អ៊ិន លក្ខិណា ចេញដំណើរទៅប្រកួត Miss Cosmo International 2024 ថ្ងៃនេះហើយ!

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

តាម​រយៈ​ការ​ឡាយ​ផ្ទាល់​ពី​ផេក​ផ្លូវ​ការ​ Miss Cosmo Cambodia នា​ព្រឹក​ថ្ងៃ​​ ១២​ ខែ​កញ្ញា​ ឆ្នាំ ​២០២៤ បវរកញ្ញារូបស្រស់ ​​អ៊ិន​ លក្ខិណា ​បាន​មក​ដល់​ប្រលាន​យន្តហោះ​​ខ្មែរ​ត្រៀម​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម​ ដើម្បី​ចូលរួម​ប្រកួត​ ​Miss Cosmo international 2024​។​

​នៅ​ក្នុង​ការ​ចេញ​ដំណើរ​នេះ ក៏​មាន​ការ​ជូន​ដំណើរ​ដោយ​ផ្ទាល់​ពី​សំណាក់​អ្នក​នាង ​អ៊ឹម ​សុគន្ធា ​នាយិកា​ Miss Grand Cambodia និង​​អ្នក​គាំទ្រ​របស់ ​លក្ខិណា​ ផង​ដែរ​។​ ដោយឡែក បង្ហាញ​ការ​តាំង​ចិត្ត​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​ ក៏​ដូច​ជា​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ អ៊ិន​ លក្ខិណា បាន​ប្ដេជ្ញា​នាំ​យក​​ជយលាភី​ត្រឡប់​មក​កាន់​ជាតិ​មាតុភូមិ ​ព្រម​ទាំង​ពាំនាំ​​​ចំណេះ​ដឹង​ថ្មី​ និង​ការ​ចែក​រំលែក​ល្អ​ៗ​​ពី​ក្រៅ​ប្រទេស​ទៀត​ផង​។​ ព្រម​ជាមួយ​គ្នា​នេះ​ដែរ​ Miss Cosmo Cambodia 2024 សុំ​ឱ្យ​មាន​ការ​គាំទ្រ​យ៉ាង​ផុស​ផុល​ពី​សំណាក់​ប្រជាជន​កម្ពុជា​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​គាំទ្រ​កញ្ញា​តាម​រយៈ​ការ​ប្រកួត​ក្នុង​វគ្គ​នiមួយៗ​ក្នុង​កម្មវិធី​នា​លើក​នេះ​។​

គួរ​ឱ្យ​ដឹង​ដែរ​ថា ​បវរ​កញ្ញា​សម្បុរ​ស្រអែម​ស្រស់​រូប​នេះបាន​បង្ហើប​ឱ្យ​អ្នក​គាំទ្រ​​បាន​ដឹង​អំពី​កាល​បរិច្ឆេទ​នៃ​ការ​ប្រកួត​ដោយ​នៅ​ថ្ងៃ​ ១០​ ខែ​តុលា​ ឆ្នាំ ​២០២៤ ​​ជា​ការ​ប្រកួត​ Final ខណៈ​ថ្ងៃ​ ២ ​ខែ​តុលា ឆ្នាំ ២០២៤ ​ជា​ថ្ងៃ​ប្រកាស​លទ្ធផល។ ​សម្រាប់​បង​ប្អូន​ដែល​មាន​បំណង​ចង់​ចូលរួម​អាច​អញ្ជើញ​បាន​ដោយ​ផ្ទាល់​នៅ​ទី​ក្រុង​ហូជីមិញ ​ប្រទេស​វៀតណាម៕

ទស្សនាការ Live ផ្ទាល់ពីផេកផ្លូវការ Miss Cosmo Cambodia ៖ https://www.facebook.com/61561155777944/videos/482632731345780



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *