លាក់ទុកយូរ! បុរសក្នុងក្ដីស្រមៃរបស់ Taeyeon មានអត្ដចរិតបែបនេះ

ថ្មីៗ នេះ Taeyeon សមាជិកក្រុមចម្រៀង Girls’ Generation បានទម្លាយពីអត្ដចរិតបុរសក្នុងក្ដីស្រមៃរបស់ខ្លួន ជាពិសេសព្រមទាំងបានលើកឡើងថាអត្ដចរិតបែបនេះពិតជាទាក់ទាញ និងកក់ក្ដៅ។

បង្ហាញខ្លួនក្នុងកម្មវិធី “Fridge Interview” តារាស្រី Taeyeon បានបើកបង្ហាញ និងទម្លាយពីអត្ដចរិតបុរសក្នុងក្ដីស្រមៃរបស់ខ្លួនឲ្យអ្នកគាំទ្រ និងមហាជនបានដឹង។ តារាស្រីវ័យ ៣៥ ឆ្នាំរូបនេះ បានលើកឡើងថា៖ ប្រភេទមនុស្សប្រុសដែលមានចិត្ដល្អ និងទន់ភ្លន់ ពិតជាមើលទៅទាក់ទាញ មិនថា ទង្វើបន្ដិចបន្តួច សកម្មភាព ឬការនិយាយស្ដីរបស់ពួកគេ។  សម្រាប់នាង អត្ដចរិតទន់ភ្លន់ និងចិត្ដល្អ គឺសំខាន់ជាង រូបរាងខាងក្រៅ។ ជាពិសេស នាងក៏ចាប់អារម្មណ៍ ចំពោះដល់ប្រភេទបុរសដែលមានចំណេះដឹងផ្សេងៗ មិនថា ទាំងក្នុងជីវិត ឬការងារ ដែលនាងអាចរៀនសូត្រពីគេបាន។

នាងបន្ថែមទៀតថា៖ ចំពោះបុរសដែលនាងចាប់អារម្មណ៍ ក៏ជាមនុស្សដែលអាចបែងចែកឲ្យច្បាស់លាស់ផងដែរ។ អ្វីដែលសំខាន់គឺត្រូវទុកនាងសំខាន់។ ជីវិតរបស់មនុស្សម្នាក់មានរឿងជាច្រើនត្រូវធ្វើ ហើយបុរសខ្លះអាចនឹងភ្លេច ឬមិនចាប់អារម្មណ៍អ្នកដែលនៅចំពោះមុខ។ ដូច្នេះគេត្រូវជាមនុស្សចេះឆ្លៀត និងបែងចែកពេលវេលាឲ្យបានត្រឹមត្រូវ។ នាងធ្លាប់ឃើញមនុស្សជាច្រើន​ មិនទុកមិត្ដស្រី ឬដៃគូ របស់ខ្លួនសំខាន់ឡើយ។

នាងបន្ដទៀតថា៖ សម្រាប់រូបរាង នាងមិនសូវរើសឡើយ គ្រាន់តែគេអាចជាមនុស្សដែលស្រឡាញ់សុខភាព ចូលចិត្ដហាត់ប្រាណ និងមានស្នាមញញឹមស្រស់។

មែនទែនទៅ តារាស្រី Taeyeon មិនសូវនិយាយពីអត្ដចរិតបុរសក្នុងក្ដីស្រមៃរបស់ខ្លួនឡើយ ជាហេតុធ្វើឲ្យការបើកបង្ហាញលើកនេះទទួលបានការចាប់អារម្មណ៍ពីមហាជន។ ជាពិសេស រូបនាងបាននិយាយរៀបរាប់លម្អិតពីបុរសក្នុងក្ដីស្រមៃនាងតែម្ដង។

តារាស្រី Taeyeon កើតក្នុងឆ្នាំ ១៩៨៩ នាងមានវ័យ ៣៥ ឆ្នាំហើយ។ នាងបានបង្ហាញខ្លួនជាផ្លូវការក្នុងក្រុមចម្រៀងនារី Girls’ Generation ក្នុងឆ្នាំ ២០០៧។ បច្ចុប្បន្ន នាងផ្ដោតលើអាជីពសិល្បៈទោលរបស់នាងច្រើនជាងក្រុមចម្រៀង។ រូបនាងក៏ទើបបញ្ចេញបទចម្រៀងថ្មីមានចំណងជើងថា “Heaven” នៅដើមខែ កក្កដា ឆ្នាំ ២០២៤៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​