HyunBin និង Son YeJin ធ្វើរឿងដ៏ល្អមួយជាកាដូមុនថ្ងៃរៀបការ

ដូចប្រិយមិត្តជាច្រើនបានដឹងរួចមកហើយថា គូស្នេហ៍ល្បីល្បាញក្នុងរឿង “Crash Landing On You” គឺតារាប្រុស ​ HyunBin និងតារាស្រី Son YeJin នឹងត្រៀមដឹកដៃគ្នាចូលរោងការឆាប់ៗនាពេលខាងមុខ បន្ទាប់ពីប្រកាសឱ្យមហាជនបានដឹងកាលពីខែ កុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ។ ជាការពិតណាស់ ដំណឹងមួយនេះពិតជាធ្វើឱ្យបណ្ដាអ្នកគាំទ្រជាច្រើនជុំវិញពិភពលោកមានក្ដីរំភើបខ្លាំង និងចូលរួមអបអរដោយបញ្ចេញមតិជូនពរជាហូរហែរលើបណ្ដាញសង្គមអ៊ីនធើណេត។

មិនត្រឹមជាតារាមានប្រជាប្រិយភាពអ្នកទាំងពីរក៏ជាតារាកូរ៉េដែលតែងតែចូលរួមចំណែកក្នុងសង្គមដូចជាបរិច្ចាគប្រាក់ផ្ទាល់ខ្លួនជួយដល់ក្មេងៗ ខ្វះខាត និងកំឡុងពេលកូវីត ១៩ រីករាលដាលជាដើម។ ថ្មីៗនេះដែរ អ្នកទាំងពីរក៏បានបរិច្ចាគប្រាក់យ៉ាងច្រើនក្រាស់ក្រែលរហូតដល់ជាង ១៦ ម៉ឺនដុល្លារអាមេរិកជួយដល់ជនរងគ្រោះពីការឆេះព្រៃនៅតំបន់ Uljin និង GangWondo។

សម្រាប់ការបរិច្ចាគនេះដើមឡើយអ្នកទាំងពីរគឺមិនបានប្រកាសអ្វីនោះឡើយ ប៉ុន្ដែខាងសមាគមនៃក្ដីសង្ឃឹម និងការពារព្រៃឈើរបស់ប្រទេសកូរ៉េខាងត្បូងក៏បានប្រកាស និងថ្លែងអំណគុណយ៉ាងជ្រាលជ្រៅដល់តារាប្រុសស្រីទាំងពីរ។ តាមរយៈប្រភពដដែលបានបញ្ជាក់ថា  “HyunBin និង Son YeJin បានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនសរុបចូលគ្នា ២០០ លានវ៉ុន ឬស្មើនឹង ១៦១,៨៨៤ ដុល្លារ ដើម្បីជួយគាំទ្រដល់ជនរងគ្រោះពីការឆេះព្រៃ ហើយប្រាក់ដែលបានបរិច្ចាគនឹងយកទៅជួយដល់ជនរងគ្រោះ និងទិញសម្ភារៈចាំបាច់ផ្សេងៗដែលត្រូវប្រើប្រាស់។

ក្រោយពីបានដឹងដំណឹងបរិច្ចាគ មហាជនជាច្រើនបានសរសើរ និងអរគុណចំពោះទឹកចិត្តរបស់អ្នកទាំងពីរហើយប្រាក់នេះជាចំណែកមួយក្នុងការជួយដល់អ្នករងគ្រោះ និងជារឿងល្អប្រពៃមួយ។ មិនតែប៉ុណ្ណោះ វាក៏ជាកាដូមួយដែលអ្នកទាំងពីរធ្វើឡើងមុនរៀបការជួយបានទាំងមនុស្សដែលកំពុងត្រូវការជំនួយ ថែមទាំងសប្បាយចិត្តផងដែរ។

គួរបញ្ជាក់ ប្រសិនបើគ្មានអ្វីប្រែប្រួលអ្នកទាំងពីរនឹងដឹកដៃគ្នាចូលរោងការនៅក្នុងខែ មីនា នេះហើយដែលប្រព្រឹត្តនៅសណ្ឋាគារលំដាប់អភិជន Walkerill hotelនៅចំកណ្ដាលទីក្រុង ស៊េអូល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច