ក្រុមការងារ និងតារាបារមី បានទៅដល់ទឹកដីមហាអំណាចអាមេរិកហើយនោះ អ្នកទាំងអស់គ្នា ក៏បានទៅដើរលេង ហើយក៏បានទៅទស្សនាការិយាល័យ empire។ រូបភាពជាអាល់ប៊ុមដែលកញ្ញា រ៉េត ស៊ូហ្សាណា បានបង្ហោះលើបណ្ដាញសង្គម ឃើញថាតារាប្រុសស្រីទាំង ៥ សប្បាយរីករាយ។


ស្ទីល៍នៃការរៀបចំខ្លួនម្នាក់ៗពីតារារបស់ផលិតកម្មបារមី ពិតជាឡូយអស្ចារ្យ។ តាមរយៈរូបភាពដែល ហ្សាណា បង្ហោះលើហ្វេសប៊ុកច្រើនសន្លឹកបានឲ្យឃើញថា ទាំង វណ្ណដា វណ្ណថាន នរិទ្ធ និង យូហៃ ពិតជាត្រូវដងត្រូវផ្លែគ្នាណាស់ ទាំងការដើរហើរពិតជាចូលគ្នាបានល្អ។
កាលពីព្រឹកថ្ងៃ១៤ ខែកក្កដា ឆ្នាំ ២០២៥ សិល្បករជាច្រើនរបស់ផលិតកម្មបារមី បានចាកចេញពីមាតុប្រទេស ដើម្បីទៅបំពេញការងារនៅអាមេរិកមួយរយៈ។ តារាប្រចាំផលិតកម្មបារមី ដែលទៅប្រគំតន្ត្រីនៅក្រៅប្រទេសពេលនេះមានដូចជា ម៉ាន់ វណ្ណដា, វណ្ណថាន, នរិទ្ធ, យូហៃ និងតារាស្រីតែម្នាក់ នោះគឺ រ៉េត ស៊ូហ្សាណា។
ដោយនៅថ្ងៃ ១៩ ខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ តារារបស់ផលិតកម្មបារមីទាំងអស់ នឹងឡើងសម្ដែងនៅព្រឹត្តិការណ៍ Sabaidee Fest៕












រូបភាព៖ Suzana Reth, Baramey Production និង empire





















































Account
Security
Favourite Content