លីវ ជីលី មួយ​ឈុតៗ​ស្អាតខ្ញង់​ក្នុងកម្មវិធី Miss Supranational 2023!

បវរកញ្ញាកម្ពុជា លីវ ជីលី កំពុង​ប្រកួត​ក្នុងកម្មវិធី Miss Supranational 2023 នៅ​ប្រទេស​ប៉ូឡូញ ហើយ​ការ​ស្លៀកពាក់​របស់​ស្រី​ស្រស់​រូប​នេះ ពិតជា​មាន​ភាព​ស្រស់​ស្អាត​ខ្លាំង សម​ជាមួយ​ដង​ខ្លួន​ខ្ពស់​ស្រឡះ។ ការ​ចេញ​ទៅ​ប្រកួត លើក​នេះ ជីលី ទទួល​បាន sponsor ពី​ហាង​កាត់ដេរ​សម្លៀកបំពាក់​ច្រើន ហើយ​គ្រប់​ឈុត​ដែល​នាង​គ្រង មើល​ទៅ​សមនឹងកាលៈទេសៈ ព្រម​ទាំង​ត្រូវ​ជាមួយ​កម្មវិធី​នោះខ្លាំង​តែម្ដង។

ឈុតថ្ងៃចេញដំណើរ

ជាពិសេស​ដូចជា​ទទួល​ទាន​អាហារ​ពេល ឈុត​ជប់លៀង និង​​វគ្គ​សំខាន់​ៗបន្ត​ទៅ​ទៀត​ដូចជា​វគ្គ The Preliminary Competition នៅ​ថ្ងៃ​ស្អែក, វគ្គ National Costume Show នៅ​ថ្ងៃ ១៣ ខែ​កក្កដា ហើយ​ចុងក្រោយ​បង្អស់​គឺ​ថ្ងៃ ១៤ ជា​វគ្គ​ផ្ដាច់ព្រ័ត្រ ហ្វេន​ៗ​ជឿជាក់​ថា ជីលី ទេវី ឬ លីវ ជីលី ពិត​ជា​មាន​ឈុត​ដែល​មើល​ទៅ​ស្អាត ប្លែក ទាក់ទាញ​មិន​ខាន ហើយ​អាច​ជាប់ top ណា​មួយ​ជាក់ជា​មិន​ខាន ព្រោះ​គ្រាន់តែ​ឈុត​សម្រាប់​វគ្គ Top Model យប់​មិញ នាង​ធ្វើ​បាន​ល្អ​បំផុត​ហើយ។

តាំង​ពី​ចេញ​ដំណើរ​កាលពី​ចុងខែ​មុន រហូត​ពេល​ទៅ​ដល់ និង​កម្មវិធី​បំពាក់​ឆៀង សម្ភាសន៍ ដំណើរ​ទស្សនកិច្ច ​តាម​រមណីយដ្ឋាន​នានា និង​កម្មវិធី​ជាច្រើន​ទៀត ឈុត​នីមួយ​ៗ​ដែល​បវរកញ្ញា​ខ្មែរ​ស្លៀក​ពាក់​ហើយ​នោះ ត្រូវ​អ្នក​គាំទ្រ​សរសើរ​ថា​ស្អាត និង​ត្រូវ​តាម​កាលៈទេសៈ មើល​ទៅ​លេចធ្លោ​ខ្លាំង។

នា​ថ្ងៃ​ចាកចេញ​ទៅ​ប្រកួត នាង​បាន​ប្រាប់​អ្នក​សារព័ត៌មាន​សិល្បៈ​ក្នុង​ស្រុក​ថា ការប្រកួត Miss Supranational 2023 នេះ ជា​កម្មវិធី​បវរកញ្ញា​ចុង​ក្រោយ​ដែល​នាង​ចូលរួម​ប្រកួត​ហើយ។ ចង់​ដឹង​ថា​ឈុត​ដែល លីវ ជីលី ស្លៀក​ទាំង​អស់ ស្រស់​ស្អាត​យ៉ាង​នោះ កុំភ្លេច​អូស​មើល​ដល់​ខាង​ក្រោម​បំផុត៕

ឈុតទៅដល់ប្រទេសប៉ូឡូញ

ឈុតបំពាក់ឆៀង

ឈុត OFFICIAL SHOOT

ឈុតសម្រាប់វគ្គTop Model

ឈុតទស្សនកិច្ចតាមរមណីយដ្ឋានផ្សេងៗ

ឈុតញ៉ាំអាហារពេលល្ងាច

ឈុត party



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ