ប្ដីប្រពន្ធ Hyun Bin និង Son Ye-jin បរិច្ចាគជាង ២ សែនដុល្លារជួយអ្នកជំងឺខ្វះខាតនៅមន្ទីរពេទ្យក្រោមហេតុផលដ៏រំជួលចិត្ត

ដើមឆ្នាំ២០២៥ គូស្នេហ៍តារាសម្ដែងកូរ៉េខាងត្បូង Hyun Bin និង Son Ye-jin បានប្រកាសបរិច្ចាគប្រាក់ចំនួន ៣០០ លានវ៉ុន ស្មើនឹងប្រមាណ ២ សែនដុល្លារអាមេរិក ដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Asan និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Samsung ក្នុងគោលបំណងជួយព្យាបាលអ្នកជំងឺដែលមានស្ថានភាពលំបាក។

យោងតាមភ្នាក់ងាររបស់ Hyun Bin គឺ VAST Entertainment បានឱ្យដឹងកាលពីពេលថ្មីៗ នាយកដ្ឋានពេទ្យកុមារនៃមន្ទីរពេទ្យទាំងពីរ ក៏ដូចជានាយកដ្ឋានសម្ភព និងរោគស្ត្រី នឹងទទួលបានម្នាក់ ១៥០ លានវ៉ុន។

នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ពួកគេ គូស្នេហ៍តារាល្បីមួយគូនេះ បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះឱកាសដើម្បីជួយអ្នកដទៃ និងបង្ហាញបំណងប្រាថ្នារបស់ពួកគេក្នុងចែករំលែកក្ដីស្រលាញ់ បើទោះបីបន្តិចបន្តួចក៏ដោយ។ គូស្នេហ៍​មួយ​គូ​នេះ​បាន​រៀបរាប់​ថា​៖ ”យើង​សង្ឃឹម​ថា​ភាព​កក់ក្ដៅ​របស់​យើង​នឹង​ទៅ​ដល់​អ្នក​ដែល​កំពុង​ឆ្លង​កាត់​ពេល​ដ៏​លំបាក​ក្នុង​ពេល​នេះ​” ថែមទាំងនិយាយទៀតថា ពួកគេនឹងមានអារម្មណ៍ថាមានកំហុស នៅពេលឃើញកូនរបស់ពួកគេធំឡើងមានសុខភាពល្អ ខណៈក្មេងៗដទៃទៀតជាច្រើនមិនមានសំណាង។

អ្នកទាំងពីរបញ្ជាក់ថា៖ “យើងសង្ឃឹមយ៉ាងស្មោះស្ម័គ្រថាក្មេងៗដែលមានជំងឺនឹងអាចជាសះស្បើយឡើងវិញជាមួយស្នាមញញឹមដ៏បរិសុទ្ធ និងរីករាយរបស់ពួកគេ នៅពេលដែលពួកគេធំឡើងមានសុខភាពល្អ ក្លាយជាអ្នកផ្ដល់ពន្លឺថ្មីដល់ពិភពលោក” ។

គួរបញ្ជាក់ថា ការបរិច្ចាគដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Asan នឹងត្រូវចំណាយលើការព្យាបាលអ្នកជំងឺក្នុងស្ថានភាពលំបាក ខណៈដែលប្រាក់ដែលបានបរិច្ចាគទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Samsung នឹងត្រូវប្រើប្រាស់សម្រាប់មូលនិធិអភិវឌ្ឍន៍របស់មន្ទីរពេទ្យដើម្បីគាំទ្រដល់មន្ទីរសម្ភព និងរោគកុមាររបស់ខ្លួន។

សូមរំឭកថា Hyun Bin និង Son Ye Jin បានរៀបការជាមួយគ្នាកាលពីខែមីនា ឆ្នាំ ២០២២ ហើយបានស្វាគមន៍កូនប្រុសដំបូងរបស់ពួកគេនៅក្នុងខែវិច្ឆិកាឆ្នាំដដែល។ ពួកគេបានសម្តែងរួមគ្នាក្នុងរឿង “The Negotiation” នៅឆ្នាំ ២០១៨ និងរឿង “Crash Landing on You” របស់ទូរទស្សន៍ tvN ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២០ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា



Leave a Reply

Your email address will not be published.Required fields are marked *