១ឈុតនេះបើមិនប្រាប់មិនដឹងថា ឱក សុគន្ធកញ្ញា ទើបសម្រាលបុត្រជាង ៣ ខែនោះឡើយ

តារាចម្រៀងស្រីជួរមុខលំដាប់ប្រទេសកម្ពុជា ឱក សុគន្ធកញ្ញា បានត្រឡប់មកបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជនវិញហើយ ក្រោយរឹងដៃរឹងជើងពីការសម្រាលបុត្រទី២។ប៉ុន្មាន​ថ្ងៃមុនអ្នកនាងត្រូវបានប្រកាសជា BA ផលិតផល Cushion Hang 6in1 របស់អតីតសិល្បការនី ហង្ស ម៉ារីនី និង ពេជ្រ ពេជ្រ ម្ចាស់ហាងលក់ម៉ូតូប្រាក់សម្បត្តិ។

នេះជាការងារ BA ទី២របស់អ្នកម៉ាក់សម័យថ្មី ឱក សុគន្ធកញ្ញា បន្ទាប់ពីអ្នកនាងត្រូវប្រកាសជា BA ផលិតផល JellyFiber របស់ក្រុមហ៊ុន HSO កាលពីដើមខែមេសា ឆ្នាំ ២០២៤ កន្លងទៅ។

អ្វីដែលប្រិយមិត្តចាប់អារម្មណ៍ខ្លាំងក្នុងថ្ងៃប្រកាស BA ថ្មី ម្ចាស់បទ «ទុកស្នាមថើបមួយក៏បងមិនព្រម» បានគ្រងឈុតរ៉ូបពណ៌ខ្មៅរឹបរាង ជះរាងស្លីមស្វែល បើមិនប្រាប់មិនដឹងថា នាងទើបសម្រាលបុត្រទី២បានជាង ៣ ខែនោះឡើយ។

សម្រស់របស់អ្នកម្តាយកូន២ ពិតជាស្រស់ស្អាតខ្លាំង ហើយទាក់ទាញ់ខ្លាំងមែនទែន រហូតអ្នកជុំវិញខ្លួននាំគ្នាលាន់មាត់សរសើរគ្រប់ៗគ្នា។ ក្រៅពីការងារ BA តារាចម្រៀង ឱក សុគន្ធកញ្ញា ចាប់ផ្តើមទទួលការងារផ្សេងៗ រួមទាំងការថតប្រម៉ូតផ្សព្វផ្សាយ និងស៉្បតពាណិជ្ជកម្មជាដើម។ 

ក្រោយរយាលដៃពីការងារសិល្បៈមួយរយៈធំ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានវិលត្រឡប់មកកាន់កាប់តំណែងជា Judge ការប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៥ ដើម្បីស្វែងរកតារាចម្រៀងជំនាន់ថ្មីបន្ទាប់ពីកំលោះតូច លោក លឹម តិចម៉េងត។

យ៉ាងណាមិញ តារាស្រីល្បីឈ្មោះប្រចាំផលិតកម្ម រស្មីហង្សមាស ពុំទាន់មានស្នាដៃចម្រៀងថ្មីទម្លាក់លើទីផ្សារនៅឡើយទេ ខណៈដែលអ្នកគាំទ្រទន្ទឹងរង់ចាំមើលយ៉ាងអន្ទះសា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ