ៉េមួយរូបដែលកំពុងទទួលប្រជាប្រិយភាពយ៉ាងខ្លាំងដោយសារភាពជោគជ័យជាប់គ្នាៗ និងសមត្ថភាពនៃការសម្ដែងដ៏លេចធ្លោរបស់នាង។

ទម្រាំទទួលបានភាពជោគជ័យក្នុងវិស័យសិល្បៈមកដល់សព្វថ្ងៃនេះ តារាស្រីវ័យ ២៩ ឆ្នាំរូបនេះបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការផ្លាស់ប្ដូរខ្លួនឯង និងសាកល្បងជាមួយការសម្ដែងជាតួអង្គខុសៗគ្នាទៅតាមសាច់រឿង។

ជាក់ស្ដែងភាគច្រើននាងបានសម្ដែងក្នុងរឿងប្រភេទមនោសញ្ចេតនាស្នេហាដូចជារឿង Soundtrack #1 ឬរឿង   Nevertheless ជាដើម។ ក្នុងចំណោមនោះតាមរយៈការបង្ហាញមុខសម្ដែងជាតួឯកស្រីក្នុងរឿង My Name ជាប្រភេទរឿងបែបវាយប្រហារគឺរឹតតែធ្វើឱ្យអ្នកគាំទ្រកាន់តែកោតសរសើរចំពោះសមត្ថភាពរបស់នាងបន្ថែមទៀត។ ដោយសារនាងបានដើរជាតួមនុស្សស្រីដ៏ក្លាហាន ប្រឈមជាមួយស្មុគស្មាញយ៉ាងច្រើន ​និងសងសឹកផងដែរ។

បើរំលឹកទៅដល់ពេលបង្ហាញខ្លួនជាលើកដំបូង Han So Hee បានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនដោយសាររូបសម្រស់ដ៏ស្រស់ស្អាត​ និងគុណសម្បត្តិមួយចំនួនដែលស្រដៀងទៅនឹងសិស្សច្បង Song Hye Kyo។ ជាមួយនឹងរហស្សនាម Song Hye Kyo’s lookalikeក៏បានធ្វើឱ្យមហាជនចាប់អារម្មណ៍នឹងការសម្ដែងជាតួឯកក្នុងរឿង The World of the Married ដែលពេលនោះអាជីពរបស់តារាស្រីរូបនេះប្រៀបបាននឹងការបើកទំព័រថ្មីផងដែរ។

ក្រៅពីនេះ នាងក៏ត្រូវបានគេដាក់ឈ្មោះឱ្យថាជា Jun Ji Hyun ជំនាន់​ថ្មី ទៀតផង​។ បើទោះបីជាកំពុងល្បីល្បាញខ្លាំងយ៉ាងណា ក៏នាងនៅតែជាមនុស្សដាក់ខ្លួនម្នាក់ហើយធ្លាប់និយាយថានាងមិនសមនឹងទទួលពាក្យសរសើរប្រៀបធៀបជាមួយសិស្សច្បងដែលមានសមត្ថភាពខ្ពស់ និងបទពិសោធន៍យូរឆ្នាំឡើយ។

យោងតាមគេងទំព័រ KBIZOOM នាងបានប្រាប់ថាបើទោះបីជានាងមានរូបសម្រស់ស្អាតយ៉ាងណា ក៏នាងមិនអាចទន់ខ្សោយ ហើយពឹងផ្អែកលើវាទាំងស្រុងនោះទេ។ ជាមួយគ្នានេះ តារាស្រីវ័យ ២៩ ឆ្នាំនេះមិនដែលព្យាយាមបង្កើតរូបភាពឱ្យខ្លួនឯងក្លាយជាមនុស្សល្អ ឬទេពអប្សរដើម្បីទាមទារចំណាប់អារម្មណ៍ពីមហាជនឡើយ។

តារាស្រី Han So Hee ធ្លាប់បាននិយាយថានាងរីករាយក្នុងការសម្ដែងជាតូអង្គថ្មីៗជានិច្ច។ បន្ទាប់ពីប្រភេទរឿងបែបវាយប្រហារ នាងចង់ល្បងនូវសាច់រឿងប្រភេទផ្សេងៗទៀតដើម្បីទទួលបានបទពិសោធន៍បន្ថែម។ នាងក៏បានបន្តថានាងចង់រស់នៅក្នុងជីវិតជាខ្លួនឯង បើទោះបីជាវាមិនល្អឥតខ្ចោះក៏ដោយ។ ហើយនាងតែងតែស្វាគមន៍ទទួលយកទាំងការសរសើរ និងការរិះគន់។

ជាពិសេសនាងចង់បង្ហាញឱ្យទស្សនិកជនបានឃើញថានាងមិនដែលទុកការសម្ដែងរឿងជាល្បែងលេងសើចនោះទេ។ ក្នុងនាមជាតារាសម្ដែងដ៏មានប្រជាប្រិយភាពម្នាក់ក្នុងឧស្សាហកម្មភាពយន្ត នាងរឹងមាំគ្រប់គ្រាន់ដើម្បីទប់ទល់សម្ពាធ និងប្រឈមមុខជាមួយនឹងការរិះគន់។ ដូច្នេះនាងមិនខ្លាចក្នុងការបង្ហាញខ្លួនឯងថាជាអ្នកណា និងមិនចង់ក្លាយជាមនុស្សដែលរស់នៅចាំផ្គាប់ចិត្តមនុស្សគ្រប់គ្នានោះទេ។

តាមរយៈកិច្ចសម្ភាស Han So Hee បានធ្វើឱ្យមហាជនចាប់អារម្មណ៍កាន់តែខ្លាំងទៀតនោះគឺមិនត្រឹមជាចំណង់ចំណូលចិត្តក្នុងការសម្ដែងប៉ុណ្ណោះទេ តែនាងថែមទាំងមានចិត្តគំនិតរឹងមាំ និងភាពវៃឆ្លាតផងដែរ។ នាពេលអនាគត នាងត្រូវបានគេរំពឹងថានឹងមានភាពល្បីល្បាញកាន់តែខ្លាំង និងតំណាងឱ្យតារាសម្ដែងស្រីកូរ៉េជំនាន់ក្រោយទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ