តារាចម្រៀងស្រីស៊ិចស៊ី រ៉ាប៊ី ទើបទម្លាយរឿងមួយដែលធ្វើឱ្យមហាជននឹកស្មានមិនដល់នៅពីក្រោយចំណងអាពាហ៍ពិពាហ៍របស់អ្នកនាង និងស្វាមីជាកីឡាករបាល់ទាត់ល្បីឈ្មោះ ពិតជាមិនអាចកើតឡើងបាននោះទេបើមិនមានការបើកផ្លូវ ព្រមទាំងការផ្ដល់ដំបូន្មានរបស់អ្នកម្ដាយ។

ជាតារាចម្រៀងស្រីរូបនេះចូលចិត្តនិយាយស្ដីត្រង់ៗ ចំៗ មិនខ្លាចអ្នកណា ហើយក៏ជាកូនស្រីដ៏ល្អម្នាក់នៅក្នុងគ្រួសារស្ដាប់បង្គាប់អ្នកមានគុណទៀត។ តាមរយៈ Podcast មួយ រ៉ាប៊ី បានទម្លាយឱ្យមហាជនបានដឹងថាម្ដាយបង្កើតគឺជាចំណែកដ៏ធំដែលធ្វើឱ្យអាពាហ៍ពិពាហ៍អ្នកនាង និងកីឡាករ Nick Taylor កើតឡើង។
ម្ចាស់បទ «រាំញ័រ» រូបនេះបានឱ្យដឹងថាម្ដាយនាងតែងនិយាយប្រាប់ពីលក្ខណៈសម្បត្តិរបស់មនុស្សប្រុស សំដៅមនុស្សប្រុសដែលល្អ មានទំនួលខុសត្រូវដែលអាចពឹងពាក់ដើរផ្លូវជីវិតរួមគ្នាបាន។ ការទូន្មានប្រៀនប្រដៅជារឿយៗរបស់អ្នកអ្នកមានគុណបានធ្វើឱ្យ រ៉ាប៊ី ប្រែក្លាយពីមនុស្សស្រីដែលមិនសូវមានភាពជឿជាក់លើមនុស្សបុរសព្រមបើកចិត្តទទួលយកការស្រលាញ់ពី Nick និងកសាងជីវិតអាពាហ៍ពិពាហ៍។ រ៉ាប៊ី បន្តទៀតថា៖ «ម៉ាក់ជាមនុស្សចាស់ទុំ និងមានបទពិសោធន៍ជីវិតច្រើន អ៊ីចឹងហើយរាល់ពាក្យសម្ដីរបស់គាត់ដូចជាបង្ហាញផ្លូវឱ្យកូនស្រី ជាពិសេសក្នុងរឿងរើសគូស្រករហ្នឹងតែម្ដង»។








តាមរយៈការរៀបរាប់ខ្លីៗតែបង្កប់ក្ដីគោរព និងការស្រលាញ់ក្នុងនាមជាកូនម្នាក់នៅក្នុងគ្រួសារបានធ្វើបណ្ដាអ្នកគាំទ្រជាច្រើនរបស់ រ៉ាប៊ី ពេញចិត្តនិងស្រលាញ់នាងកាន់តែខ្លាំង ដោយមិននឹកស្មានថាតារាស្រីដែលមានចរិតរឹងមាំបែរជាកូនដែលប្រកបដោយធម៌ថែមជាមួយការគោរពស្ដាប់ដំបូន្មានអ្នកម្ដាយបែបនេះ៕
រូបភាព ៖ Rabee & Image Hunter Photography





















Account
Security
Favourite Content