ស្ញប់ស្ញែងណាស់! Influencer ពិដោរ ស្វះស្វែងរកអ្នកឧបត្ថម្ភបានមិនចេះតិចពីខ្មែរ ឱ្យគូស្នេហ៍ពេលប្រឡងជាប់

គួរ​ឱ្យ​សរសើរ​ អ្នក​ផលិត​មាតិកា​ស្រី​ល្បីឈ្មោះ ពិដោរ ដែលបាន​​ជួយ​ជ្រោមជ្រែង​ដៃ​គូស្នេហា ​​តាម​រយៈ​ការ​​​រក​ក្រុមហ៊ុនឧបត្ថម្ភ​ដល់​ការងារ​សង្សារ ក្រោយ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ដាក់​ពាក្យ​ចូល​រួមកម្មវិធី ​​ដំណើរ​អាកាសចរណ៍​ សម្រាប់​​អ្នក​បើក​យន្តហោះ​​វ័យ​ក្មេង​ នៅ​​ប្រទេស​បារាំង​។​​

មហាជន​អ្នក​លេង​ក្នុង​បណ្ដាញ​សង្គម​​ដែល​តែង​តាម​ដាន​វីដេអូ​អ្នក​ផលិត​មាតិកា​ខ្មែរ​ម្នាក់​ដែល​មាន​ឈ្មោះ​ ហម ​សុវណ្ណ​​ពិដោរ (Ham Pidor) ប្រាកដ​ជា​​​ដឹងពី​ដំណើរ​រឿង​ខ្លះ​ៗ​នៃ​ជីវិត​គូ​​របស់​នាង​ និង​សង្សារ​​​ជាជន​ជាតិបរទេស និង​ជា​អ្នក​រៀនបើក​យន្តហោះ​មួយ​រូប​​ផង​ដែរ​នោះ។ ​ខណៈ​ថ្មី​ៗនេះ គូ​ស្នេហ៍​ទាំង​ពីរ​ត្រូវ​បាន​មហាជន​កោត​សរសើរ​ ក៏​ដូចជា​អបអរ​​ជោគជ័យ​មួយ​ដ៏​ត្រចះត្រចង់​​កើត​ចេញ​​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ពួកគេ​​។ ​

​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​ សង្សារ​សំណព្វ​ចិត្ត​របស់​ Influencer​​ ស្រី​រូបដែល​តែងតែ​ចែក​រំលែក​ចំណេះដឹង និង​លើក​ទឹកចិត្ត​ដល់​ជំនាន់​ក្រោយរូបនេះ ​បាន​ប្រឡង​ជាប់​ក្នុង​កម្មវិធី​ TOUR AÉRIEN des jeunes pilots ​ឬ​ប្រែ​ថា​ ដំណើរ​អាកាសចរណ៍ ​សម្រាប់​​​​ពីឡុត​វ័យ​ក្មេង​ ដែល​រៀប​ចំ​ឡើង​​​សហព័ន្ធ​អាកាសចរណ៍​បារាំង ​ក្នុង​ការ​ផ្ដល់​ឱកាស​ដល់ពីឡុត​​វ័យ​ក្មេង​ជួប​និង​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​គ្នា​។ ​

ជា​លទ្ធផល​ដៃ​គូរបស់ Influencer ខាង​លើ​ក៏​បាន​ជាប់​ក្នុង​ចំណោម​ ៤៥​ នាក់ ដែល​បាន​ពីការចម្រាញ់​ក្នុង​បេក្ខភាព​​ជា​ច្រើន​នាក់រយនាក់​។​ ប៉ុន្តែ​ឧបសគ្គ​បន្ទាប់​នោះ​គឺ​រាល់​ពីឡុត​ជាប់​ទាំង ​អស់​​ចាំ​បាច់​ត្រូវ​ស្វែង​រក​ Sponsor ដើម្បី​រ៉ាប់រង​រាល់​ការ​ចំណាយ​នៅ​លើ​ការ​ហោះ​ហើរ​ក្នុង​កម្មវិធី​មួយ​នេះ​ដោយ​ខ្លួនឯង​។​

មិន​មើល​​នឹង​ភ្នែក​​ អ្នក​ផលិត​មាតិកាពូកែ​វោហារ​​រូប​នេះ​បាន​ខិត​ខំ​ស្វះ​ស្វែង​រក​បាន​ sponsor មិន​ចេះ​តិច​​ពី​ខ្មែរ ដើម្បី​ជួយ​ក្នុង​ការ​រ៉ាប់​រង​ការ​ចំណាយ​ក្នុង​ដំណើរ​ការ​ងារ​មួយ​នេះ​ពិត​ជា​គួរ​ឱ្យ​សរសើរខ្លាំងណាស់​។​ តាម​រយៈ​ការ​បង្ហាញ​ខាង​លើ​ចង់​​ផ្ញើ​ជា​សារ​ទៅ​កាន់​មហាជន​ថា​​ការ​ស្រលាញ់​មិន​ប្រកាន់​ពូជ​សាសន៍ ​ឬ​ពណ៌​សម្បុរ​ និង​មួយ​វិញ​ទៀត​ក្នុង​នាម​ជា​ដៃ​គូ​ស្នេហា ​​​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​​៕​​​​​​​​​​​​​​​​​

វីដេអូដែលគាត់បានស្វែងរក Sponsor ៖ https://www.facebook.com/pidorham/videos/490183416745929



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត