មានគុណសម្បត្តិទាំងនេះចាត់ទុកជាស្រីឆ្លាត និងទាក់ទាញជាងមុខស្អាតទៀត

បុរស​ទាំងអស់​មិន​ប្រាកដ​ថា​សម្លឹង​មើល​នារី​ស្អាត​ដោយ​ផ្អែក​លើ​រូប​សម្រស់​ខាង​ក្រៅ​ឡើយ តែ​អាច​មកពី​ចំណុច​ស្អាត​ពី​ខាង​ក្នុង​ទៅ​វិញ​ទេ។ ដូចនេះ​មិន​ចាំ​បាច់​មាន​រូប​រាង​លេចធ្លោ​នោះ​ទេ ឲ្យ​តែ​អ្នក​មាន​គុណ​សម្បត្តិ​ទាំង​នេះ អ្នក​ច្បាស់​ជា​ក្លាយជា​នារី​ដែល​មាន​ភាព​ឆ្លាត​វៃ​បំផុត​ក្នុង​ក្រសែ​ភ្នែក​បុរស ព្រម​ទាំង​ដៃគូ​ដ៏​សក្ដិសម​ដែល​គាត់​ខ្វះ​មិន​បាន។

មនុស្ស​ស្រី​ក្លាហាន និង​មាន​គំនិត​សុទិដ្ឋិនិយម គឺ​ធ្វើឲ្យ​មនុស្ស​ប្រុស​មាន​មោទនភាព​ដែល​មាន​ដៃគូ​មាន​ចំណុច​នេះ។ ភរិយា​ក្លាហាន​តែងតែ​លើក​មុខមាត់​លើ​ស្វាមី។ ប្រុស​ៗ​យល់​ឃើញ​ថា​គ្មាន​អ្វី​ដែល​មាន​មោទនភាព និង​រីករាយ​ខ្លាំង​ជាង​ការ​ដឹង​ថា មាន​ប្រពន្ធ​ដែល​ក្លាហាន​នឹង​ការ​ប្រឈមមុខ​ជាមួយ​ការ​លំបាក និង​សម្ពាធ​ទាំងអស់​នៃ​ជីវិត ព្រម​ទាំង​ការងារ​ដោយ​ទំនុក​ចិត្ត​នោះ​ទេ។ មនុស្ស​ស្រី​បែប​នេះ​ផ្ទៃ​មុខ​មាន​ស្នាម​ញញឹម​ជានិច្ច មាន​ភាព​ទន់ភ្លន់ សុភាព ចំពោះ​បញ្ហា​ប្រឈម ប៉ុន្តែ​ក៏​តឹងតែង​បំផុត នោះ​ជា​អ្វី​ដែល​បុរស​តែងតែ​ងប់ងុល​នឹង​ដៃគូ​។

ចំណុច​មួយ​វិញ​ទៀត​ទាក់ទង​នឹង​ការ​និយាយ​សំដី​ពីរោះ ធ្វើឲ្យ​នរណា​ៗ​ក៏​លង់ និង​ចង់​នៅ​ក្បែរ​ដែរ។ មនុស្ស​មួយ​ចំនួន​ក៏​ធ្លាប់​លង់​នឹង​សំឡេង​ទាំង​ដែល​មិន​បាន​ជួបមុខ។ ស្ត្រី​ដែល​មាន​សំឡេង​ពីរោះ​ទាក់ទាញ​ការ​ចាប់អារម្មណ៍​របស់​បុរស​ដោយ​ការ​និយាយ​សំដី​ផ្អែម មាន​ចំណេះ​ដឹង​ពី​រឿង​ដែល​កំពុង​តែ Trend យល់ដឹង និង​ចេះ​និយាយ​ណែនាំ​អំពី​ខ្លួនឯង។

ចំណែក​ផ្នែក​ទាក់ទាញ​មួយ​ទៀត​គឺ​ស្ត្រី​ដែល​ដឹង​ពី​ពេលវេលា​ត្រឹមត្រូវ​ដើម្បី​នៅ​ស្ងៀម។ ស្ត្រី​និយាយ​ច្រើន​មិន​ចាំ​បាច់​ល្ងង់​ទេ។ ស្ត្រី​ដែល​នៅ​ស្ងៀម មិន​ចាំ​បាច់​ដឹង​ពី​អាកប្បកិរិយា​បែប​ណា​នោះ​ទេ។ វា​សំខាន់​ណាស់​ដែល​អ្នក​ដឹង​ថា​ពេល​ណា​ត្រូវ​និយាយ និង​ពេល​ណា​ត្រូវ​នៅ​ស្ងៀម។

បុរស​មិន​ខ្លាច​នឹង​ស្ដាប់​ស្ត្រី​របស់​ខ្លួន​ទេ ប៉ុន្តែ​ត្រូវ​និយាយ​នៅ​កន្លែង​ត្រឹមត្រូវ។ ស្ត្រី​ឆ្លាត​មិន​ត្រូវ​ទុក​ឲ្យ​បុរស​និយាយ​សម្ដី​ដែល​គ្មាន​តម្លៃ​ទេ។ ត្រូវ​និយាយ​ឲ្យ​ចំ​ពេល​ដែល​ដៃគូ​ចង់​ស្ដាប់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​


បុរស​មិន​ខ្លាច​នឹង​ស្ដាប់​ស្ត្រី​របស់​ខ្លួន​ទេ ប៉ុន្តែ​ត្រូវ​និយាយ​នៅ​កន្លែង​ត្រឹមត្រូវ។ ស្ត្រី​ឆ្លាត​មិន​ត្រូវ​ទុក​ឲ្យ​បុរស​និយាយ​សម្ដី​ដែល​គ្មាន​តម្លៃ​ទេ។ ត្រូវ​និយាយ​ឲ្យ​ចំ​ពេល​ដែល​ដៃគូ​ចង់​ស្ដាប់៕