សិល្បៈនៃការសរសេរកំណត់ហេតុ៖ Han So-hee ជ្រើសរើសចុងប៊ិចជា ឱសថព្យាបាលផ្លូវចិត្ត

ក្នុងវ័យ ៣២ឆ្នាំ Han So-hee បានជ្រើសរើស “ការសរសេរកំណត់ហេតុ” ជាប្រចាំថ្ងៃជាវិធីសាស្រ្តថ្មីក្នុងការគ្រប់គ្រងស្ថានភាពផ្លូវចិត្ត។

ផ្អែកតាមសារព័ត៌មាន The Korea Times ក្នុងគ្រាកន្លងមក Han So-hee បានពឹងផ្អែកទាំងស្រុងទៅលើការហាត់ប្រាណដើម្បីកាត់បន្ថយភាពតានតឹងជាប្រចាំថ្ងៃ។ តែបច្ចុប្បន្ន តារាសម្ដែងរូបនេះបានរកឃើញវិធីថ្មី ដោយនិយាយថា៖ “សព្វថ្ងៃនេះ ខ្ញុំសរសេរកំណត់ហេតុ។ ការសរសេរកំណត់ហេតុជួយបានច្រើនណាស់ក្នុងការគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯង”។

ខណៈពេលដែលនិន្នាការនៃ ការតុបតែងសៀវភៅកំណត់ហេតុ ឬ Decorating diaries កំពុងបន្តទទួលបានប្រជាប្រិយភាពក្នុងចំណោមមនុស្ស Gen Z និង Millennials តារាស្រីបានឱ្យដឹងថា ការចាប់ផ្ដើមសរសេរកំណត់ហេតុនៅដើមឆ្នាំបែបនេះ បានជួយឱ្យចិត្តរបស់នាងស្ងប់។

ជាក់ស្ដែង សម្រាប់យុវជនជាច្រើន សៀវភៅកំណត់ហេតុគឺជាអ្វីដែលលើសពីកន្លែងសម្រាប់កត់ត្រារឿងរ៉ាវប្រចាំថ្ងៃ។ វាគឺជាកន្លែងសម្រាប់រៀបចំផែនការ ការងារ គោលដៅ អារម្មណ៍ និងការឆ្លុះបញ្ចាំងពីខ្លួនឯង ដែលជួយឱ្យបុគ្គលម្នាក់ៗអាចមើលថែខ្លួនឯងបានកាន់តែប្រសើរជាងមុន។

លើសពីនេះទៀត ការតុបតែងសៀវភៅកំណត់ហេតុជាមួយស្ទីកគ័រ និងការច្នៃប្រតិដ្ឋតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន អនុញ្ញាតឱ្យម្ចាស់អាចបង្ហាញពីរសនិយម ដែលជាជំនួយដល់ការបន្ធូរបន្ថយភាពតានតឹង និងការព្យាបាលផ្លូវចិត្តក្នុងពេលតែមួយ។

ការបំប្លែងអារម្មណ៍ទៅជាអក្សរ ជាការជួយរៀបរៀងខួរក្បាលឱ្យមានរបៀប ដែលនាំឱ្យស្ងប់អារម្មណ៍ កាត់បន្ថយស្រ្តេស រក្សាស្ថិរភាពផ្លូវចិត្ត និងជួយឱ្យយល់ពីខ្លួនឯងកាន់តែច្បាស់ ជាផ្នែកមួយកាត់បន្ថយពីអាការៈការថប់បារម្ភ និងជំងឺបាក់ទឹកចិត្ត។ សកម្មភាពដែលអាចហៅបានថាជា “ការតាមដានស្ថានភាពផ្លូវចិត្តរបស់ខ្លួនជាប្រចាំថ្ងៃដោយស្មោះត្រង់” នេះ នឹងជួយឱ្យបុគ្គលម្នាក់ៗអាចដឹងពីប្រភពនៃភាពតានតឹង​ និងទុក្ខកង្វល់ផងដែរ។

ការកត់ត្រាចំណុចល្អៗ ឬ Gratitude journal ទន្ទឹមគ្នានឹងកំណត់ត្រាអារម្មណ៍ ក៏ផ្ដល់អត្ថប្រយោជន៍មួយបន្ថែមទៀត ដែលអាចជួយបញ្ចប់ថ្ងៃនីមួយៗរបស់អ្នកជាមួយនឹងភាពវិជ្ជមាន អារម្មណ៍រីករាយ និងបណ្ដុះគំនិតឱ្យមើលពិភពលោកក្នុងផ្លូវល្អ។ អ្នកជំនាញបានណែនាំថា ចំណុចល្អៗដែលអ្នកកត់ត្រានោះមិនចាំបាច់ជារឿងធំដុំអ្វីនោះទេ តែអ្នកអាចរីករាយជាមួយនឹងរឿងរ៉ាវតូចៗ ដូចជា “កាហ្វេមួយកែវដ៏ឈ្ងុយឆ្ងាញ់” ឬ “ចរាចណ៍ដែលមិនកកស្ទះ” ជាដើម។  

បន្ថែមពីនេះ ការសរសេរផែនការការងារសម្រាប់ថ្ងៃបន្ទាប់ ហើយរៀបរៀងលើអាទិភាព និងសារៈសំខាន់នៃការងារទាំងនោះ អាចជួយគ្រប់គ្រងពេលវេលាបានយ៉ាងមានប្រសិទ្ធភាព មិនធ្វើឱ្យអ្នកប្រញាប់ ឬខកខានមិនបានបញ្ចប់ការងារណាមួយ។ នេះក៏ជាវិធីសាស្រ្តមួយក្នុងការកាត់បន្ថយភាពតានតឹង​ផងដែរ។ ក្រោយបំពេញកិច្ចការហើយ អ្នកគួរបញ្ចប់ថ្ងៃដ៏ហត់នឿយរបស់អ្នក តាមរយៈពាក្យលើកទឹកចិត្តខ្លួនឯង។ តួយ៉ាង អ្នកអាចនិយាយថា “ថ្ងៃនេះខ្ញុំធ្វើការបានល្អណាស់”។

រឿងមួយទៀត ដែលសំខាន់មិនចាញ់ចំណុចខាងលើទាំងអស់នោះ គឺវិធីសាស្រ្តក្នុងការសរសេរ។ បច្ចុប្បន្ននេះ មនុស្សជាច្រើនអាចនឹងនិយមក្នុងការកត់ត្រាតាមបែបឌីជីថល តែអ្នកជំនាញបានណែនាំថា ការកត់ត្រាតាមរយៈសៀវភៅ​ និងប៊ិក គឺជាវិធីសាស្រ្តមួយដែលអាចជួយឱ្យចិត្តរបស់អ្នកស្ងប់បាន។

សម្រាប់ការចាប់ផ្ដើមដំបូង អ្នកមិនចាំបាច់ត្រូវតែសរសេរកំណត់ហេតុទាំងនោះឱ្យវែង ឬល្អឥតខ្ចោះនោះទេ តែគួរផ្តោតទៅលើភាពស្មោះត្រង់ចំពោះអារម្មណ៍ខ្លួនឯង បើទោះបីជាកំណត់ត្រានោះមានត្រឹមតែ ៣បន្ទាត់ក៏គ្រប់គ្រាន់ហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *