Ju Hak Nyeon បើកចិត្តប្រាប់ពីការចាកចេញពី The Boyz និងបណ្ដឹងរបស់ក្រុមហ៊ុនដែលអាចជាចំណុចបញ្ចប់នៃជីវិត

Ju Hak Nyeon ជជែកអំពីជម្លោះផ្លូវច្បាប់ជាមួយនឹងក្រុមហ៊ុន ONE HUNDRED ដោយលើកឡើងថា ប្រាក់សំណងជាង ៥.៥លានដុល្លារដែលក្រុមហ៊ុនទាមទារអាចជាចំណុចបញ្ចប់នៃជីវិតរបស់លោក ខណៈមិនចង់ឱ្យរឿងអយុត្តិធម៍ដែលលោកជួបបន្តកើតមានទៀត។

នៅថ្ងៃទី៣ ខែធ្នូ នេះ Billboard បានចេញផ្សាយអត្ថបទមួយដែលជាកិច្ចសម្ភាសន៍ជាមួយ Ju Hak Nyeon តាមរយៈកម្មវិធី Zoom អំពីការបង្ខំឱ្យចាកចេញពីក្រុមចម្រៀង The Boyz និងការបង់ប្រាក់សំណងទៅកាន់ក្រុមហ៊ុន។

ដើមហេតុនៃបញ្ហានេះ បានចាប់ផ្ដើមនៅថ្ងៃទី២៩ ខែឧសភា នៅពេលដែលក្រុម The Boyz បានចូលរួមកម្មវិធី Asia Star Award ឯទីក្រុង Yakohama ប្រទេសជប៉ុន។ លុះនៅថ្ងៃបន្ទាប់ ដែលត្រូវជាថ្ងៃសម្រាក លោកក៏បានជួបជុំមិត្តភក្ដិជាច្រើននាក់ដើម្បីញ៉ាំស្រា ជាពេលដែលលោកបានជួបជាមួយនឹងអតីតតារាសម្ដែង AV នាង Asuka Kirara ជាលើកដំបូង។

តារាខេប៉ុបរូបនេះអះអាងថា នៅថ្ងៃនោះមានគេលួចថតរូបលោក និង Asuka Kirara ក្នុងរូបភាពថា ពួកគេបានណាត់ជួបគ្នាតែពីរនាក់ ហើយយកទៅលក់ឱ្យកាសែតជប៉ុន Shukan Bunshun។ ក្រោយមក ក៏មានការចែករំលែកថា បុគ្គលទាំង ២រូបនេះ បានជួយដូរសេវាកម្មផ្លូវភេទ ដែលជាទង្វើខុសច្បាប់នៅក្នុងប្រទេសកូរ៉េខាងត្បូង។

ដ្បិត Ju Hak Nyeon និង Asuka Kirara បានចេញមកច្រានចោលការចោទប្រកាន់ និងព្យាយាមស្វែងរកដំណោះស្រាយជាមួយក្រុមហ៊ុន ខណៈពេលដែលប៉ូលិសក៏មិនបានដាក់ពាក្យបណ្ដឹងណាមួយទាក់ទងនឹងហេតុការណ៍នេះក្ដី តែទីបំផុតក្រុមហ៊ុនបានបញ្ចប់កិច្ចសន្យាជាមួយនឹង​តារាប្រុសវ័យ ២៦ឆ្នាំ នៅថ្ងៃទី១៨ ខែមិថុនា។

លុះមកដល់ចុងខែកញ្ញា​ ONE HUNDRED បានផ្ញើសេចក្ដីថ្លែងការណ៍មួយទៅកាន់ Billboard ដោយមិនត្រឹមតែថា ការចោទប្រកាន់ខាងលើនេះគឺជារឿងពិតទេ ថែមទាំងបញ្ជាក់ថា ក្រុមហ៊ុនបានរកឃើញអាកប្បកិរិយាមិនសមរម្យរបស់ Ju Hak Nyeon បន្ថែមទៀត ទើបនាំឱ្យមានការចាត់វិធានការបែបនេះ។

ONE HUNDRED បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ដែលផ្ញើទៅកាន់ Billboard ថា នៅថ្ងៃទី២០ ខែមិថុនា ONE HUNDRED បានប្រកាសថា​ តារាប្រុសរូបនេះបានធ្វើខុសនឹងមាត្រា ៦ ជំពូក ៣ នៃកិច្ចសន្យាផ្ដាច់មុខ ដែលនាំឱ្យក្រុមហ៊ុនសម្រេចបញ្ចប់កុងត្រា។

យ៉ាងណាមិញ Ju Hak Nyeon បានបដិសេធមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ចប់កិច្ចសន្យានោះទេ នាំឱ្យថ្ងៃទី២៤ ក្នុងខែមិថុនា ONE HUNDRED បានដាក់ពាក្យបណ្តឹងទាមទារសំណង ២ពាន់លានវ៉ុន ប្រមាណ ១.៤លានដុល្លារអាមេរិក។ ប៉ុន្មានសប្ដាហ៍ក្រោយមក ក្រុមហ៊ុននេះក៏បានទាមទារប្រាក់សំណងបន្ថែមទៀត ដែលមានតម្លៃជាង ៨ពាន់លានវ៉ុន ឬល្បាក់ ៥.៥លានដុល្លារអាមេរិក។

មានដើមកំណើតជាកូនកសិករ Ju Hak Nyeon បាននិយាយប្រាប់ Billboard ថា៖ “ក្នុងគ្រាកន្លងមក ខ្ញុំប្រាប់ថា ខ្ញុំមិនអាចចុះហត្ថលេខាលើអ្វីទាំងអស់។ ខ្ញុំមិនអាចយល់ស្របតាមចំនួនប្រាក់ដែលក្រុមហ៊ុនទាមទារទេ។ បើនិយាយតាមត្រង់ទៅ បើខ្ញុំពិតជាត្រូវបង់ប្រាក់នោះមែន វាប្រហែលជាចំណុចបញ្ចប់នៃជីវិតខ្ញុំ ហើយខ្ញុំប្រាកដជាអស់ពីខ្លួនជាមិនខាន”។

លោកបានបង្ហាញជំហរថា៖ “ខ្ញុំចង់ឱ្យសាធារណជនដឹងថា ក្រុមហ៊ុនមិនបានការពារសិល្បករ ហើយមិនបានធ្វើអ្វីតាមដែលក្រុមហ៊ុនគួរធ្វើទេ។ បើខ្ញុំចាញ់ក្ដីចំពោះការចោទប្រកាន់ដែលខ្ញុំមិនបានធ្វើពិត ក្រុមហ៊ុនប្រភេទនេះនឹងបន្តប្រើប្រាស់លេសតែមួយសម្រាប់ហេតុការណ៍ស្រដៀងគ្នានៅពេលអនាគតទៀត”។

ទន្ទឹមគ្នានេះ Ju Hak Nyeon បានបញ្ជាក់ថា បច្ចុប្បន្ន លោកមិនបានទាក់ទងទៅសមាជិក The Boyz ទេ ដើម្បីកុំឱ្យមិត្តរួមក្រុមត្រូវជួបបញ្ហាដែលអាចកើតមាន។ ក៏ប៉ុន្តែ លោកប្រាក់ថា លោកនៅមានមិត្តភក្តិច្រើន រួមមានអ្នកដែលធ្វើ និងមិនធ្វើការក្នុងវិស័យសិល្បៈជួយគាំទ្រនៅពីក្រោយ។

“បើខ្ញុំពិតជាមនុស្សខូចមែន ពួកគេនឹងបែរខ្នងដាក់ខ្ញុំបាត់ទៅហើយ។ តែក្រោយមានបញ្ហានេះ នៅមានមិត្តជាច្រើនរូបដែលនៅជឿជាក់ និងគាំទ្រខ្ញុំ ព្រោះគេដឹងថា ខ្ញុំគឺជាមនុស្សបែបណា។ ទំនុកចិត្តទាំងនោះ ពិតជាបានលើកទឹកចិត្តខ្ញុំច្រើនមែនទែន” លោកបញ្ចប់ដូច្នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *