ផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតសហការជាមួយក្រុមគ្រូពេទ្យជំនាញមកពីសហរដ្ឋអាមេរិកផ្ដល់ជូនការពិនិត្យរកមេរោគបង្កជំងឺមហារីកមាត់ស្បូន ជូនស្ត្រីដែលមានអាយុចាប់ពី ២៥ ដល់ ៦០ ឆ្នាំ ដោយឥតគិតថ្លៃ។
តាមរយៈសេចក្ដីជូនដំណឹងដែលបង្ហោះនៅលើផេកផ្លូវការនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានឱ្យដឹងថា ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៥ ខាងមុខនេះ ក្រុមគ្រូពេទ្យកម្ពុជាសហការជាមួយក្រុមគ្រូពេទ្យ WORLDWIDE HEALING HAND មកពីសហរដ្ឋអាមេរិកផ្ដល់ជូនការពិនិត្យរកមេរោគបង្កជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃជូនស្ត្រីចំនួន២៥០នាក់។
សម្រាប់ការពិនិត្យនេះដែរផ្ដល់ជូនចំពោះស្ត្រីដែលមានវ័យចាប់ពី ២៥ ដល់ ៦០ ឆ្នាំដែលមិនធ្លាប់បានទទួលការវះកាត់ពីមុនមក និងមិនធ្លាប់បានធ្វើតេស្តរកមេរោគបង្កជំងឺមហារីកមាត់ស្បូនក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ។ តាមរយៈសេចក្ដីជូនដំណឹងនេះដែរ សូមបងប្អូនប្រជាពលរដ្ឋទទួលជ្រាបជាព័ត៌មាន និងចូលរួមចែករំលែកបន្តដើម្បីដើម្បីឱ្យបានដឹងគ្រប់ៗ គ្នាផង៕
ប្រភពរូបភាព ៖ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត