លែងមានការរង់ចាំទៀតហើយ! J-Hope ត្រៀមខ្លួនឡើងឆាកប្រគំតន្រ្តីទោលទី១ ចាប់ពីខែកុម្ភៈនេះតទៅ

តារាចម្រៀងប្រុសសមាជិក BTS លោក​ J-Hope បញ្ចេញកម្មវិធីប្រគំតន្រ្តីទេសចរណ៍ទោលជុំវិញពិភពលោកជាលើកដំបូង ក្រោមឈ្មោះថា “Hope on the Stage” ។

នៅថ្ងៃទី១០ ខែមករានេះ​​ ក្រុមអ្នកគាំទ្រ Army បាននាំគ្នារំជួលចិត្តជាថ្មី បន្ទាប់ពីតារាក្នុងដួងចិត្ត លោក ​ J-Hope បានទម្លាក់កាលវិភាគនៃកម្មវិធីប្រគំតន្ត្រី “Hope on the Stage” ដែលនឹងចាប់ផ្ដើមកម្មវិធីទីមួយនៅថ្ងៃទី២៨ ខែកុម្ភៈ ឯទីក្រុងសេអ៊ូល និងបន្តរហូតដល់ទៅថ្ងៃទី២ ខែមីនាទៅតាមបណ្ដាលប្រទេសនានាទាំងក្នុងទ្វីបអាស៊ី និងទ្វីបអាមេរិកខាងជើង។

BigHit Music បានរៀបរាប់ពីអត្ថន័យនៃឈ្មោះខាងលើនេះថា៖ “ចំណងជើងរបស់ការប្រគំតន្ត្រីនេះមិនត្រឹមតែមានន័យថា J-Hope នៅលើឆាកប៉ុណ្ណោះទេ ប៉ុន្តែចំណងជើងនេះក៏មានបង្កប់ន័យថា J-Hope នឹងបង្ហាញពីក្តីសង្ឃឹម បំណងប្រាថ្នា និងក្តីសុបិនរបស់គាត់ទៅកាន់អ្នកគាំទ្រតាមរយៈឆាកតន្ត្រីមួយនេះផងដែរ”។

“លោកក៏រំពឹងថានឹងអាចបង្ហាញការសម្ដែងផ្សេងៗនៅលើឆាកនេះ ក៏ដូចជាការច្រៀងដោយផ្ទាល់ជាលើកដំបូងនូវបទចម្រៀងពីអាល់ប៊ុមពិសេស HOPE ON THE STREET VOL.1 ដែលជាអាល់ប៊ុមចម្រៀងរៀបរាប់ពីប្រវត្តិរបស់គាត់ផងដែរ” ភ្នាក់ងារបស់សិល្បករចម្រៀងខាងលើ បង្ហើបពីលក្ខណៈពិសេសនៃកម្មវិធីប្រគំតន្ត្រីដូច្នេះ។

នេះជាកម្មវិធីប្រគំតន្រ្តីទោលលើកទីមួយ ក្រោយពី J-Hope ប្រឡូកក្នុងវិស័យខេប៉ុបអស់ពេល ១២ឆ្នាំរួចទៅហើយ ដោយបច្ចុប្បនេះ តារាប្រុសម្ចាស់សំនៀងបទ Daydream គ្រោងនឹងឡើងច្រៀងសរុបចំនួន ៣១វេទិកាក្នុងទីក្រុងចំនួន ១៥ផ្សេងគ្នា ដូចជា ក្រុងម៉ានីល សិង្ហបុរី ហ្សាការតា បាងកក ម៉ាកាវ តៃប៉ិ អូសាកា និងទីក្រុងធំៗក្នុងទ្វីបអាមេរិកខាងត្បូង រួមមានទីក្រុង Brooklyn ទីក្រុង Chicago និងទីក្រុងម៉ិកស៊ិកជាដើម។

គួរបញ្ជាក់ផងដែរថា HOPE ON THE STREET VOL.1 បានបញ្ចេញជាផ្លូវការតាំងតែពីខែមីនា ឆ្នាំ២០២៤មកម៉្លេះ ដែលនេះជាស្នាដៃអាល់ប៊ុមទោលទី២ បន្ទាប់ពី Jack In The Box ដែលចេញកាលពីឆ្នាំ២០២២៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន



Leave a Reply

Your email address will not be published.Required fields are marked *