សមាជិក BTS Jin និង J-Hope បានបង្ហាញឱ្យឃើញម្តងទៀតនូវឥទ្ធិពលលំដាប់សាកលមិនអាចប្រៀបផ្ទឹមបានរបស់ពួកគេ ដោយអាចលក់សំបុត្រចូលទស្សនាការប្រគំតន្ត្រីទោលរបស់ខ្លួនអស់គ្មានសល់ នៅតំបន់ផ្សេងៗនៃពិភពលោកក្នុងពេលតែមួយ។


ជាក់ស្ដែង Jin បានបង្កើតកំណត់ត្រាដ៏សំខាន់មួយទៀតជាមួយនឹងការប្រគំតន្ត្រីទោលដំបូងរបស់លោក ‘RUNSEOKJIN_EP.TOUR’ នៅទីក្រុង Osaka ប្រទេសជប៉ុន។ ការប្រគំតន្ត្រីនៅទីក្រុង Osaka នោះបានធ្វើឡើងចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែកក្កដា ហើយទីកន្លែងទាំងមូលត្រូវបានបំពេញដោយអ្នកទស្សនាគ្រប់កៅអី សូម្បីតែផ្នែកខាងលើបំផុតដែលមើលអ្វីមិនសូវឃើញការដោយ។ ជាលទ្ធផល ការប្រគំតន្ត្រីទោលរយៈពេលពីរថ្ងៃរបស់ Jin មានអ្នកចូលរួមរហូតដល់ ១៣០ ០០០ នាក់។
ការប្រគំតន្ត្រីទេសចរណ៍ ‘RUNSEOKJIN_EP.TOUR’ របស់ Jin មានកាលវិភាគសម្ដែងចំនួន ១៨ ឆាកនៅទីក្រុងចំនួន ៩ ក្នុងប្រទេសផ្សេងៗហើយគ្រោងនឹងបន្តរហូតដល់ថ្ងៃទី ១០ ខែសីហា។



ចំណែកឯ J-Hope ក៏ទទួលបានជោគជ័យយ៉ាងខ្លាំងដូចគ្នាលើឆាកតន្ត្រី Lollapalooza នៅឯមហោស្រពតន្ត្រីនៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។ ក្នុងនោះកម្មវិធីដែល J-Hope ឡើងសម្ដែងបានលក់សំបុត្រអស់ ៧០ ០០០ សន្លឹក ដោយមានអ្នកទស្សនាពេញពហុកីឡដ្ឋាន Olympiastadion នៅថ្ងៃទី ១៣ ខែកក្កដា។
អ្នកលេងអ៊ីនធឺណេតកូរ៉េមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងអំណាចលក់សំបុត្រការប្រគំតន្ត្រីទោលរបស់តារាទាំងពីរ និងបានប្រមូលផ្តុំគ្នានៅក្នុងសហគមន៍អនឡាញដើម្បីចែករំលែកភាពរំភើបរបស់ពួកគេ។
នៅក្នុងការ Live វីដេអូជុំគ្នាកាលពីថ្ងៃទី១ ខែកក្កដា សមាជិកទាំង ៧ របស់ BTS បានឱ្យដឹងថា ពួកគេនឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកក្នុងខែនេះ ដើម្បីចាប់ផ្តើមធ្វើការលើបទចម្រៀងថ្មី ហើយនឹងចេញអាល់ប៊ុមបន្ទាប់របស់ខ្លួននៅដើមឆ្នាំក្រោយ មុនពេលចាប់ផ្ដើមដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោក ៕



















































Account
Security
Favourite Content