ជប៉ុនបំបែកកំណត់ត្រា មានល្បឿនអ៊ីនធឺណិតលឿនជាងគេ អាចទាញយករឿងទាំងអស់នៅលើ Netflix ក្នុងពេលត្រឹម ១វិនាទី

ប្រទេសជប៉ុន បានបំបែកកំណត់ត្រា ជាមួយនឹងល្បឿនអ៊ីនធឺណិតថ្មី ក្នុងកម្រិត ១.០២ Petabit ក្នុងមួយវិនាទី ដែល្បឿននេះ លឿនជាងល្បឿនអ៊ីនធឺណិតជាមធ្យមរបស់សហរដ្ឋអាមេរិក ដល់ទៅ ៣.៥លានដង។

យោងតាមការចុះផ្សាយរបស់កាសែត Hindustan Times កាលពីថ្ងៃទី១២ ខែកក្កដា កន្លងទៅ វិទ្យាស្ថានជាតិបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងរបស់ជប៉ុន ហៅកាត់ថា NICT បានប្រកាសឱ្យដឹងថា បច្ចុប្បន្នប្រទេសជប៉ុនមានល្បឿនអ៊ីនធឺណិតដល់ទៅ ១.០២ Petabit ក្នុងមួយវិនាទី ល្មមអាចទាញយករឿងទាំងអស់នៅលើ Netflix និងអត្ថបទជាភាសាអង់គ្លេសនៅលើ Wikipedia ទាំងមូល ដោយចំណាយពេលត្រឹម ១វិនាទីប៉ុណ្ណោះ។

ល្បឿនអ៊ីនធឺណិតនេះ គឺជាល្បឿនមួយដែលឈានមុខគេនាពេលបច្ចុប្បន្ន បើប្រៀបធៀបនឹងប្រទេសជាច្រើនជុំវិញពិភពលោក។ ជាក់ស្ដែងល្បឿននេះ គឺមានសន្ទុះលឿនជាងល្បឿនអ៊ីនធឺណិតជាមធ្យមរបស់សហរដ្ឋអាមេរិក ដល់ទៅ ៣.៥លានដង ឬលឿនជាងល្បឿនអ៊ីនធឺណិតជាមធ្យមរបស់ប្រទេសឥណ្ឌាដល់ទៅ ១៦លានដង ក្នុងកម្រិត ៦៣.៥៥ Megabit ក្នុងមួយវិនាទី។

គួរឱ្យដឹងផងដែរថា គម្រោងនេះគឺជាកិច្ចសហការរវាង NICT ក្រុមហ៊ុន Sumitomo Electric និង​អ្នក​ស្រាវជ្រាវ​អឺរ៉ុប ដោយមានគោលបំណងចង់បង្ហាញថា អ៊ីនធឺណិតល្បឿនលឿនកម្រិតនេះ គឺអាចដាក់ឱ្យប្រើប្រាស់ក្នុងរយៈចម្ងាយឆ្ងាយបាន តាមរយៈហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតដែលកំពុងប្រើប្រាស់ស្រាប់ក្នុងពេលបច្ចុប្បន្ន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *