ជីមី បកស្រាយរឿងរៀបការស្ងាត់ៗមិនហៅភ្ញៀវ​អធិកអធមចូលរួមពិធីជយមង្គល

ក្រោយ​បែក​ធ្លាយ​ថា​តារា​ស្រី​រាង​ស្រឡូន​ស្អាត ជីមី ម៉េង និង​គូស្នេហ៍​ដែល​ស្រលាញ់​គ្នា​ជាង ៦​ឆ្នាំ​ចូល​រោងការ​ស្ងាត់​ៗ​កាលពី​សប្ដាហ៍​មុន​នោះ​រួច​មក ព្រឹក​នេះ​ម្ចាស់​ផលិតផល​ផល​ថែរក្សា​ស្បែក​ដ៏​ល្បី​បាន​ចេញ​មុខ​មក​បកស្រាយ​ហើយ។

ជីមី បាន​បញ្ជាក់​ថា អ្នកនាង និងស្វាមីមាន​បំណង​ចង់​រៀបការ​ស្ងាត់​ៗ​បែប​​​ក្រុម​គ្រួសារ​មាន​ចាស់​ទុំ មេបា ដឹងឮ​ក្នុង​ទម្រង់​ប្រពៃណី​ខ្មែរ គ្រាន់តែ​មាន​មនុស្ស​ដែល​នាង​ស្រលាញ់​ចូលរួម​គ្រប់គ្រាន់​ហើយ។ កូន​ក្រមុំ​បន្ត​ទៀត​ថា នាង​ក៏​ចង់​ធ្វើ​ពិធី​ពិសា​ភោជនីយាហារ​អញ្ជើញ​ភ្ញៀវ​ច្រើន​កុះករ​​ដែរ គ្រាន់​ចង់ Surprise ប៉ុណ្ណោះ មិន​នឹក​ស្មាន​ដំណឹង​រៀបការ ខ្ចរខ្ចាយ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយបាត់​ទៅ​ហើយ។

ម្ចាស់​ប្រេន​ខាឡាលីលី បាន​បញ្ជាក់​ថា ភ្ញៀវ​ចូលរួម​ក្នុង​កម្មវិធី​នោះ នាង​អញ្ជើញ​ប្រហែល ២០ នាក់​ប៉ុណ្ណោះ។ ម៉េង ឃុននី គឺជា​ឈ្មោះ​ពិត​របស់​កូន​ក្រមុំ​រូប​ស្រស់ គូ​ជា​មួយ​កំលោះ​សង្ហា​ដែល​ជា​អាណិកជន​មកពី​អាមេរិក នូ ចំណាប់ ហៅ ជីមី។

ពិធី​ការិនី​ចេះ​ច្រើន​ភាសា​រូប​នេះ​បញ្ជាក់​ថា នាង​បាន​ទៅ​រក​គ្រូ ដើម្បី​ដេញ​ពាលា​ថ្ងៃ​រៀបការ ពោល​ទៅ​​ថ្ងៃ ១១ ខែ​កក្កដា ឆ្នាំ ២០២៤ មុន​កម្មវិធី ៧ ថ្ងៃ​ប៉ុណ្ណោះ។ ដោយ​ថ្ងៃ​ខែ​ល្អ គឺ​ត្រូវ​រៀបចំ​មុន​ចូល​​វង្សា​នេះ​ឯង ដោយ​ចូល​រោង​​ការ​ថ្ងៃ ១៨ ខែ​កក្កដា ឆ្នាំ ២០២៤។ ចំណែក​សំបុត្រ​អាពាហ៍ពិពាហ៍ គូស្នេហ៍ ជីមី ទាំង​២ បាន​ចុះ​រួចរាល់​តាំងពី​ឆ្នាំ​មុន​នៅ​សហរដ្ឋអាមេរិក ដែល​នោះ​មាន​ន័យ​ថា ពួកគេ​ក្លាយ​ជា​ប្ដី​ប្រពន្ធ​ស្របច្បាប់​បាត់​ទៅ​ហើយ។

តារា​ស្រី​សម្ដី​មិន​ចេះ​រីងស្ងួត​បាន​បន្ត​ថា កើត​មក​ជា​​​ខ្មែរ ​ គឺ​ត្រូវ​តែ​រៀបការ​តាម​បែប​ប្រពៃណី ទំនៀមទម្លាប់ គោរព​ដូនតា សាច់ញាតិ​ចាស់ទុំ​ទាំងសងខាង។ ទោះ​ជា​រៀបចំ​តែ​មួយ​ព្រឹក​ក៏​ពិត​មែន តែ​មានពិធីសំខាន់​ៗ​​​បែបខ្មែរ​ជាច្រើន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​



Leave a Reply

Your email address will not be published.Required fields are marked *