កាលពីថ្មីៗនេះ តារាម៉ូដែល Hailey Bieber ឬមហាជនបានស្គាល់ថា ជាភរិយារបស់កំពូលតារាចម្រៀងល្បី Justin Bieber បានប្រកាសពីដំណឹងមានផ្ទៃពោះ ៨ ខែ និងត្រៀមស្វាមគន៍កូនដំបូងរបស់ខ្លួនឆាប់ៗ។ ដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍រំភើប និងចូលរួមអបអរ ដល់គូស្វាមីភរិយាមួយគូនេះ ជាហូរហែ។ កូនដំបូងរបស់អ្នកទាំងពីរត្រូវបានរំពឹងថា នឹងអាចចេញមកឃើញពន្លឺថ្ងៃ នៅពាក់កណ្ដាលខែសីហា ឆ្នាំ ២០២៤ ខាងមុខនេះ។



ជាមួយគ្នាដែរ Hailey ក៏បានផ្ដល់បទសម្ភាសន៍ជាមួយទស្សនវដ្ដី W Magazine ថា នាងមិនត្រឹមតែចង់លាក់ជាសំងាត់ត្រឹមរយៈពេលពពោះ ៦ ខែ ដំបូងឡើយ តែនាងចង់លាក់ទុករឿងនេះពីមហាជនសិន រហូតដល់នាងសម្រាលកូន។ នាងមិនចង់ឲ្យកូនរងសម្ពាធ និងត្រូវគេចុះផ្សាយផ្ដេសផ្ដាសឡើយ។ តែដោយសារពោះរបស់នាងកាន់តែធំទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ ទើបនាងមិនអាចលាក់បាន។



នាងបានបន្ដថា៖ នៅពេលនាងមានផ្ទៃពោះ ៦ ខែ ដំបូងនាងអាចលាក់វាបានយ៉ាងល្អ ប៉ុន្ដែក្រោយមកពោះក៏កាន់តែធំទៅ។ ការពិតនាងក៏អាចពាក់អាវរលុងៗ ដើម្បីបិទបាំង តែនាងគិតយូរៗទៅ នាងក៏សម្រេចចិត្ដប្រកាសជាសាធារណៈតែម្ដង។ នាងចង់បើកចំហពីរឿងនាងមានផ្ទៃពោះ និងរស់នៅយ៉ាងកក់ក្ដៅ មិនចាំបាច់លាក់លៀម។ មុនពេលដែលនាងប្រកាសដំណឹងមានផ្ទៃពោះ នាងពិតជាមានអារម្មណ៍ស្ដ្រេស ព្រោះនាងបានលាក់ពីរឿងដ៏ធំមួយ។
Hailey និង Justin Bieber បានរៀបមង្គលការនៅឯរដ្ឋ South Carolina សហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១៩ ក្រោយពីរស់នៅជាមួយគ្នាសាងគ្រួសារយ៉ាងមានសុភមង្គល ៥ ឆ្នាំ អ្នកទាំងពីបានប្រកាសពីដំណឹងល្អជិតក្លាយជាម្ដាយឳពុករបស់គេ។ បើសម្ដីរបស់តារាប្រុសស្រីទាំងពីរ គឺស្រឡាញ់ចូលចិត្ដក្មេង និងតែងស្រមៃចង់ក្លាយជាម្ដាយឳពុកដ៏ល្អ៕

























Account
Security
Favourite Content