តួស្រី Harry Potter ជាប់បម្រាមបើកបរ ៦ ខែ ដោយសារ​បើកឡាន​ហួសល្បឿនកំណត់

តុលាការអង់គ្លេសបានបញ្ជាក់ប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃទី១៦ ខែកក្កដា ថាតារាសម្តែងស្រីដ៏ល្បី Emma Watson ត្រូវបានតុលាការសម្រេចហាមឃាត់មិនឱ្យបើកបររយៈពេលប្រាំមួយខែសម្រាប់ការបើកបរលើសល្បឿនកំណត់។

តារាស្រីអង់គ្លេសដែលគេស្គាល់ច្រើនតាំងពីវ័យកុមារ សម្រាប់ការសម្ដែងក្នុងស៊េរីរឿង “Harry Potter” និងក្រោយមកតាមរយៈរឿង “Beauty and the Beast” ត្រូវប៉ូលិសចាប់បានថាបានបើកបររថយន្ត Audi ពណ៌ខៀវក្នុងល្បឿន ៣៨ ម៉ាយក្នុងមួយម៉ោង ក្នុងតំបន់ Oxford ភាគអាគ្នេយ៍នៃប្រទេសអង់គ្លេស ដែលមានការកំណត់ល្បឿនត្រឹម ៣០ ម៉ាយ ឬស្មើនឹង ៤៨ គីឡូម៉ែត្រក្នុងមួយម៉ោង កាលពីល្ងាចថ្ងៃទី ៣១ ខែកក្កដាឆ្នាំមុន។

បន្ថែមពីនេះ តារាសម្ដែងវ័យ ៣៥ ឆ្នាំ ដែលបាននិងកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ Oxford University តាំងពីខែកញ្ញា ឆ្នាំ២០២៣ រូបនេះក៏ត្រូវបានតុលាការបញ្ជាឱ្យបង់ប្រាក់ពិន័យចំនួន ១៤០០ ដុល្លារអាមេរិកទៀតផងដែរ។ ​ក្នុង​អំឡុង​ពេល​សវនាការ នាង​មិន​បាន​ចូលរួម​នោះ​ទេ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ពិន្ទុលើប័ណ្ណបើកបររបស់ Watson នៅសល់ចំនួន ៩ មុនពេលការចោទប្រកាន់លើការបើកបរលើសល្បឿននេះ ។

យ៉ាងណាក៏ដោយ Watson មិនមែនជាតារា “Harry Potter” តែម្នាក់នោះទេដែលត្រូវបានចោទប្រកាន់ពីបទបើកបរលើសល្បឿនកំណត់កាលពីថ្ងៃពុធ ដោយតារាសម្ដែងរឿងនេះរូបទៀតគឺតារាវ័យ ៧៦ ឆ្នាំ Zoe Wanamaker ក៏ត្រូវបានដកហូតសិទ្ធិមិនឱ្យបើកបររយៈពេលប្រាំមួយខែ ក្នុងថ្ងៃជាមួយគ្នាដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ



Leave a Reply

Your email address will not be published.Required fields are marked *