អតីតបេក្ខភាព X-Factor Cambodia រដូវកាលទី១ និងជាអតីតបេក្ខភាព I Am A Singer Cambodia រដូវកាលទី២ បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយភ្ជាប់ពាក្យស្ងាត់ៗជាមួយកំលោះសង្ហា ស៊ូ គីរី។
ពិធីភ្ជាប់ពាក្យរបស់ ម្ចាស់បទ «ភាសាស្នេហ៍» រៀបចំឡើងលក្ខណៈគ្រួសារយ៉ាងសាមញ្ញា ដោយមានញាតិមិត្តចាស់ទុំសងខាងដឹងឮ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។ អនាគតកូនក្រមុំរូបស្រស់នេះ ពិតជាស្អាតខ្លាំងក្នុងឈុតសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរ ជាមួយស្នាមញញឹមប្រកបដោយក្តីរំភើប។
ទោះសាមីខ្លួនមិនទាន់បង្ហោះរូបថតភ្ជាប់ពាក្យលើបណ្តាញសង្គមហ្វេសប៊ុក តែសាច់ញាតិរបស់នាងបានចែកចាយរូបភាពស្អាតៗជាច្រើនពីពិធីភ្ជាប់ពាក្យឱ្យហ្វេនៗ និងអ្នកគាំទ្រតារាចម្រៀងរូបនេះបានឃើញ ហើយគ្រប់គ្នាបានចូលរួមអបអរសាទរតារាស្រីសំឡេងពីរោះ កែវ ច័ន្ទដាលីន គ្រប់ៗគ្នា ថែមទាំងទន្ទឹងរង់ចាំថ្ងៃពិសេសរបស់តារាស្រីនិយ cover បទអង់គ្លេស និងអនាគតកូនកំលោះទៀតផង៕